កម្មវិធីយប់នេះគឺអ្នកស្រីគីមនិងលោកចន រួមទាំងថេយ៉ុងផងដែលដែលបានរៀបគម្រោងដើម្បីឱ្យមិត្តនិងលោកប៉ាបាននិយាយគ្នា រយៈពេលដែលជីមីនទៅជួយម៉ាក់ថេយ៍ខាងក្នុង លោកផាកក៏មកឈរចាំកូនជាមួយក្មេងៗនិងមិត្តចំណាស់ គ្រាន់តែជីមីនដើរមកដល់ក៏ភ្ញាក់ផ្អើលជាខ្លាំងពេលឃើញប៉ាខ្លួននៅទីនេះ ដោយឃើញមិត្តមាចម្ងល់ថេយ៉ុងក៏ដើរទៅក្បែរហើយនិយាយទៅកាន់មិត្ត។
" យើងថាឯងគួរតែនិយាយជាមួយគាត់សិនទៅណា យ៉ាងណាគាត់ក៏ជាប៉ាឯងដែរ ណា! ជីមីនណា! " ថេយ៉ុងដល់ថ្នាក់សុំអង្វរហើយជីមីនក៏ងក់ក្បាលជាសញ្ញាប្រាប់មិត្តនិងប៉ាក៏ដើរមកនិយាយគ្នានៅកន្លែងអង្គុយលេងមួយនៅសួនមុខផ្ទះនេះ ដោយមានយ៉ុនហ្គីនៅជាមួយព្រោះលោកផាកមានរឿងចង់សុំទោសនាយដូចគ្នា
" ប៉ាសុំទោសគ្រប់យ៉ាងកន្លងមកដែលប៉ាមិនដែលខ្វល់ខ្វាយពីកូនទុកកូនចោល ប៉ាពិតជាចង់សុំទោសកូនខ្លាំងណាស់ តែកូនមិនដែលផ្ដល់ឱកាសអោយប៉ាបាននិយាយសោះ តែប៉ាមិនដែលខឹងកូនឡើយ " លោកផាកមើលមុខកូនប្រុសរបស់គាត់ ពេលនេះគាត់មិនសុំអីច្រើនទេក្រៅពីកូនអត់ទោសអោយឪពុកម្នាក់នេះ ចំណែកជីមីនឮបែបនេះពីមាត់អ្នកជាឪពុកគេក៏ហូរទឹកភ្នែកមកតក់ ព្រោះគេរំភើបណាស់ដែលបានឮពាក្យនេះចេញពីមាត់គាត់ រងតូចកក់ក្បាលបញ្ជាក់ថាគេបានអត់ទោសអោយគាត់ហើយ លោកផាកក៏ក្រសោបអោបកូនប្រុសដែលគាត់ខានអោបបែបនេះរយៈពេលយូរមកហើយ
" ពូក៏មានរឿងចង់សុំទោសឯងដែរ រឿងដែលកើតឡើងថ្ងៃនោះ គឺ.... "លោកផាក ប្រលែងការអោបពីកូនហើយបែបមកសុំទោសអនាគតកូនប្រសាររឿងដែលគាត់បានបាញ់លោកមីន
"គឺរឿងកន្លងហួសហើយខ្ញុំមិនចង់រំលឹកទេ " យ៉ុនហ្គីកាត់ប្រសាសន៍គាត់ជីមីនឃើញចឹងក៏ចូលទៅចាប់ដៃនាយ ព្រោះគិតថានាតអាចនិងមានអារម្មណ៍មិនល្អ តែប្រែជាការគិតខុសស្រលាស់ យ៉ុនហ្គីគេជាមនុស្សដែលមានហេតុផល រឿងនេះក៏កន្លងហួសហើយ គ្មាននរណាចង់អោយវាកើតឡើង ដូច្នេះសូមកុំបន្ទោសខ្លួនឯងមានធ្វើអោយយើងកប់ក្នុងទីងងឹតគ្មានផ្លូវចេញបានទេ បន្ទាប់ពីនិយាយគ្នាចប់ ពួកគេក៏នាំគ្នាចាប់ផ្ដើមពីធីជប់លៀង។
" នេះញុំាអោយច្រើនទៅអូនមើលចុះស្រកសាច់ណាស់ " ជុងហ្គុក ចាប់បន្លែនិងសាច់ដាក់ក្នុងចានរាងតូចហើយឧទានឡើងសុទ្ធតែរាងតូចស្រកសាច់ប៉ុន្ដែមើលចុះគេសឹងតែក្លាយជាជ្រូកទៅហើយគេក៏ប្រញាប់តប
