ក្រោយពីរក ជីមីន ពេញមួយយប់ហើយនៅតែមិនឃើញ យ៉ុនហ្គី ក៏មកពិភាក្សាជាមួយមិត្តក្រែងមិត្តគេមានគំនិតអី ហើយសំខាន់ ថេយ៉ុង ក៏នៅទីនេះដែរ បើបែរនេះងាយស្រួលពិភាក្សាគ្នាបន្ដិច។
" អាយ៉ុនឯងផឹកទឹកសិនទៅ " ជុងហ្គុក ហុចកែវទឹកឱ្យមិត្ត ហើយក៏ទម្លាក់ខ្លួនអង្គុយក្បែរថេយ៉ុង
" អឹម អរគុណសម្លាញ់ " យ៉ុនហ្គី ក៏យកទឹកមកក្រេបបន្តិចហើយក៏បន្ដនិយាយគ្នាជាមួយពួកគេ
" នេះបងតាមរកជីមីនពេញមួយយប់មិនបានគេងផងហី បងក៉ំបារម្ភខ្លាំងខ្ញុំជឿថាជីមីនមិនកើតអីទេ មីនជាមនុស្សល្អព្រះនឹងតាមថែរក្សា " ថេយ៉ុង មើលតែមុខនាយក៏ដឹងដែរគេមិនបានគេងពេញមួយយប់ ភ្នែកនាយឡើងស្លក់ឯងមុខស្លេកដូចមាន់ស្ងោរ ឃើញនាយបារម្ភពីមិត្តពេករាងតូចក៏ជួយនិយាយលួងគាត់ យ៉ុនហ្គី អង្គុយនៅស្ងៀមជ្រួញចិញ្ចើម គេដឹងបានយ៉ាងមិចថាខ្លួនកំពុងរកពេញមួយយប់ហើយថែមទាំដឹងលើសនេះទៀត នាយសម្លឹងមុខមិត្តសម្លាញ់គេក៏បើកញិចភ្នែកញាប់ស្អេកដូចបានធ្វើអីខុសមកអញ្ចឹង
" អាហ្គុក.... " យ៉ុនហ្គី ចាប់បានស្រេចតាមពិតមិត្តសម្លាញមនាយសោះជាអ្នកប្រាប់រឿងដែលខ្លួនលួចស្រឡាញ់ជីមីនដល់រាងតូច នាយសម្លក់មិត្តដូចចង់សុីសាច់ហត់ឈាមគ្នាចឹង
" គឺយើង...យើងភ្លាត់មាត់និយាយហា៎! អាណាចង់ មែនទេថេយ៉ុង? " ជុងហ្គុក និយាយហើយក៏កេសរាងតូចឱ្យជួយ បើមិនពីរាងតូចគេក៏មិនត្រូវក្រសែពិឃាតសម្លក់មិនឈប់ដែរ
" ពិតមែនហើយ តែបងកុំបារម្ភអីខ្ញុំមិនមាត់ដាចដូចគេទេអាចទុកចិត្តបាន " ថេយ៉ុង និយាយព្រមទាំងញាក់ចិញ្ចឹមដាក់រាងក្រាស់ ឯអ្នកម្ខាងទៀតកំពុងគិតថាគេជួយឬជាន់បន្ថែម យ៉ុនហ្គីស្ដាប់សម្ដីថេយ៉ុងហើយក៏ឈប់រករឿងជុងហ្គុកចាត់ទុកថាលើកអោយគេម្ដងទៅចុះ
" ចុះគ្រួសារជីមីនដឹងនៅថាគេបាត់ខ្លួននៅ? " យ៉ុនហ្គី សួរចឹងរាងតូចក៏ចាប់ផ្ដើមទម្លាក់ទឹកមុខភ្លាម បើនិយាយពីគ្រួសារជីមីនពេលនេះសង្ស័យមិនដឹងផងកូននៅឯណា ព្រោះលោកប៉ាគេគិតតែពីធ្វើការមិនសូវយកចិត្តទុកដាក់នឹងកូនប៉ុន្មានទេ
