បន្ទាប់ពីរៀបចំផ្ទះបាយរួចរាល់ ជុងហ្គុក ដើរទៅបន្ទប់ទទួលភ្ញៀវក៏ឃើញ ថេយ៉ុង កំពុងតែគេងលក់នៅលើសាឡុងហើយក៏ចូលទៅអង្អែលមុខសរលោងក៏អោនទៅថើបថ្ងាសអ្នកកំពុងតែគេងលង់លក់ នាយក៏បីរាងតូចទៅក្នុងបន្ទប់ដើម្បីឱ្យគេគេងបានស្រួលជាងគេងនៅសាឡុង ដាក់គេលើគ្រែហើយក៏អង្គុយនៅក្បែរសម្លឹងមុខគេមិនដាក់ភ្នែកសោះ។
" ដឹងខ្លួនទេ! ពេលដែលឯងគេងលក់គួរឱ្យស្រឡាញ់ណាស់ " ជុងហ្គុក យកដៃវែកសក់ដែលធ្លាក់មកបាំងថ្ងាសរាងតូចពោលទាំងទឹកមុខរីករាយ។ ខណៈពេលនោះទូរសព្ទរបស់នាយក៏រោទ៍ ជុងហ្គុក ឮបែបនេះក៏ដឹងទៅហើយថាអ្នណាតេមក។
" អាឡូ? "
" ឯងនៅណា? "
" គឺយើងនៅ ខនដូរ ជាមួយថេយ៉ុង " ជុងហ្គុក និយាយតែភ្នែកសម្លឹងមើលទៅអ្នកកំពុងគេងលក់
" អញ្ចឹង ប៉ុណ្ណឹងបានហើយ " បន្ទាប់ពីសន្ទនាជាមួយមិត្តរួច ជុងហ្គុក ក៏ដើរទៅរកមនុស្សជាទីស្រឡាញ់ហើយអង្គុយផ្ទាល់ឥដ្ឋមើលមុខរាងតូចដែលកំពុងតែគេងលក់ ជុងហ្គុក មានសំណយរមួយដែលចង់សួរទៅកាន់រាងតូច ហេតុអីក៏ថេយ៍គួរឱ្យស្រឡាញ់ម្ល៉េះ? តែមិនហ៊ាន ព្រោះមនុស្សមិនត្រូវគ្នាផងអោយទៅសួរចឹងគេវៃបែកក្បាលមិនខាន។
/ ក្រីង ក្រីង /
ម៉ោង5ល្ងាចសម្លេងកណ្ដឹងរោទ៍ដើម្បីបញ្ជាក់ថាដល់ម៉ោងចេញទៅផ្ទះហើយ លោកគ្រូអ្នកគ្រូក៏បញ្ចប់ការបង្រៀន និស្សិតៗក៏នាំគ្នារៀបចំសម្ភារៈរបស់ខ្លួនដាក់ចូលក្នុងកាតាបហើយត្រឡប់ទៅផ្ទះរៀងៗខ្លួន។
" ជីមីនទៅផ្ទះឬចង់ទៅណាបន្ដ? " អេណា រៀបចំឥវ៉ាន់បណ្ដើរនិងសួរជីមីនដែលអង្គុយក្បែរនាង
" ដូចជាមិនចង់ទៅផ្ទះទេ យើងសុំទៅគេងបន្ទប់ឯងមួយយប់បានទេ "
" ឯងនិយាយឆ្គួតស្អី តែឯងជាប្រុសណា? " អេណា ធ្វើជាភ្ញាក់ផ្អើលខ្លាំងពេលឮមិត្តសុំទៅគេងជាមួយ ធម្មតានាងជាស្រីត្រឹមត្រូវមិចនឹងអាចឱ្យមនុស្សប្រុសនៅជាមួយទៅ
" ធ្វើដូចជាយើងមិនធ្លាប់ទៅចឹង " ជីមីន ឮសម្ដីមិត្តហើយចង់តែសើច និយាយទៅ ជីមីន ទៅគេងនៅទីនោះជាញឹកញាប់ ពេលណាដែលមិនសូវសប្បាយចិត្តឬមិនចង់ទៅផ្ទះ