" ភ្នែកបងមានបញ្ហាមែនទេ? មើលឃើញថាអូនស្រកសាច់ ពិតជាគួរអោយចង់សើចណាស់ " ថេយ៉ុង និយាយលេងសើចហួសចិត្តនិងមិត្តប្រុសខ្លួនឯងធ្វើអោយអ្នករាល់គ្នាក៏លេចសើចគូរស្នេហ៍មួយគូរនេះ
" បើបងនិយាយថាអូនធាត់ប្រាកដជាខឹងហើយ! ពិតទេ? " ជុងហ្គុក ប្រញាប់តបទៅវិញ មែន! បើនាយនិយាយរាងតូចនឹងខឹង! ទើបចេះតែនិយាយទៅទោះដឹងក៏ដោយ
" អូហូ! មានចឹងទៀត ច្រណែនដល់ហើយ!! " ជីមីន និយាយស្របពេលឮរាងក្រាស់និយាយបែបនេះតែកុំមើលខ្លួនអង្គុយសុទ្ធតែលើភ្លៅយ៉ុនហ្គី
" នែ៎...កាមីនខ្ពើមណាស់ មើលចុះអ្នកណាច្រណែនអ្នកណាអោយប្រាកដទៅ! " ថេយ៉ុង ពេបមាត់ដាក់មិត្ត អ្នកគួរច្រណែននោះគឺជាគេទៅវិញទេធ្វើឯងមកនិយាយ អាចថារាងតូចកំពុងច្រណែនក៏ថាបាន ពេលរាងក្រាស់ឮចឹងក៏អោយសំណព្វចិត្តមកអង្គុយលើភ្លៅដែរ ធ្វើអោយចាស់ៗអង្គុយសើចនឹងចរិកក្មេងៗ មើលចុះពួកគេសើចសប្បាយ ពេលនេះសេចក្ដីទុក្ខប៉ុន្មាន...ក៏រសាត់អស់ព្រោះពោរពេញទៅដោយសេចក្ដីសុខ។
" នេះសម្រាប់អូនញុំាអោយច្រើនណា៎ "លោកចន ដួសម្ហូបអោយអ្នកស្រីគីមធ្វើអោយក្មេងៗនៅក្បែរក៏អង្គុយញញឹម
" ចា៎ស អូនអរគុណបងណាស់ " អ្នកស្រីគីមញញឹមដាក់អ្នកមានឈ្មោះជាប្ដីមុននិងចាប់ម្ហូបអោយគាត់វិញ
" អូហូ....ស្វិតដល់ហើយប៉ាម៉ាក់ " ថេយ៉ុង ស្រាប់តែញញឹមហើយឧទានឡើងធ្វើអោយចាស់ៗអៀនសឹងតែមិនហ៊ានមើលមុខកូនៗ
"មែនហើយ " ជុងហ្គុក ក៏ពូកែខាងតែស្ករដែលពេលរាងតូចនិយាយចប់ក៏បន្ទោរតាមព្រោះសំណាព្វចិត្តនិយាយហើយចាំកាលតដែលទៅ
" មោះអ្នកទាំងអស់គ្នា លើកកែវសម្រាប់គ្រួសាររបស់យើងវិញមកជួបជុំគ្នាម្ដងទៀត " លោកផាក ក៏ទាញកែវស្រានិយាយទៅអ្នកទាំងអស់នៅទីនេះ ហើយពួកគេក៏លើកកែវជាការអបអររួចក៏ក្រេបវាយករសជាតិបន្ដិច ការជប់លៀងយប់នេះគឺពួកគេពិតជាមានសេចក្ដីសុខណាស់ ពេលនេះផ្ទះរបស់លោកចនពោរពេញទៅដោយសម្លេងអ៊ូរអរ សើចក្អាកក្អាយសម្លេងរំពងតែម្ដង។
១ឆ្នាំកន្លងផុតទៅ...
ពេលវេលាពិតជាកន្លងទៅលឿនមែនទែន ថ្វីត្បិតតែស្នេហារបស់ពួកគេមិនសូវមានការគាំទ្រពីសង្គមខាងក្រៅក៏ពិតមែន! ប៉ុន្ដែពួកគេក៏ព្រមកាន់ដៃគ្នាឆ្លងឧបគ្គសនិងធ្វើអោយគ្រប់គ្នាដឹងថាមនុស្សម្នាក់ៗមានសិទ្ធិរើស មានសិទ្ធិស្រឡាញ់តាមបេះដូងរបស់ខ្លួន បើគិតតែពីសម្ដីអ្នកដទៃ តើសេចក្ដីសុខនៅឯណា?
