#ព្រលាន្ដយន្ដ អ៉ីនឈុន
ថ្ងៃនេះមានតែជុងហ្គុកម្នាក់ប៉ុណ្ណោះដែលជូនដំណើរយ៉ុនហ្គីនិងប្អូនទៅប្រលាន្ដយន្ដហោះ ដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក ដោយសារតែជើងយន្ដហោះនាយចេញដំណើរនៅពេលព្រឹក ហើយក៏ចំថ្ងៃដែលជីមីនប្រឡងទៀត តើគេមានបំណងមិនចង់ឱ្យរាងតូចមកមែនទេ? ដោយសារតែជើងហោះហើរនៅពេលព្រឹកទើបមិនសូវមានមនុស្សច្រើនពួកគេទាំងពីក៏ជិតដល់ម៉ោងឡើងនៅមិនដល់១០នាទីផង។
" អាហ្គុកយើងទៅហើយណាមើលថែខ្លួនផង ហើយកុំខិលខូចអោយសោះ " យ៉ុនហ្គី មុននិងទៅប្រដៅកូនពូជសិនព្រោះសម្បូរស្នេហ៍សម្បើមណាស់
" អឺ! ដឹងហើយ ឯងក៏ចឹងដែលកុំទៅបាត់រហូតកុំភ្លេចមកលេងយើងផង ឯងដែលស៊ូជីនាំបងឯងមកលេងផ្ទះផង កុំទៅហើយស្ងាត់អោយសោះព្រោះយើងនៅចាំឯងនិងប្អូនជានិច្ច "
" ចាស៎ អរគុណបងណាស់ បើពួកយើងទំនេរនិងហោះមករកបងភ្លាម អូខេទេ? " ស៊ូជី និយាយលេងសើចជាមួយបងៗមុននឹងចូលខាងក្នុង
" បាទ ប្អូននិយាយហើយណា! អាស៊ូធ្វើដំណើរដោយសុវត្ថិភាពមិត្តសម្លាញ់ " ជុងហ្គុក អោបមិត្តនិងជូនពរមិត្ត
" អឹម អរគុណឯងណាស់អាហ្គុក ដែលមកជូនដំណើរយើង ផ្ញើឯងមើលថែគេអោយយើងផង យើងប្រហែលគ្មានឱកាសបានគេមកមើលថែទេ " យ៉ុនហ្គី ឈរអោបមិត្តនិងនិយាយតិចៗប្រាប់មិត្ត
" យ៉ាងណាគេជាមិត្តថេយ៉ុងស្រាប់ហើយយើងនិងជួយមើលអោយចុះ " ជុងហ្គុក និយាយគ្នាជាមួយយ៉ុនហ្គី ហើយពួកគេក៏លែងពីការឱប
" យើងទៅហើយណាសម្លាញ់ " យ៉ុនហ្គី លាមិត្តមុននឹងចាកចេញ
" អឹម ធ្វើដំណើរដោយសុវត្តិភាព " ជុងហ្គុក និយាយចប់ពួកគេក៏នាំគ្នាដើរចូលទៅខាងក្នុងព្រោះគេប្រកាសនិងចេញដំណើរនៅបន្ដិចទៀតនេះចំណែកជុងហ្គុកក៏ត្រឡប់ទៅសកលវិទ្យាល័យវិញព្រោះគេក៏មានម៉ោងរៀនបន្ដនៅព្រឹកនេះ.។
#សកលវិទ្យាល័យសេអ៊ូល
ម៉ោង៧កន្លះ នៅក្នុងបន្ទប់រៀនដែលមានសភាពស្ងប់ស្ងាត់ច្រងំ ព្រោះនិស្សិតកំពុងតែញាប់ដៃសរសេរចម្លើយចូលក្រដាសរៀងខ្លួនៗ ចំណែកជីមីនវិញហាក់ដូចជាប្រញាប់ណាស់ព្រោះខំប្រឹងធ្វើឱ្យលឿនដូចជាមានការបន្ទាន់ត្រូវទៅណាចឹង។ ជីមីនមើលទៅនាឡិកាហើយក៏សម្រេចចិត្តយកក្រដាសកិច្ចការទៅដាក់លើតុហើយរត់ចេញទៅយ៉ាងលឿនចំណែកឯថេយ៉ុង និងអេណាឃើញចឹងក៏ងាកមើលមុខគ្នា