" អឺក៏បានដែរ តែក្នុងបន្ទប់យើងគ្មានស្អីញុំាទេហើយយើងក៏មិនចេះធ្វើម្ហូបទៀតមានតែមីកំប៉ុងប៉ុណ្ណោះ " អេណា ខំតែសរសើរចុងក្រោយដដែល
" យើងដឹងហើយថាធ្វើអីញុំាល្ងាចនេះ "
" ហាស៎? "
" រៀបចំឥវ៉ាន់ឪ្យលឿនទៅ នៅហាស៎អីទៀត " ជីមីន និង អេណា ក៏នាំគ្នារៀបចំវ៉ាន់រួចក៏ចាកចេញពីទីនេះទៅកាន់ចំណតឡាន។
•ចំណតឡាន
" សុំទោសដែលឱ្យបងចាំយូរ "
" ហឹម មិចក៏យូរម្លេះ? " យ៉ុនហ្គី សួរទៅប្អូនស្រីដែលឈរចំពោះមុខ
" គឺជាប់ធ្វើកិច្ចការដែលគ្រូដាក់ឱ្យ " ស៊ូជីន តបទាំងស្នាមញញឹម
" នេះណា....ប្អូនបងជាក្មេងល្អពិតមែន " យ៉ុនហ្គី លេងក្បាលប្អូនហើយញញឹមស្រស់តែម្ដង តែគេមិនបានដឹងថាមានក្រសែភ្នែកពីគូរមើលមក
" អេណា! ម្នាក់ស្រីនោះហើយដែលយើងសុំឪ្យនាងជួយព្រឹកមិញ " ជីមីន ចង្អុលទៅ ស៊ូជី ដែលកំពុងនិយាយជាមួយបងប្រុសយ៉ាងស្និតស្នាលដូចគូរសង្សារ ធ្វើអោយពីរនាក់នេះយល់ច្រឡំ
" មែនហ៎... នោះគឺបងយ៉ុនហ្គីតើស៎? នាងជាសង្សាគាត់ហ៎! សមគ្នាណាស់ " អេណា សម្លឹងមើលតែពីរនាក់នោះមិនបានមើលមុខមិត្តទេ ជីមីន ស្ងាត់មិនតបសម្ដីមិត្តគិតតែសម្លឹងមើលពីនាក់បងប្អូនគេឈរនិយាយគ្នា
" អៅ....មិចក៏ឈរស្ងៀមចឹង យើងឆាប់ទៅៗល្ងាចហើយ " អេណា ក៏ប្រញាប់ដេញមិត្តព្រោះខ្ចិលមើលគេស្វិត ពួកគេក៏នាំគ្នាទៅឡានហើយក៏បើកចេញទៅ។
បន្ទាប់ពីគេងយ៉ាងយូរ ថេយ៉ុង ក៏ភ្ញាក់ហើយងើបអង្គុយក៏ឃើញ ជុងហ្គុក អង្គុយនៅលើសាឡុងមើលមកខ្លួន។
" ក្រោកហើយហ៎! យើងធ្វើអាហារទុកឱ្យរួចហើយឯងចង់ញុំាឥឡូវទេ? យើងទៅយកមកអោយ " ជុងហ្គុក ងើបរកដើរទៅហើយតែរាងតូចហាម
" កុំទាន់អី! គឺយើងស្អិតខ្លួនចង់ងូតទឹកតែ.... " ថេយ៉ុង សម្លឹងមើលជើងខ្លួនឯងតែប្រុសហ្គុកបែបជាគិតថាគេសំដៅខោទៅវិញ និយាយទៅបុិនឹងខូចណាស់
" ចឹងចាំយើងជួយចុះ " ជុងហ្គុក ដើរមកជិតរាងតូចហើយចាប់ចង្កេះខោតែរាងតូចយកដៃចាប់ដៃនាយទាន់ហើយសួរ
" ឯងចង់ធ្វើអី? "
" គឺយើងជួយឯងនោះអី ក្រែងឯងថាចង់ងូតទឹកមិនចឹង! " អាហ៊ាក្បាលខូចណាស់