" ថេយ៉ុង.... " ជុងហ្គុក ហៅរាងតូចស្របពេលកំពុងតែញុំាអាហារ ណាមួយគេក៏ឃ្លានទើបរាងតូខមិនបាននិយាយអ្វីជាមួយនាយគិតតែញុំាយកៗ
" ហ៊ឹស... " ថេយ៉ុង ឮអ្នកជាមិត្តប្រុសឧទានបែបនេះក៏ឆាប់ទំពារអាហារនៅក្នុងមាត់អោយអស់សឹមឆ្លើយតបនឹងនាយ
" គឺ...គឺគ្មានអីទេ! បងហៅលេងខ្លាចភ្លេចឈ្មោះអូន " ជុងហ្គុក មុនដំបូងធ្វើដូចជាចូលតួរណាស់ ប៉ុន្ដែពេលនិយាយចប់ក៏ប្ដូរទឹកមុខភ្លាមៗធ្វើអោយរាងតូចខ្នាញក៏យកបន្លែដែលគេចិតជាចំនិតតូចៗនោះកុបនាយទេ
" នេះនែ៎...ប្រុសល្បិចច្រើនឃើញទឹកមុខបងមិញស្មានតែមានរឿងអ្វីមិនល្អ ខ្ញុំខំតែស្លុងអារម្មណ៍ទៅតាម តែមើលចុះគ្មានយកជាការបានសោះ ឈប់និយាយជាមួយបងល្អជាង " ថេយ៉ុង ដាក់ស្លាព្រាចុះយកកូនកន្សែងជូតមាត់ហើយក៏ដើរចេញ ឯជុងហ្គុកឃើញចឹងក៏ប្រញាប់ទៅតាម
" អូន! អូនឈប់សិននេះប្រញាប់ដើរទៅណា មុននេះបងគ្រាន់តែនិយាយលេងតើ...គ្រាន់តែបងចង់ចាំឈ្មោះអនាគតប្រពន្ធរបស់បងមិនបានមែនទេ? អូននេះចិត្តខ្មៅណាស់ "
" អ្នកណាចិត្តខ្មៅ? ហើយអ្នកណាប្រពន្ធបង? "
" គឺអូនហ្នឹង យ៉ាងមិច? ឬមួយអូនមិនមែនប្រពន្ធបង បើចឹងបងទៅរកប្រពន្ធបងសិនព្រោះអ្នកដែលឈរនៅចំពោះមុខនេះមិនមែនផង " ជុងហ្គុក រកបែរខ្នងចង់សាកចិត្តរាងតូចតែក៏មិនអាចបែរទៅណាបានដែលព្រោះគេចាប់ដៃជាប់នាយ
" អូននិយាយលេងទេ សុំទោស បងកុំខឹងអូនអីណា? "
" បងមិនខឹងអូនក៏បានដែរ តែថ្ងៃនេះជាថ្ងៃពិសេសរបស់យើង បងនាំអូនទៅកន្លែងមួយ " ជុងហ្គុក និយាយចប់ក៏នាំរាងតូចទៅឡានហើយបើកចេញពីភោជនីដ្ឋានមួយនេះសំដៅទៅកោះ JEJU វាជាថ្ងៃ Anniversary 1 year ទើបចង់ធ្វើអ្វីបន្ដិចបន្ដួចសម្រាប់មនុស្សជាទីស្រឡាញ់។
Skip~
បន្ទាប់ពីបើកឡានយូរគួរសមពួកគេក៏បានមកដល់កោះ JEJU ដែលជាកោះស្អាតជាងគេនៅកូរ៉េហើយថែមទាំងមានភ្ញៀវទេសចរណ៍ធ្វើដំណើរមកទស្សនានៅទីនេះព្រោះតែ ទឹកសមុទ្រថ្លា ធម្មជាតិពណ៌ខៀវខ្ចី ខ្យល់អាកាសបរិសុទ្ធធ្វើអោយមានអារម្មណ៍ល្អ បាត់អស់ទុកកង្វល់។ ពីរនាក់គូរស្នេហ៍ក៏ដើរមកដល់ផ្ទះវីឡាតូចមួយនៅក្បែរមាត់សមុទ្ររាងតូចក៏ឧទានឡើង៖
" ទីនេះស្អាតណាស់ ជាផ្ទះលំហែកាយរបស់បងមែនទេ? "
" មិនមែនទេ... ចង់ដឹងចូលទៅខាងក្នុងល្អជាង " ជុងហ្គុក និយាយចឹងហើយវីក៏ដើរតាមនាយចូលទៅខាងក្នុងជាមួយគ្នា