" ឯងមានដឹងទេថាជីមីនប្រញាប់ទៅណា? " អេណា ដៃសរសេរបណ្ដើរមាត់សួរមិត្តដែលអង្គុយក្បែរផង
" ឯងមិនដឹងពិតមែន! ថាជីមីនប្រញាប់ទៅណា តែយើងថាកិច្ចការជីមីនធ្វើមិនទាន់ហើយទេ ចុះបើលទ្ធិផលចេញមកយើងថាជីមីនពិបាកហើយ! " ថេយ៉ុង និយាយប្រាប់មិត្តតិចៗតែដៃនៅតែសរសេរ
" អឹម មែនហើយ យើងដូចជាសង្ស័យជីមីនហើយព្រោះថ្ងៃមុនជីមីននិងបងយ៉ុនថើបគ្នាណាឯង! " អេណា និយាយទាំងទឹកមុខអៀន Taehyung ឮចឹងឈប់សរសេរមួយភ្លេតងាកមកមើលមុខមិត្ត
" នេះពិតមែនហ៎! មិចក៏ជីមីនមិនដែលប្រាប់យើង លេងលាក់បាំងគ្នាផង យើងថាឆាប់ធ្វើទៅព្រោះយើងកូរពោះឃ្លានបាយហើយ "
" យើងក៏ដូចគ្នា " ពួកគេទាំងពីរបញ្ចប់ការពិភាក្សាគ្នារួចក៏ធ្វើសំណួរប្រឡងបន្ដ។
បន្ទាប់ពីដំណើរជិតកន្លះម៉ោងជីមីនក៏បានមកដល់មុខព្រលាន្ដហោះ នាយតូចដើរចូលទៅខាងក្នុងសម្លឹងរកមើលរាងក្រាស់មិនឃើញសោះ គេក៏អង្គុយលើកៅអីទាំងទឹកមុខស្រពោន (មកយឺតហើយកូនប្រុស)។
" បងពិតជាទៅមែន? " ជីមីន អង្គុយនឹកដល់កាលដែលគេបាននៅក្បែរគ្នា វាពិតជាមានសេចក្ដីសុខណាស់តែគួរឱ្យស្ដាយដែលគ្រានោះគេទុករាងក្រាស់ត្រឹមតែជាសិស្សច្បងពេលដែលដឹងខ្លួនម្ដងទៀតទើនដឹងថាលង់ស្រឡាញ់គាត់ទៅហើយ។
ក្រឡេកមកមើលថេយ៉ុងនិងអេណាឯណេះវិញកំពុងតែអង្គុយនៅរោងអាហារនៅក្នុងសាលាពេលមកដល់ឃើញជុងហ្គុកកំពុងអង្គុយចាំ (អីយ៉ាស់ណាត់ទុកមុនទៀត) មកដល់រាងតូចចូលអង្គុយក្បែររាងក្រាស់ចំណែកអេណាទៅកម្មង់បាយ។
" ចុះឯណាជីមីន? " ជុងហ្គុ ឃើញតែរាងតូចមកជាមួយអេណា មិនបានឃើញវត្តមានជីមីននៅជាមួយក៏សួរ
" គឺពេលយើងកំពុងប្រឡងជីមីនស្រាប់តែប្រញាប់ចេញទៅ យើងថាជីមីនប្រាកដជាទៅរកបងយ៉ុន " ថេយ៉ុង បារម្ភពីមិត្តព្រោះនេះប្រឡងចូលឆ្នាំទី២ផងបើកិច្ចការគេធ្លាក់នោះ វាមិនចប់ទៅហើយ