" មិនដឹងដែរ តែខ្ញុំថាពេលនេះយើងទៅរកជីមីននៅឯណាទៅ តម្រុយបន្ដិចក៏ពួកយើងគ្មានដែរ " ថេយ៉ុង និយាយចឹងពួគេទាំងពីរក៏មើលមុខគ្នា ទើបនឹកឃើញថាប៉ានាំយ៉ុនហ្គីអាចជាអ្នកជាប់គេទៅ
" អឺ! អាស៊ូយើងនឹកឃើញហើយ ឯងនៅចាំផ្ទះចាស់នៅជាយក្រុងដែលធ្លាប់ទៅកាលនៅតូចៗអត់? " ជុងហ្គុក អង្គុយក៏នកឃើញផ្ទះចាស់ដែលពួកគេធ្លាប់ទៅលេងនៅទីនេះ នាយគិតបែបនះព្រោះនៅទីនោះគឺស្ងប់ស្ងាត់ល្អ
" ហ្អឹម មែនហើយយើងពិតជានឹកមិនឃើញមែន! យើងអរគុណឯងហើយអាជុង " គ្រាន់តែឮមិត្តនិយាយដល់ផ្ទះចាស់ភ្លាមនាយតក៏ប្រញាប់ចេញទៅយ៉ាងលឿន ដើម្បីទៅរកមនុស្សជាទីស្រឡាញ់។
#ផ្ទះចាស់នៅជាយក្រុង
ផ្ទះតូចចង្អៀតហើយងងឹតសឹងតែគ្មានពន្លឺសូម្បីបន្ដិច មានកម្លោះសង្ហាម្នាក់កំពុងតែគេងលង់លក់ដោយសារថ្នាំសន្លប់ ហើយម្នាក់នោះគ្មាននរណាក្រៅពី ជីមីន នោះទេ មួយស្ទុះនាយតូចក៏បានដឹងខ្លួនបើកភ្នែកសន្សឹមៗហើយសម្លឹងមើលជុំវិញខ្លួនគ្មានឃើញអ្វីសោះ។
" ខ្ញុំនៅទីណា? វាពិតជាគួរឱ្យខ្លាចណាស់ (ជីមីនដើរទៅមាត់ទ្វាហើយវៃទ្វាស្រែករកអ្នកជួយ) ផាំង!ផាំង! នៅខាងក្រៅមានមនុស្សទេ? ខ្ញុំនៅទីនេះជួយខ្ញុំផង? " ជីមីន ស្រែកហៅហើយនៅតែគ្មានមនុស្សឆ្លើយតបនិងគេសោះនាយក៏បែរខ្លួនអង្គុយផ្អែកជញ្ជាំងអោបជង្គងហើយទឹកភ្នែកចាប់ផ្ដើមហូបមកតក់ៗ ប្រហែលកន្លះម៉ោងមានមនុស្សប្រុសមាឌធំម្នាក់បើកទ្វាចូលមកទាំងក្នុងដៃមានកាំភ្លើងហើយដើរតម្រង់មករកជីមីនចំណែកឯអ្នកកម្លោះប្រញប់ងើបរួចឈរដោយទឹកមុខភ័យខ្លាច
" ឯងចង់ធ្វើស្អី? " ជីមីន សួរទៅបុរសម្នាក់នោះទាំងទឹកមុខភ័យ
" គឺជីវិតឯង! " ហ្វីណាន់ ញញឹមចុងមាត់ហើយលើកកាំភ្លើងតម្រង់មកចំមុខរាងតូច
" យើងបានទៅធ្វើអីឯង? បានជាឯងចង់សម្លាប់យើង " ជីមីន សួរទៅកាន់ហ្វីណាន់
" ឯងមិនបានធ្វើអីយើងទេ តែឪរបស់ឯងជាអ្នកធ្វើមកលើចៅហ្វាយយើង "
" ជារឿងរបស់គាត់គ្មានទាក់ទងនិងយើងទេ? " ជីមីន នៅប្រកែកទោះគេភ័យប៉ុណ្ណាក៏នៅមានសតិគ្រប់គ្រាន់ដែរ
