ចេញពីរៀនពួកគេក៏ណាត់គ្នាមកញុំាអីនៅភោជនីយដ្ឋានប្រណីមួយកន្លែងនៅចំកណ្ដាលទីក្រុងសេអ៊ូល ចូលមកដល់ខាងក្នុងមានបុគ្គលិកម្នាក់ចាំស្វាគមន៍ពួកគេ ជុងហ្គុកនិងថេយ៉ុងសំដៅទៅតុទំនេរមួយសម្រាប់អង្គុយ រយៈពេលអង្គុយចាំបុគ្គលិកលើកអាហារមកពួកគេក៏ពិភាក្សាគ្នាពីរឿងខ្លះ។
" ជុងហ្គុកស្អែកបងយ៉ុនឡើងយន្ដហោះម៉ោងប៉ុន្មាន? " ថេយ៉ុង សួរនាំពីការធ្វើដំណើររបស់យ៉ុនហ្គី ព្រោះចង់ដឹងនិងបានទៅប្រាប់មិត្ត
" ម៉ោង៧ព្រឹក ឯងចង់ទៅជូនដំណើរដែលមែនទេ? បើទៅជាមួយយើងក៏បានដែរ "
" អត់ទេ ស្អែកយើងមានប្រឡងគឺចង់ប្រាប់អ្នកខ្លះអោយដឹង " ថេយ៉ុង និយាយចង់សំដៅលើអ្នកណាទៅន៎!!
" ជីមីនមែនទេ? " ជុងហ្គុក ឮបែបនិងគេក៏នឹកដល់ភ្លាម
" មែនហើយ ហេតុអ្វីក៏បងយ៉ុនព្រមដាច់ចិត្តទៅលឿនបែបនេះ យើងពិតជាមិនយល់ចិត្តគាត់សោះថាកំពុងគិតអី? " ថេយ៉ុង អង្គុយធ្វើមុខឆ្ងល់ចំណែកឯជុងហ្គុកគិតតែញុំាព្រោះគេមិនបានញំាអីពីថ្ងៃមិញ
" អត់បាយមកពីណា? ទើបប្រឹងញ៉ោតម្ល៉េះ " ថេយ៉ុង កំពុងតែនិយាយសាច់ការក៏ចាប់អារម្មណ៍ឃើញនាយកាយញ៉ោតៗ
" យើងសុំសីឱ្យឆ្អែតសិនចាំនិយាយគ្នាបន្ដទៀត ព្រោះយើងឃ្លានសឹងតែស្លាប់ទៅហើយ ចុះឯងនៅរៀបរាប់រឿងរបស់គេដល់ណាទៀតមិចមិនព្រមញុំាទៅ " ជុងហ្គុក ងើបមុខឧទានសុំម្នាក់ទៀតញុំាសិន គិតតែពីសួរឬអត់គេឃ្លាន
" នេះឯងចង់ថាយើងចេះដឹងរឿងគេផងហ៎ " ថេយ៉ុង ឮចឹងស្រាប់តែចាប់ផ្ដើមក្ដៅម្ដង
" យើងគ្មានន័យចឹងទេ ក្រែងឯងក៏ឃ្លានដែលមិនចឹងហេស? ហ៊ើយ!!មនុស្សស្អីយល់តែអារម្មណ៍ខ្លួនឯង " នាយនិយាយតិចៗប៉ុន្មានមាត់ចុងក្រោយ
" ឯងរអ៊ូស្អី? រឺមួយក៏មានបំណងថាឱ្យយើងមែន កុំឱ្យដឹងឱ្យសោះមិនចឹងស្លាប់ " ថេយ៉ុង ធ្វើទឹកមុខនិងកាយវិកាគំរាមជុងហ្គុកដែលកំពុងមើលមកខ្លួន
" គ្មានទេ ឆាប់ញុំាទៅនិងអាលត្រឡប់ទៅវិញក្រែងប៉ារបស់ឯងថាយើងនាំឯងខូច " ជុងហ្គុក រហ័សប្រកែកមិនចឹងអ្នកម្ខាងទៀតយល់ច្រឡំទៀតឥឡូវហើយ តែការពិតទៅគេនិយាយថាឱ្យរាងតូចពិតមែន
" ប៉ារបស់យើងមែនទេ? យើងថាប៉ាឯងច្រើនជាង ហេតុអ្វីពេលដែលឯងជួបគាត់ឯងតែងតែធ្វើឱ្យគាត់ខឹង? យើងពិតជាមិនយល់ពិតមែន " ថេយ៉ុង ក្រវីក្បាលហួសចិត្តនិងទង្វើបុរសម្នាក់នេះ
" ចង់ដឹងមែនទេ? "
" អឹម " នាយតូចឮគេសួរចឹងក៏ប្រញាប់ឆ្លើយយ៉ាងលឿនព្រោះចង់ដឹងមូលហេតុអីបានជានាយនិងប់ាមិនដែលត្រូវគ្នាសោះ
" Be my boyfriend? " ជុងហ្គុក ឱនទៅក្បែរត្រចៀករាងតូចហើយសុំគេធ្វើសង្សា ឯរាងតូចឮចឹងឡើងគាំងតែម្ដងមិននឹកស្មានថាគេហ៊ានសុំខ្លួនធ្វើសង្សារសោះ