" ជីមីនអើយ! ទៅមិនខកហើយព្រោះអាយ៉ុនវាចេញទៅតាំងម៉ោង៧ព្រឹកម្ល៉េះ តែការប្រឡងលើកនេះក្រែងសំខាន់ណាស់ មិចក៏ជីមីនសុខចិត្តចេញទៅទាំងកិច្ចការធ្វើបានតែបន្ដិច យើងថាជីមីនស្រឡាញ់អាយ៉ុនណាស់ តែឯងដូចជាមិនស្រឡាញ់យើងសោះ " ជុងហ្គុក និយាយទាំងធ្វើទឹកមុខបែបអន់ចិត្តព្រោះរាងតូចមិនសូវរវល់ពីគេ
" ឯងនិយាយស្អី! បិទមាត់ភ្លាមបើអេណាដឹងនោះថាពួកយើងជា... " ថេយ៉ុង រកនិយាយស្រាប់តែអេណាដើរមកដល់ហើយនិយាយបែបលេងៗ
" ជាសង្សារនិងគ្នាមែនទេ? " អេណា និយាយឮគួរសមដល់ថ្នាក់គ្រប់គ្នាងាកមកមើលហើយពេលនោះថេយ៉ុងភ្លេចខ្លួនមិនបានចាប់អារម្មណ៍និងសម្ដីនាងក៏ងាកមកតុពួកគេ
" មែនហើយ! អេណា....ឯង?? " ថេយ៉ុង មើលមុខអេណាទាំងភ្ញាក់ផ្អើល ហើយណាមួយក៏អៀនដែរ ព្រោះគ្រប់គ្នាកំពុងមើលមកខ្លួន ជាពិសេសក្រសែភ្នែកស្រីៗដែលលួចស្រឡាញ់ជុងហ្គុកសម្លក់មករាងតូចពេញៗតែម្ដង
" ថេយ៉ុង! ថេយ៉ុង! " អេណា ក៏ភ្ញាក់មិនចាញ់គ្រប់គ្នានៅទីនោះដែលព្រោះនាងគ្រាន់តែនិយាយចោលប៉ុណ្ណោះបែបជាសាមីខ្លួនគេថាមែន ថេយ៉ុងទ្រាំនិងក្រសែភ្នែកអ្នកនៅទីនេះមើលមកគេមិនបានក៏ប្រញាប់រត់ចេញ។
" នេះយើងនិយាយស្អី? ពេលនេះគេដឹងអស់ហើយថាយើងនិងជុងហ្គុកជាសង្សានិងគ្នា បើសិនដឹងដល់ម៉ាក់ប៉ានោះ? មិនចង់គិតទេ!! " ថេយ៉ុង ឈររអ៊ូម្នាក់ៗឯងនៅមាត់ទឹកហើយជុងហ្គុកក៏ដើរចូលមកជិត
" បើពួកយើងពិតជាស្រឡាញ់គ្នាមែន! ហេតុអ្វីចាំបាច់លាក់បាំងធ្វើអ្វី? មិចមិនព្រមទទួលយកការពិតដែលនៅចំពោះមុខ បើគិតតែសម្ដីអ្នកផ្ដទៃ តើយើងមានសេចក្ដីសុខទេ? ឬមួយឯងមិនស្រឡាញ់យើង? " ជុងហ្គុក មកឈរពីក្រោយហើយនិយាយអោយរាងតូច
" អ្នកណាថាយើងមិនស្រឡាញ់ប៉ុន្ដែ... " ថេយ៉ុង ស្រឡាញ់នាយខ្លាំងណាស់ តែគេគ្មានភាពក្លាហានគ្រប់គ្រាន់និយាយជាមួយប៉ាម៉ាក់
" ប៉ុន្ដែឯងមិនហ៊ានប្រឈមមុខ ចឹងចាំយើងជាអ្នកនិយាយជាមួយម៉ាក់ឯង ល្ងាចយើងទៅផ្ទះជាមួយឯង កុំគេចអោយសោះ " ជុងហ្គុក ង្អុលមុខវីព្រោះខ្លាចគេយកលេស ព្រោះរាងក្រាស់ប្រាប់គ្រប់គ្នាថារាងូចជារបស់គេតែម្នាក់