" យើងឈឺតែជើងទេ ដៃមានបានឈឺឯណា? យើងអាចធ្វើខ្លួនឯងបាន " ឮ ថេយ៉ុង និយាយចឹងនាយក៏ប្រលែងដៃចេញពីខោរាងតូចយ៉ាងលឿន
" ចឹងយើងគ្រាឯងទៅបន្ទប់ទឹកចុះ "
" ហឹ្អម " រាងតូចងក់ក្បាលនាយក៏ជួយគ្រាគេចូលបន្ទប់ទឹករួចគេក៏ចេញមកយកកន្សែងនិងខោអាវសម្រាប់ឱ្យគេដូរ
" យើងទុកនៅត្រង់នេះស្រួលឯងឈោងយក បើរួចរាល់ហើយចាំហៅផង យើងចាំនៅខាងក្រៅ " ជុងហ្គុក និយាយចប់ក៏ចេញទៅក្រៅទុកឱ្យរាងតូចនៅងូតទឹក ពេលម្នាក់ទៀតចេញទៅផុតរាងតូចក៏ចាប់ផ្ដើមដោះសម្លៀកបំពាក់របស់ខ្លួនហើយចាប់ផ្ដើមសម្អាតខ្លួន។
#ផ្សារទំនើប
មកដល់ផ្សារទំនើប ជីមីន និង អេណា ក៏ដើរសំដៅទៅកន្លែងលក់បន្លែនឹងសាច់ ធម្មតាពួកគេនៅតែពីនាក់ចូលចិត្តទិញអីយកទៅធ្វើជាងទិញអាហារពីខាងក្រៅ ដើរសុខៗ ជីមីន ក៏សួរមិត្តពីម្ហូបដែលគេចង់ញុំា ក្រែងល៎នាងនិងខ្លួនចិត្តខុសគ្នា។
" ឯងចង់ញុំាម្ហូបអី? "
" អីក៏បានដែលយើងញុំាបានទាំងអស់ ជាពិសេសម្ហូបឯងធ្វើទៀតគឺឆ្ងាញ់.... " អេណា ញញឹមព្រមទាំងធ្វើកាយវិការឡើងគួរឱ្យគួរឱ្យស្រឡាញ់ដាក់មិត្ត
" តាមពិតឯងណា៎! ព្រមឱ្យយើងទៅជាមួយដោយសារចង់ឱ្យយើងធ្វើម្ហូបឱ្យញុំាសោះ " ជីមីន គ្រាន់តែឮសម្ដីនាងក៏ដឹងទៅហើយ
" ហ្អឹម ដឹងទាន់ទៀតហើយ គឺមកពីយើងសុីមីរាល់ថ្ងៃធុញពេកនិងណា ទើបចង់ប្ដូររស់ជាតិម្ដង " អេណា ញញឹមដាក់មិត្តហើយធ្វើមុខខ្ជូត
" ហើយមិចមិនរៀនធ្វើម្ហូបទៅ ជាមនុស្សស្រីបើមិនចេះធ្វើម្ហូបគ្មានអ្នកណាយកទេ "
" យើងមិនខ្វល់! មិនយកអត់ទៅយើងមិនបានទៅអង្វរគេឱ្យមកយកយើងផង គិតតែឯងទៅយើងថាមួយរយៈនេះឯងប្លែក " អេណា និយាយទាំងជឿជាក់ នេះហើយជាសម្ដីអ្នក single
" ប្លែកយ៉ាងមិច? " ជីមីន ធ្វើមុខឆ្ងល់តែអាការៈណាបានបង្ហាញចេញមកឱ្យនាងឃើញ
" គឺប៉ុន្មានថ្ងៃនេះឯងអ្គុយភ្លឹកៗដូចគ្មានប្រលឹងក្នុងខ្លួនសោះ ឬមួយឯងកំពុងនឹកដល់អ្នកណា " អេណា ពូកែណាស់អាខាងដឹងរឿងគេនិង
" គ្មានទេ ឯងនិយាយស្អី? " ជីមីន ស្រាប់តែប្រកែកភ្លាមៗធ្វើឪ្យនាងកាន់តែសង្ស័យទៀត