" មិចថាមិនទាក់ទង ព្រោះឯងជាកូនរបស់វា " ហ្វីណាន់ និយាយបញ្ជាក់ខ្លាចរាងតូចភ្លេចខ្លួនជាកូនរបស់អ្នកណា ឯជីមីនគ្រាន់តែឮអញ្ចឹងក៏តបទៅវិញ
" ហេតុអ្វីឯងស្អប់គេដល់ថ្នាក់ចង់សម្លាប់គ្នា(គេសំដៅលើប៉ាខ្លួន) ហេតុអ្វីមិនដោះស្រាយតាមសម្រួលទៅ ធ្វើបែបនេះវាមិនល្អទេវាខុសនិងច្បាប់... " ជីមីន ឈរនៅចំណុចកណ្ដាលមិនកាន់ជើងខាងណាឡើយ បើសិនជាប៉ាគេធ្វើខុសច្បាប់ប្រាកដជាដាក់ទោស ហេតុអីក៏ចាំបាច់មកសម្លាប់គ្នាដែរ ជាពិសេសគេដែលមិនដឹងអ្វីសោះ ជីមីនចង់និយាយតទៀតតែក៏មានសម្ដីមួយនិយាយកាត់
" ឯងមិនចាំបាច់យកច្បាប់មកអាងទេ បើមានច្បាប់ពិតមែនពេលនេះឪរបស់ឯងប្រហែលដេកសុីបាយក្រហមនៅក្នុងគុកទៅហើយ " លោកមីន ដើរជ្រែកហោប៉ៅចូលមកខាងក្នុងដោយមានកូនចៅពីរនាក់ដើរតាមពីក្រោយ លោកដើរសំដៅមកជីមីនព្រមទាំងសម្លឹងគេ ជីមីនមិនមាត់តែក្នុងចិត្តវិញកំពុងគិត ហេតុអ្វីប៉ាគេធ្វើបែបនេះដែរ? ទោះរាល់ថ្ងៃគេប្រងើយដាក់គាត់មែនតែក្នុងចិត្តស្រឡាញ់ប៉ាមិនតិចទេ ព្រោះឈាមជ័រឪពុកកូនមិនអាចកាត់ផ្ដាច់គ្នាបានឡើយ
" ស្ងាត់ធ្វើអ្វី? មិចមិននិយាយបន្ដទៀតទៅ ក្រែងឯងមានអីចង់ផ្ដាំទៅប៉ាឯងជាចុងក្រោយ " លោកមីន និយាយហាក់ឌឺដងមនុស្សដែលកំពុងតែតោលច្រក
" លោកចង់សម្លាប់ខ្ញុំមែនទេ ចឹងក៏សម្លាប់មកនៅចាំអីទៀត " ជីមីន មិនមែនបញ្ចួសទេគឺនិយាយមែន បើនៅរស់គេក៏គ្មានន័យនៅក្នុងក្រសែភ្នែកលោកប៉ារបស់គេដែរ ស្លាប់ឱ្យបាត់ៗទៅក៏ល្អដែរ
" បាន...បើឯងសុំអង្វរយើងទៅហើយ ចឹងយើងជូនតាមសំណើរចុះ " លោកមីន ងក់ក្បាលជាសញ្ញាប្រាប់ហ្វីណាន់ គេក៏កាន់កាំភ្លើងដោយយកដៃចង្អុលរៀបនិងចុចបាញ់ទៅហើយស្រាប់តែយ៉ុនហ្គីចូលមកធាក់កាំភ្លើងចេញពីដៃកូនចៅប៉ាគេ ហើយដាល់គេមួយដៃធ្វើឱ្យមុខហ្វីណាន់បែរទៅមួយចំហៀង យ៉ុនហ្គីរត់ទៅបាំងមិនឱ្យលោករបស់គេបាញ់មនុស្សដែលខ្លួនស្រឡាញ់