" ព្រមទេ? " ជុងហ្គុក បានសួរម្ដងទៀតព្រោះគេមិនព្រមឆ្លើយសោះគិតតែពីអង្គុយដូចរូបចម្លាក់ទៅកើតយ៉ាប់មែន
" តែយើងថាប៉ានិងម៉ាក់មិនព្រមទេ ឯងក៏ដឹងថាពួកគាត់ជាមនុស្សយ៉ាងមិច គាត់មិនអាចទទួលបានទេជាពិសេសម៉ាក់យើង " ថេយ៉ុង បង្ហាញឱ្យឃើញថាគេក៏ស្រឡាញ់ជុងហ្គុកដែរតែគេត្រូវគិតពីឋានៈនិងកិត្តិយសរបស់គ្រួសារជាមុន
" យើងមិនខ្វល់ទេ សំខាន់ឱ្យតែឯងនិងយើងរស់នៅមានសេចក្ដីសុខទៅគឺគ្រប់គ្រាន់ហើយយើងមិនគួរខ្វល់ពីក្រសែភ្នែកអ្នកផ្សេងឡើង ធ្វើជាមិត្តប្រុសយើងណា? " ជុងហ្គុក សួរគេម្ដងទៀតព្រោះគេមិនអាចរង់ចាំចម្លើយយូរបានឡើយ
" ហ្អឹម តែឯងត្រូវសន្យាថាមិនប្រាប់អ្នកណា យើងសុំពេលវេលាសិនព្រោះយើងមិនទាន់ព្រម "
" អឹម យើងសន្យា " ជុងហ្គុក បានរាងតូចយល់ព្រមធ្វើមិត្តប្រុសសប្បាយចិត្តជាងត្រូវឆ្នោតទៀត។
Skip~
មកដល់ផ្ទះជីមីនមិននិយាយរកអ្នកណាសូម្បីតែមេផ្ទះហើយក៏ឡើងទៅសង្ងំក្នុងបន្ទប់គេងមិនព្រមញុំាអីសោះ គេកំពុងបង្អត់អាហារខ្លួនឯងមែនទេ ហេតុអ្វី? សំណួរនេះជីមីនក៏ចង់ដឹងចម្លើយដែរ តាំងពីគេបានដំណឹងថាយ៉ុនហ្គី នឹងទៅសហរដ្ឋអាមេរិកក្នុងចិត្តគិតថាចិត្តមួយបារម្ភ ឯចិត្តមួយទៀតខ្លាចគេទៅហើយមិនត្រឡប់មកវិញ តើវាជាអ្វីឱ្យប្រាកដទៅ?
" សរុបមកយើងស្រឡាញ់គេមែនទេ? " ជីមីន អង្គុយគិតសុខៗស្រាប់តែលើកសំណួរសួរខ្លួនឯងហើយធ្វើឱ្យខ្លួនឯងនឹកស្មានមិនដល់ ថាកន្លងមកវាជាស្នេហាពិតប្រាកដមែន។
អាហារពេលល្ងាចក៏បានបញ្ចប់ជុងហ្គុកបានជូន ថេយ៉ុងទៅផ្ទះវិញ ព្រោះគេត្រូវទៅជួបមិត្តសម្លាញ់ដើម្បីនិយាយរឿងខ្លះៗ ឡានសេរីទំនើបពណ៌ខ្មៅបានឈប់មុខផ្ទះដ៏ធំប្រៀបដូចភូមិគ្រឹះ។
" យើងចូលក្នុងផ្ទះហើយ បើកឡានប្រយ័ត្នប្រយែងផង " ពួកគេលាគ្នារួចរាល់ហើយនាយក៏ប្រញាប់បើកឡានចេញទៅ ឯរាងតូចឈរញញឹមញញែមមើលឡានដែលបើកចេញទៅ
" អាមនុស្សឆ្គួត ដឹងទេថាពេលដែលយើងនៅជាមួយឯងយើងចាញ់ស្នាមញញឹមរបស់ឯងប៉ុណ្ណា កាន់តែមើលយូរកាន់តែលង់ស្រឡាញ់ដងចិត្តសឹងតែមិនរួច " ថេយ៉ុង ឈរសរសើរសង្សាខ្លួនឯងមិនដាច់ពីមាត់សោះ បន្ទាប់មកគេក៏ចូលទៅក្នុងផ្ទះ
" ថេយ៉ុង! កូនឃ្លានទេ? ចឹងចាំម៉ាក់ទៅចម្អិនអាហារអោយ "
" ម៉ាក់មិនបាច់ទេ កូនញុំាពីខាងក្រៅមកហើយ លោកប៉ាមកផ្ទះនៅម៉ាក់? "
" ថ្ងៃនេះគាត់មានការងារច្រើនមិនបានមកទេ កូនមានការអីជាមួយគាត់មែនទេ? "