" មកហើយហេស៎...ធ្វើដំណើរហត់ទេឯង " ជីមីន គ្រាន់តែឃើញមិត្តដើរចូលមកក៏ប្រញាប់ក្រោបពីសាឡុងហើយដើរចូលទៅអោបមិត្ត
" ជីមីន! គឺហត់ណា៎ឯងព្រោះអង្គុយឡើងស្ពឹកគូទអស់ហើយ តែពេលមកដល់ទីនេះឃើញទេសភាពស្អាតក៏បាត់ហត់នឿយភ្លាម "
" អឹម " ជីមីននិងថេយ៉ុងក៏លែងពីការអោបហើយអ្នកកម្លោះដែលកំពុងអង្គុយនៅលើសាឡុងក៏បែរមកនិយាយ
" យើងថាឯងមកពីឆ្ងាយគួរតែទៅងូតទឹកប្ដូរសម្លៀកបំពាក់ទៅ យើងរៀបចំអោយរួចអស់ហើយ "
" អឺចឹងបងនិងវីឡើងទៅខាងលើសិនហើយ ជីមីនគឺ..... " ជុងហ្គុក និយាយពាក្យគឺហើយអោនទៅក្បែរត្រចៀកជីមីននិយាយតិចៗល្មមឮតែពីរនាក់ ពួកគេក៏ញញឹម តែធ្វើអោយរាងតូចឆ្ងល់ថាពួកគេនិយាយអីហេតុអ្វីលាក់បាំងម្ល៉េះ??
#នៅក្នុងបន្ទប់
" ជុងហ្គុក! មិញខ្សឹមអីជាមួយកាមីន ឥលូវមានរឿងលាក់បាំងជាមួយអូនទៀតណ៎ "
" បងមានឯណា? បងគ្មានអ្វីលាក់បាំងអូនទេបងហ៊ានស្បថណា "
" បានហើយៗ អូនឈប់សួរបងចុះ! ទៅងូតទឹកល្អជាងព្រោះបែកញីសពេញខ្លួនហើយ " ថេយ៉ុង ដឹងថាទោះសួរក៏នាយមិនប្រាប់ទើបធ្វើមិនខ្វល់ទៅ
" បាទ " ជុងហ្គុក ពេលឃើញវីចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួននាយក៏ឆ្លៀតចុះទៅខាងក្រោមនិយាយជាមួយមិត្ត
" អាហ្គុកឯងមិនងូតទឹកទេឬ? " យ៉ុនហ្គី កំពុងអង្គុយមើលទូរទស្សន៍ស្រាប់តែឃើញមិត្តចុះមកសម្លៀកបំពាក់ដដែល
" គឺថេយ៉ុងនៅក្នុងបន្ទប់ទឹក ទើបយើងចង់ចុះមកនិយាយជាមួយឯងនិងជីមីន ចង់សួរថារៀបរយទេ? "
" បងជុងហ្គុកកុំភ័យ ខ្ញុំនិងបងស៊ូបានរៀបតាមបងប្រាប់រួចរាល់ហើយ ខ្ញុំជឿថាវីនិងចូលចិត្ត " ជីមីន ដើរមកពីផ្ទះបាយកាន់ចានផ្លែឈើមួយចានទុកលើតុមុខយ៉ុនហ្គីហើយឆ្លើយប្រាប់រាងក្រាស់
" បងអរគុណឯងហើយជីមីន ឯងដែរអាស៊ូ "
" អឹម ឆាប់ឡើងទៅលើវិញទៅតិចវីមិនឃើញសង្ស័យឥឡូវហើយ "
" អឺ " ជុងហ្គុក ក៏ឡើងទៅបន្ទប់វិញ នៅឡើយតែជីមីន ដែលកំពុងអង្គុយបញ្ចុកផ្លែឈើឱ្យសំណព្វចិត្តហើយនាំគ្នាមើលទូរទស្សន៍ តែនាយបែបជាអង្គុយមើលមុខរាងតូចវិញហើយក៏ឧទានឈ្មោះគេ។
" ជីមីន!! "
" បាទ?? " ជីមីន ឮអ្នកនៅក្បែរខ្លួនហៅឈ្មោះបែបនេះក៏ប្រញាប់ងាកមកហើយចាំអ្នកម្ខាងទៀតនិយាយ ព្រោះគេហៅខ្លួនប្រាកដជាមានអ្វីចង់និយាយជាមួយមិនខាន
" បងស្រឡាញ់អូន ហើយបងសន្យាថានឹងនៅក្បែរអូនរហូត ទោះមានរឿងអ្វីកើតឡើងក៏មិនបងចោលអូនដាច់ខាត " យ៉ុនហ្គី និយាយពាក្យនេះចេញពីមាត់ធ្វើអោយរាងតូចរំភើបយកអ្វីមកប្រៀបផ្ទឹមមិនបាន