" ឯងជាកូនយើងឬក៏ជាសត្រូវយើងអាយ៉ុន? " លោកមីន ចាំផ្ដើមខឹងនិងទង្វើរបស់កូនដែលតែងតែប្រឆាំងគាត់រហូតមក ចំណែកជីមីនឈរគាំងព្រោះមិននឹកស្មានថាអ្នកដែលចង់សម្លាប់ខ្លួនជាប៉ារបស់បុរសម្នាក់នឹងសោះ ហើយកាន់តែឆ្ងល់ថែមទៀតហេតុអីក៏នាយហ៊ានយកខ្លួនមកពាំងគ្រាប់កាំភ្លើង
" ខ្ញុំព្រមធ្វើជាសត្រូវប៉ាព្រោះតែមិនចង់ឱ្យប៉ាធ្វើខុសតទៅទៀត តើបេះដូងប៉ាធ្វើពីអី? ធ្វើបាបក្មេងទាំងដែលគេគ្មានផ្លូវតស៊ូនេះមែនទេចរិករបស់លោកមីន? " យ៉ុនហ្គី និយាយមកដូចកំពុងតែថាអោយប៉ារបស់គេជាមនុស្សកំសាក ក៏វាពិតដែលរឿងមនុស្សចាស់បែរជាមកទម្លាក់លើក្មេងទៅវិញ វាអយុត្តិធម៌ណាស់សម្រាប់ក្មេងៗ លោកមីនបានឮចឹងក៏ស្ដាប់ផ្ដើមក្ដៅម្ដងទៀត
" មិនថាធ្វើយ៉ាងទេ ឱ្យតែយើងបានសងសឹងយើងក៏ព្រមធ្វើគ្រប់យ៉ាងសូម្បីតែ...ផាំង!! "
យ៉ុនហ្គីចេញទៅយូរហើយមិចមិនផ្ដល់ដំណឹងឱ្យជុងហ្គុកដឹងផង ពេលនេះនាយបារម្ភពីមិត្តខ្លាំងណាស់ ជុងហ្គុកដើរទៅវិញទៅមកនៅនឹងមុខថេយ៉ុងរហូតដល់គេតាមមើលគេឡើងវិលមុខ។
" ឈប់!! " ថេយ៉ុង ស្រែកមួយទំហឹងធ្វើឱ្យនាយបញ្ឈប់ដំណើររបស់ខ្លួនសម្លឹងមុខថេយ៉ុង
" ហ៊ើយ!អង្គុយនៅឱ្យស្ងៀមបានទេ? យើងនេះមើលឯងដើរទៅវិញទៅឡើងវិលមុខខ្ញាល់ហើយ " ថេយ៉ុង សម្លត់យកៗអាងតែជុងហ្គុកស្លូតមិនហ៊ានតមាត់
" គឺយើងសុំទោស! តែយើងបារម្ភពីអាយ៉ុនពិតមែន ឯងមិនដឹងទេថាលោកមីនគាត់សាហាវប៉ុណ្ណាគាត់ព្រមធ្វើគ្រប់យ៉ាងដើម្បីតែសងសឹង " ជុងហ្គុក អង្គុយក្បែររាងតូចហើយនិយាយរឿងប៉ារបស់យ៉ុនហ្គីប្រាប់ថេយ៉ុងឱ្យបានដឹង
" អឹម យើងយល់ឯងនិយាយ តែយើងជឿថាបងយ៉ុននិងជីមីនត្រូវតែមិនកើតអី ទេវតានិងតាមថែរក្សាមនុស្សល្អ កុំបារម្ភពេក " ថេយ៉ុង យកដៃអង្អែលខ្នងនាយថ្នមៗនិងនិយាយបែបលួងលោមកុំឱ្យគិតច្រើនចំណែកជុងហ្គុកបានគេចាប់ដៃចឹងសង្ងំនៅស្ងៀមហើយសម្លឹងមុខថេយ៉ុងឡើងគ្នាអៀន
" មុខយើងប្រឡាក់ហ៎! នៅត្រង់ណា? " ថេយ៉ុង យកដៃជូតមុខព្រោះគិតថាមុខគេមានអីប្រឡាក់ទើបបុិនិងមើលមិនព្រិចភ្នែកសោះដឹងទេថាគេអៀន