" តែយើងថា... " ជុងហ្គុក នៅតែបន្ដប្រកែកទើបទើប ទ្រាំមិនបានក៏ចាប់ថើបមាត់ហើយក៏ដកបបូរមាត់គេចេញពីបបូរមាត់វី
" ឈប់តែស្ករ តែទឹកដោះគោទៅ យ៉ាងណាយើងត្រូវតែធ្វើដើម្បីយើងទាំងពីរនាក់ យើងទៅរៀនសិនហើយ " ជុងហ្គុក យកដៃញីក្បាលរាងតូចបែបខ្នាញនិងចរិកឆ្នាស់ ឌឺមិនស្ដាប់តាមសោះ ថេយ៉ុងយល់ព្រមតាមសម្ដីជុងហ្គុកតែទឹកមុខវិញដូចគេយកទៅបាញ់ចោលចឹង មកពីក្នុងចិត្តកំពុងតែភ័យ ខ្លាចម៉ាក់ដឹងហើយមិនព្រមអោយគេនិងជុងហ្គុកនៅជាមួយគ្នា ថេយ៉ុងធុញថប់ពេកក៏អង្គុយគប់ដុំថ្មចូលទឹកបំបាត់អផ្សុកពឹលនោះស្រាប់តែជីមីនដើរមកអង្គុយក្បែរគេទាំងអស់សង្ឃឹម
" ជីមីន?? " ថេយ៉ុង ឃើញទឹកមុខមិត្តនៅពេលនេះគេក៏ដឹងច្បាស់ទៅហើយថាគេមិនបានជួប
" ថេយ៉ុង...ហ៊ឹក! ហ៊ឹក ចុងក្រោយគាត់ក៏ទៅពិតមែន! បើគាត់មិនបានស្រឡាញ់ ហេតុអីចូលមកផ្ដល់ក្ដីសង្ឃឹមធ្វើអ្វី? អាមនុស្សឆ្គួត....!! " ជីមីន កើយស្មាវីយំខ្លាំងៗរៀបរាប់ពីការឈឺចាប់របស់ខ្លួនប្រាប់មិត្តមិនតែប៉ុណ្ណោះថែមទាំងជេគស៊ូហ្គាទៀតផង (ជេរបានចេះតែជេរទៅ)
" ជីមីនចិត្តត្រជាក់ៗណាឯង! បងយ៉ុនស្រឡាញ់ឯងណាស់ គាត់ប្រហែលមានហេតុផលម្យ៉ាងហើយ ឯងកុំទាន់គិតដោយខ្លួនឯងអី! " ថេយ៉ុង យកដៃអង្អែលក្បាលមិត្តបែបលួងលោមអោយមិត្តបានកក់ក្ដៅមិនចង់អោយគិតច្រើន
" ហេតុផលដែលគាត់កំពុងតែស្អប់យើងព្រោះប៉ាយើងជាអ្នកសម្លាប់ប៉ារបស់គាត់មែនទេ? យើងប្រហែលជាអាក្រក់ណាស់នៅក្នុងកែវភ្នែករបស់គាត់ហើយ "
" ជីមីន!! " ថេយ៉ុង មិនចង់អោយគេដាក់សម្ពាធលើខ្លួនឯងទេ ព្រោះរឿងដែលកន្លងហួសអោយហួសទៅចុះកុំយកវាមកជាមួយនាំធ្ងន់ទេ។
ឡានសេរីទំនើបពណ៌ខ្មៅបើកដោយកម្លោះសង្ហាបានឈប់នៅមុខផ្ទះចន ជុងហ្គុកនិងថេយ៉ុងចុះពីលើឡានដើរចូលទៅក្នុងផ្ទះចំពេលអ្នកស្រីគីមនិងលោកចននៅអង្គុយជុំគ្នាល្មម
" លោកចននិងអ្នកស្រីខ្ញុំមានរឿងចង់និយាយជាមួយគឺរឿងរបស់ខ្ញុំនិង... " មុននិយាយប្រាប់គាត់ ជុងហ្គុកក៏ទាញដៃថេយ៉ុងមកចាប់ធ្វើឱ្យពួកគាត់ចងចិញ្ចើមរង់ចាំសម្ដីរបស់នាយ