" មិនបាច់កុហកទេទឹកមុខឯងបង្ហាញមកច្បាស់ណាស់ អ្នកណា? " អេណា សួរដេញដាលពេកឡើងទឹកមុខមិត្តប្រែជាក្រហមដូចប៉េងប៉ោះ
" ប្រាប់ថាគ្មានគឺគ្មានហើយ " ជីមីន និយាយហើយក៏ប្រញាប់ដើរទៅយ៉ាងលឿន
" នៅថាអត់ទៀតហី! មាត់រឹង " អេណា ក៏ប្រញាប់ដើរទៅតាមមិត្ត
" អេណាអើយ! អេណា ឯងនេះណារំខាន់សរសៃប្រសាទយើងរាល់តែថ្ងៃហើយតែម្ដង " ជីមីន ដើរមករអ៊ូម្នាក់ឯងក៏បានជួបនិង យ៉ុនហ្គី ដែលមកជាមួយប្អូន
" ជីមីន.... " ជីមីន ហៅរាងតូចក៏បែរមកមើលហើយឆ្លើយបែបគួរសមទៅវិញ
" បាទ បងយ៉ុនហ្គី មកធ្វើអីនៅម្ដុំនេះ "
" គឺនាំប្អូនស្រីមកទិញរបស់ប្រើប្រាស់បន្ដិចបន្ដួច " យ៉ុនហ្គី និយាយប្រាប់ហើយ អេណា ក៏ដើរមកល្មម
" អៅ...សួរស្ដីសិស្សច្បង " អេណា ឃើញសិស្សច្បងក៏ប្រញាប់សួរសម
" បាទសួរស្ដី នេះមកទិញបន្លែយកទៅធ្វើម្ហូបមែនទេ? " យ៉ុនហ្គី នេះជារៀបសួរយកគួរ
" បាទ " រាងតូចញញឹមហើយក៏ងក់ក្បាល
" នេះជីមីនចេះធ្វើម្ហូបដែលហ៎? " ស៊ូជី ដើរជិតរាងតូចហើយក៏សួរ ព្រោះនាងកម្រឃើញមនុស្សប្រុសដែលចេះធ្វើម្ហូបណាស់
" ចា៎ ត្បិតតែជីមីនជាប្រុសមែន! តែខាងធ្វើម្ហូបនេះណាគឺសុំលើកពានឱ្យតែម្ដង ឆ្ងាញ់សាហាវ.... " អេណា និយាយសរសើរមិត្តហើយកាយវិការ the best ម៉ង់ (សាកស្រមៃខ្លួនឯងទៅអ្នកអាន)
" នេះណា៎! សរសើរយើងជ្រុលពេកហើយឯង " ជីមីន ញញឹមបែបអឹមអៀនព្រោះមិត្តសរសើរខ្លួនមុខគេ យ៉ាប់មែន!ស្រីណាលេងអីតាណើបៗចឹង
" ចង់ដឹងដល់ហើយថាឆ្ងាញ់ប៉ុណ្ណា ឆ្ងាញ់ជាងភោជនីដ្ឋានដែលឬទេ? " ស៊ូជី
" មែនហើយបើមិនប្រកាន់ទេ ទៅចូលរួមញុំាជាមួយពួក យើងទៅ " អេណា ក៏បបួលបងប្អូនពីរនាក់ទៅ
" បងប្រុសគិតយ៉ាងមិចដែរ? " ស៊ូជី ងាកមើលមុខបងប្រុសដែលកំពុងសម្លឹងមើលអ្នកឈរនៅទល់មុខ
" ហ្អឹម បងក៏ចង់សាកញុំាស្នាដៃជីមីនដែរ ថាដូចអ្វីដែលមិត្តគេសរសើរទេ " យ៉ុនហ្គី និយាយមើលមុខរាងតូចដែលឈរអឹមអៀន (អាណាមិនអៀនលេងមើលមកគេរហូតកាស្លេក)