" អូនអរគុណបងណាស់យ៉ុន! អូនស្រឡាញ់បង " ជីមីន បង្ហាញពីអារម្មណ៍ដែលខ្លួនមាននិយាយទៅកាន់មនុស្សសំខាន់ហើយពួកគេក៏អោបដើម្បីទទួលបានភាពកក់ក្ដៅពីដៃដ៏រឹងមាំរបស់បុរសម្នាក់នេះ ដែលគេហ៊ានប្រគល់បេះដូងនិងសេចក្ដីស្រឡាញ់អោយដោយមិនស្ទាក់ស្ទើរ។
ជុងហ្គុកបានយកដៃបាំងភ្នែកថេយ៉ុងហើយនាំគេដើរសំដៅទៅរោងតូចមួយដែលមានភ្លើងពណ៌ចម្រុះ តុចំកណ្ដាលនិងកៅអីសម្រាប់មនុស្សពីរនាក់ ហើយមានផ្កាតុលានៅលើតុនិងនៅគ្រប់ជ្រុងទាំងបួន នៅមានរូបរាងតូចខ្លះៗដែលជុងហ្គុកបានថត ពេលដែលមកដល់រាងក្រាស់ក៏ប្រលែងដៃ ហើយរាងតូចបើកភ្នែកសន្សឹមៗ ពេលដែលឃើញគេក៏ភ្ញាក់ផ្អើល
" វ៉ាវ ស្អាតណាស់ "
" ពេញចិត្តទេ? "
" អឹម ជាគំនិតបងមែនទេ? "
" ត្រូវហើយ មោះចូលមកអង្គុយមក " ជុងហ្គុក ក៏ដើរទៅទាញកៅអីអោយរាងតូខអង្គុយហើយខ្លួនក៏ទៅអង្គុយនៅទល់មុខវគេ នាយក៏ទាញបាច់ផ្កាពីលើតុមកជូនរាងតូចសម្រាប់កាដូរថ្ងៃនេះ
" នេះសម្រាប់អូន ស្អាតទេ? "
" បាទ អរគុណបងណាស់ ជុង.... អូនស្រឡាញ់បង " ថេយ៉ុង ញញឹមពេលទទួលបាច់ផ្កាពីដៃរាងក្រាស់និងមិនភ្លេចនិយាយពាក្យដែលចេញពីចិត្តទៅកាន់មនុស្សជាទីស្រឡាញ់
" បងក៏ស្រឡាញ់អូនដែរ សឺត~ ហើយស្រឡាញ់រហូតទៅ " ជុងហ្គុក កាន់ដៃរាងតូចនាយក៏អោនទៅថើបធ្វើអោយគេអៀនញញឹមបិទមាត់មិនជិតឡើយ ស្របពេលនេះគឺជាពេលវេលាដែលមានសេចក្ដីសុខបំផុត ហើយនេះក៏ជាលើកទីមួយក្នុងឆាកជីវីតគេ ខ្លួនក៏មិនធ្លាប់គិតសោះថាគេមានថ្ងៃនេះ អង្គុយត្រង់នេះ ជាមួយមនុស្សដែលខ្លួនស្រឡាញ់។
គីម ថេយ៉ុង~
អរគុណដែលព្រមបើកបេះដូងទទួលយកក្មេងប្រុសម្នាក់នេះ អរគុណដែលមិនស្អប់ខ្ពើម អរគុណដែលបងនៅក្បែរអូនរហូតមក បងគឺជាមនុស្សដែលអូនចង់រស់នៅជាមួយអស់មួយជីវីត (ចន ជុងហ្គុក)៕
ចប់ដោយបរិបូរណ៌
សូមអរគុណដែលចំណាយពេលវេលាដ៏មានតម្លៃអានរឿងពីដើមដល់ចប់ សូមអោយអ្នកទាំងអស់គ្នាមានសុខភាពល្អ និង សុភមង្គល។ បើមានត្រង់ចំណុចណាលើសលួសឬខុសឆ្គងដោយប្រការណាមួយ នាងខ្ញុំសូមអធ្យាស្រ័យផង។
អរគុណសម្រាប់ការអាន😘❤️
YOU ARE READING
Because I Love You (Complete)
Short Storyគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : MIKA-TAEMIN (🍒LY-KHHER🍒) Date : 15.09.2022 / 18.10.2022