" គ្មានទេ យើងមើលដោយសារតែមុខឯងរលោងគួរឱ្យចង់... " ជុងហ្គុក ក៏អោនទៅកាន់តែកៀកៗថ្ពាល់វីទៅហើយនៅសល់តិចដល់ល្មមតែរាងតូចដឹងចារិកគេខាំត្រចៀករបស់នាយឡើងក្រហម
" អូយ៎!! ឈឺ!! " ជុងហ្គុក យកដៃប៉ះត្រចៀកព្រោះឈឺដោយសារថេយ៉ុងខាំត្រចៀក
" លើកក្រោយកុំមកចង់ឆ្លៀតឱកាសឱ្យសោះ ប្រយ័ត្នទៅលើកនេះត្រចៀកលើក្រោយ... " ថេយ៉ុង និយាយហើយសម្លឹងមើលទៅអាអូនរបស់នាយដោយក្រសែភ្នែកកំណាច ចំណែករាងក្រាស់ឃើញចឹងក៏យកដៃបាំងហើយលេបទឹកមាត់មួយក្អឹកព្រោះដឹងថាវីកំពុងគិតអី?
/ ផាំង /
សម្លេងកាំភ្លើងបានបាញ់ដោយដៃលោកផាកបានហោះមកចំកណ្ដាលខ្នងលោកមីនឈាមចាប់ផ្ដើមហូរចេញមកដូចជាទឹកដែលមិនបានបិទទំនប់ ជើងទាំងពីរលែងមានកម្លាំងខ្លួនចាប់ផ្ដើមស្ពឹកក៏ដួលទាំងជំហនៅចំពោះមុខកូនប្រុសដែលកំពុងយំរត់មកទ្រគោងលោកប៉ាដែលកំពុងតែរងនិងភាពឈឺចាប់ដោយគ្រាប់កាំភ្លើង
" ប៉ា! ប៉ាកុំកើតអីណា! ប៉ាទ្រាំបន្ដិចទៅ ប៉ាឮខ្ញុំនិយាយទេ? លោកប៉ា?? " យ៉ុនហ្គី យកដៃប៉ះមុខគាត់ហើយព្យាយាមហៅគាត់និងឱ្យគាត់អត់ធ្មត់បន្ដិចតែលោកមីនក៏យកដៃមកចាប់ដៃកូនប្រុសដោយនិយាយសម្លេងខ្សាវៗ
" កូន! យ៉ុន...ជួ!ជួយមើលថែប្អូ...ប្អូនផង " សម្លេងក៏បានដាច់ត្រឹមនេះលោកក៏បានបិទភ្នែកហើយក៏ឈប់ដកដង្ហើមត្រឹមនេះ យ៉ុនហ្គីឃើញលោកប៉ាផុតដង្ហើមនៅចំពោះមុខខ្លួននាយកម្លោះក៏អោបក្រសោបរាងកាយប៉ាជាងចុងក្រោយហើយយំខ្លាំងទាំងមិនខ្វល់ពីអ្នកដែលឈរមើលជាពិសេសជីមីនដែលកំពុងឈរមើលក៏ខូចចិត្តមិនចាញ់គេដែរ ជាពិសេសវគ្គមានរបស់ប៉ាខ្លួនដែលបាញ់លោកមីន។
Skip~
មួយសប្ដាហ៍ពិតជាលឿនមែន ពេលនេះស៊ូជី នៅមិនទាន់ធ្វើចិត្តបាននៅឡើយទេ វាហាក់ដូចជាលឿនពេកសម្រាប់នាង តែយ៉ុនហ្គីព្យាយាមលួងលោមប្អូនស្រីនិងមើលថែនាងតាមដែលលោកប៉ាផ្ដាំ ហើយពេលនេះនាយនិងប្អូនក៏សម្រេចចិត្តទៅសហរដ្ឋអាមេរិក ព្រោះក្ដីស្រមៃលោកប៉ាចង់ឃើញសប្អូនរៀនបន្ដនិងមានអនាគតល្អ ហើយនាយក៏មិនដែលច្រណែននិងសេចក្ដីស្រឡាញ់ប៉ាចំពោះប្អូនឡើយ ហើយគេក៏សម្រេចចិត្តថារស់នៅទីនោះមិនដឹងថាយូរប៉ុណ្ណាទេ វាអាស្រ័យលើពេលវេលា។