" តោះយើងឆាប់ទៅ " អេណា និងគ្នាបីនាក់ទៀតក៏ប្រញាប់ទិញអីរួចរាល់ហើយនាំគ្នាទៅ។
Skip~
" ងូតទឹកអីក៏យូរម្ល៉េះ ? ថេយ៉ុង! ថេយ៉ុង? " ជុងហ្គុក អង្គុយចាំយូរពេកនៅមិនសុខក៏គោះទ្វាស្រែកហៅអ្នកខាងក្នុងទាំងការបារម្ភ
" ហាស៎? " ថេយ៉ុង ស្រែកពីខាងក្នុងមកពេលឮសម្លេងគោះទ្វា
" ហើយនៅ? " ជុងហ្គុក សួរម្ដងទៀតតែនាយនៅឈរមាត់ទ្វារង់ចាំអ្នកម្ខាងទៀតចេញមក
" រួចហើយ "
" ចឹងយើងចូលទៅហើយណា " ជុងហ្គុក ក៏បើកទ្វាចូលទៅរករាងតូចនិងជួយគ្រាចេញមកក្រៅហើយពួកគេបានដើរទៅតុអាហារ
" អង្គុយត្រង់នេះហើយ យើងកម្ដៅបបរឱ្យឯង " ជុងហ្គុក ក៏ដើរទៅចង្រ្គានបាយហើយកាច់ហ្គាសដាក់កម្ដៅបបរឱ្យរាងតូច។ អំឡុងពេលនាយកំពុងតែធ្វើកិច្ចការនោះ ថេយ៉ុង តានសម្លឹងមើលនាយដោយគិតក្នុងចិត្តថាគេក៏មិនអាក្រក់ណាស់ណាដែរ តែគួរឱ្យស្ដាយទំនាក់ទំនងពួកគេផ្ដើមដោយការសុបិន្ដអាក្រក់មុន។
•5នាទីកន្លងទៅ
" គឺរួចហើយ ឆាប់ញុំាទៅ ប្រយ័ត្នក្ដៅផង " ជុងហ្គុក កាន់ចានបបរហើយក៏ដាក់លើតុនិងអង្គុយទល់មុខមើលមករាងតូច
" ចុះឯណាបបររបស់ឯង? " ថេយ៉ុង ឃើញតែបបរមួយចានក៏សួរទៅអ្នកអង្គុយចំពោះមុខ (គេបារម្ភពីប្ដីហ៎!)
" គឺយើងចម្អិនតែមួយចានសម្រាប់ឯង តែកុំបារម្ភអីយើងអាចរកអីញុំាបាន " ជុងហ្គុក ដឹងទៀតថាគេបារម្ភខ្លួនឯងមើលចិត្តគេដឹងម៉ង
" អ្នកណាថាយើងបារម្ភពីឯងនោះ យើងខ្លាចថាបើឯងកើតអីនោះ បានអ្នកណាមើលយើង មកអង្គុយត្រង់នេះមកញុំាជាមួយគ្នាទៅ " ថេយ៉ុង និយាយចឹងភ្លាមនាយក៏ញញឹមបិទមាត់មិនជិត ហើយងើបទៅអង្គុយក្បែររាងតូច ពួកគេក៏ញុំាបបរមួយចានពីរនាក់បញ្ចុកគ្នាទៅវិញទៅមកនិងនិយាយលេងសើចជាមួយគ្នា រូបភាពដែលពោរពេញទៅដោយសេចក្ដីសុខមែន។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
Because I Love You (Complete)
Short Storyគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : MIKA-TAEMIN (🍒LY-KHHER🍒) Date : 15.09.2022 / 18.10.2022