" អ្នកប្រុសមានរឿងអីក៏និយាយមក " អ្នកស្រីគីម តបព្រោះចង់ដឹងថាពួកគេមានរឿងអីនិយាយជាមួយគាត់និងលោកជុនហើយគាត់មើលមុខជុងហ្គុក
" គឺខ្ញុំនិងថេយ៍កំពុងទាក់ទងគ្នា " ជុងហ្គុក និយាយប្រាប់ភ្លាមអ្នកស្រីនិងលោកជុនភ្ញាក់ផ្អើលសឹងតែគាំងរកនិយាយអ្វីមិនត្រូវ ឯលោកជុនក៏ត
" តាំងពីពេលណា? " លោកចន មិនច្រឡោតតែសួរធម្មតា
" ទើបថ្មីៗនេះទេ ខ្ញុំខ្វល់ថាលោកនិងអ្នកស្រីគិតយ៉ាងមិចទេ? តែសម្រាប់ខ្ញុំវីជាផ្នែកមួយនៅក្នុងជីវិតរបស់ខ្ញុំ "
" បើអញ្ចឹងឯងក៏ហ៊ានទទួលយកពាក្យវាយក្រហារពីសង្គមខាងក្រៅដែលពិតទេ? "
" បាទ ហើយខ្ញុំក៏សន្យាថានិងមើលថែវីអោយបានល្អបំផុត " ជុងហ្គុក និយាយដោយភាពស្មោះត្រង់ហើយភ្នែកសម្លឹងមើលដថេយ៉ុងក្ដីស្រឡាញ់
" បើអ្នកប្រុសនិយាយបែបនេះខ្ញុំក៏គ្មានអ្វីជំទាស់ដែលព្រោះ ខ្ញុំគោរពតាមការសម្រេចចិត្តកូនប្រុសបើកូននៅជាមួយជុងហ្គុកកូនមានសេចក្ដីម៉ាក់ក៏មិនថាអីក៏ដែរ " អ្នកស្រីក៏យល់ព្រមនិងស្នេហាអ្នកទាំងពីរឮបែបនេះវីចូលទៅអោបម៉ាក់មុខរីកដូចគ្រាប់ជី
" អរគុណម៉ាក់ណាស់ កូនស្រឡាញ់ម៉ាក់ខ្លាំងណាស់ "
" បើសិនឯងធ្វើអោយវីខូចចិត្តពេលណានោះ យើងនិងយកគេមកភ្លាម ចាំពាក្យសម្ដីយើងទុកណា " លកចន និយាយមាត់ណាគឺមាត់នុងហើយជុងហ្គុកក៏ដឹងច្បាស់ថាប៉ាគេជាមនុស្សបែបមិច
" ចឹងខ្ញុំចាំទុកចុះ ព្រោះគ្មានថ្ងៃដែលខ្ញុំធ្វើអោយវីខូចចិត្តឡើយ ហើយខ្ញុំអរគុណអ្នកស្រីណាស់ដែលទុកចិត្ត និងព្រមប្រគល់កូនអោយខ្ញុំមើលថែ "
" ចាស៎ ចឹងថ្ងៃនេះកូននៅញុំាបាយទីនេះទាំងអស់គ្នាទៅ លោកប៉ានិងម៉ាក់ខានញុំាអាហារជុំគ្នាជាមួយអ្នកប្រុសយូរហើយ តើអ្នកប្រុសថាយ៉ាងមិចដែរ "
" បាទ " ជុងហ្គុក មើលមុខប៉ាគេហើយក៏ឆ្លើយយល់ព្រមព្រោះគាត់បបួលហើយត្រូវតែនៅញុំាហើយ (ម៉ងអត់នៅទៀតបើម៉ាក់ក្មេកបបួលម្ដឹងហើយ)។
សូមរង់ចាំភាគបន្ដ...

YOU ARE READING
Because I Love You (Complete)
Short Storyគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : ចន អូលីហ្សា (mika_taemin) Date : 15.09.2022 / 18.10.2022