#សកលវិទ្យាល័យសេអ៊ូល
" ជីមីន!! យើងមានរឿងប្រាប់ឯង " ថេយ៉ុង និងអេណា មកដល់ហៅមិត្តដែលកំពុងអង្គុយធ្វើមុខស្អុយនៅក្នុងថ្នាក់ម្នាក់ឯង តាំងពីកើតរឿងមកគេមិនមាត់មិននិយាយអ្វីសោះធ្វើឱ្យពួកគេបារម្ភពីមិត្តម្នាក់នេះណាស់
" មានអ្វីមែនទេ? " ជីមីន ចងចិញ្ចើមសួរមិត្ត តើមានរឿងអីរត់មកត្រហេបត្រហបម្ល៉េះ?
" គឺថ្ងៃស្អែកបងស៊ូហ្គាឡើងយន្ដហោះហើយ " ថេយ៉ុង ទម្លាកខ្លួនអង្គុយក្បែរមិត្តហើយនិយាយប្រាប់ការពិតដែលបានឮមកពីជុងហ្គុកយកមកប្រាប់ដល់មិត្ត
" មកប្រាប់យើងធ្វើអី? " ជីមីន ឆ្លើយហីៗ តែពេលឮដំបូងគេពិតជាភ្ញាក់ផ្អើលពិតមែន
" ឯងពិតជាមិនចង់ជួបគាត់ពិតមែនហេ៎! ជីមីន! " ថេយ៉ុហ សួរមិត្តទាំងបាម្ភព្រោះគេដឹងថាគេចាប់ផ្ដើមមានចិត្តទៅលើយ៉ុនហ្គីដែរ ជីមីនមិនតបតែឱនមុខចុះទាំងគ្មានសង្ឃឹម
" ឯងឈប់ធ្វើប្រងើយទៅជីមីន ពួកយើងដឹងថាឯងគិតយ៉ាងមិចចំពោះគាត់ ហើយពួកយើងក៏ដឹងថាឯងមិនចង់ជួបគាត់ដោយសារអី! តែឯងក៏ត្រូវចាំថាគ្រប់យ៉ាងវាមិនមែនមកពីកំហុសឯងទេ អ្វីដែលឯងត្រូវធ្វើនៅពេលនេះគឺរស់នៅជាមួយសេចក្ដីសុខ ជីវីតមនុស្សយើងមិនទៀងទេបើគិតចង់ធ្វើអីក៏ប្រញាប់ធ្វើទៅប្រយ័ត្នហួសពេល " ថេយ៉ុង និយាយចប់ហើយពួកគេទាំងពីក៏ឱបផ្ដល់កម្លាំងចិត្តដល់មិត្ត
" អឹម យើងអរគុណឯងទាំងពីរណាស់ដែលតែងតែផ្ដល់កម្លាំងចិត្តយើងគ្រប់ពេល អរគុណណាស់ ថេយ៉ុង អេណា " ជីមីន យំអោបមិត្តសម្លាញ់ទាំងពីរនាក់ គេពិតជារំភើបណាស់ព្រោះពួកគេមិនដែលបោះបង់គេចោលឡើយ។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
Because I Love You (Complete)
Nouvellesគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : ចន អូលីហ្សា (mika_taemin) Date : 15.09.2022 / 18.10.2022