" បាទ អត់ទេគ្មានតែសួរទៅ ចឹងកូនសុំទៅបន្ទប់សិនហើយម៉ាក់រាត្រីសួរស្ដី ជុប~ " ថើបម៉ាក់ធ្វើចរិកដូចក្មេងឡើងលោកស្រីឈរសើចចរិកកូនខ្លួនឯង។
#ផ្ទះយ៉ុនហ្គី
ជុងហ្គុកចុះពីលើឡានក៏ដើរចូលទៅខាងក្នុងឃើញមិត្តកំពុងរៀបចំឥវ៉ាន់និងរបស់របបមួយចំនួនទុកព្រោះគេមិនប្រាកដថានៅទីនោះយូរប៉ុណ្ណានោះទេ។
" ឯងចង់រៀបរបស់ទាំងនេះទុក ហើយផ្ទះទុកចោលគ្មានមនុស្សនៅបែបនេះមែនទេអាយ៉ុន " ជុងហ្គុក ដើរមកឃើញគេរៀបចំផ្ទះ(យកកំណាត់សគ្របសម្ភារៈ ដើម្បីការពារធូរល្លី)
" ហ្អឹម!ហើយយើងក៏មានរឿងចង់សុំឱ្យឯងជួយដែរតើឯងអាចជួយយើងបានទេ? " យ៉ុនហ្គី មើលមុខមិត្តព្រោះរឿងដែលគេសុំវាអាចពិបាកដល់គេទើបសួរឱ្យប្រាកដ
" បាន បើវាពិបាកយើងនឹងព្យាយាមព្រោះឯងជាមិត្តល្អយើងតែម្នាក់គត់ មានអ្វីក៏ត្រូវជួយគ្នាមិនចឹងហី? " ជុងហ្គុក ស្រឡាញ់មិត្តណាស់គេក៏ព្រមធ្វើទោះវាលំបាកក៏ដោយ។ ពេលពិភាក្សារឿងសំខាន់រួចជុងហ្គុកក៏យល់ព្រមជួយមិត្តទោះបីក្នុងចិត្តអាចតានតឹងបន្ដិចតែទឹកមុខនាយនៅតែញញឹមព្រមជួយជានិច្ច
" យើងអរគុណឯងណាស់អាហ្គុក " សយ៉ុនហ្គី ញញឹមហើយឱបមិត្ត
" អឹម មោះមានអ្វីឱ្យយើងជួយទេ ព្រោះនៅសល់ច្រើនគួរសមដែលហើយនេះក៏កាន់តែយប់ទៀត ស្អែកត្រូវធ្វើដំណើរពីព្រឹកផងឯងត្រូវតែសម្រាកឱ្យបានច្រើន " ជុងហ្គុក ក៏បារម្ភពីសុខភាពយ៉ុនហ្គីដែលព្រោះតាំងពីថ្ងៃប៉ាគេស្លាប់មកបាយក៏មិនសូវឃ្លានទឹកក៏មិនចង់ផឹកខ្លាចតែគេបាក់កម្លាំង
" បាទ ដឹងហើយអ្នកប្រុសជុង " យ៉ុនហ្គី និយាយទាំងស្នាមញញឹមចង់ប្រាប់មិត្តថាគេមិនអីទេ នៅរឹងមាំនៅឡើងទេអាចទៅមុខទៀតបាន ឯជុងហ្គុកបានត្រឹមតែញញឹមទៅវិញក្នុងចិត្តដឹងច្បាស់ថាមិត្តនៅក្នុងស្ថានភាពណាហើយ។
/ រីង រីង /
សម្លេងទូរសព្ទនៅក្នុងហោប៉ៅរោទ៍នាយក៏ប្រញាប់ដកចេញ ព្រមទាំងចុចទទួលពេលដឹងថាម្ចាស់ចិត្តតេមក។
" អាឡូ នៅផ្ទះបងយ៉ុនមែនទេ? "
" អឹម ស្មាលនឹងហើយនៅមិនទាន់ដេកទៀត ប្រយ័ត្នស្អែកទៅប្រឡងមិនទាន់ "
" គឺយើងទើបតែមើលមេរៀនហើយមិញទើបខលទៅឯង "
" នឹកយើងមែនទេ? "
" ឡប់សតិ អ្នកណានឹកឯងយើងគ្រាន់តែចង់ដឹងថាឯងទៅខនដូរឬនៅ? "
" មិននឹកក៏បានតែឯងបារម្ភពីយើង "
" គិតតែខ្លួនឯង ឈប់និយាយជាមួយហើយទៅដេកល្អជាង រាត្រីសួរស្ដី " ថេយ៉ុង និយាយពាក្យចុងក្រោយហើយក៏ប្រញាប់បិទទូរសព្ទយ៉ាងលឿនទាំងដែលអ្នកខាងនោះមិនទាន់តបផង
" អុញ...បិទបាត់ក្នុងចិត្តមិនឱ្យយើងតបទេរឺ? មិនអយុត្តិធម៌សោះ " ជុងហ្គុក ដកទូរសព្ទពីត្រចៀកហើយរអ៊ូដាក់ទូរសព្ទដែលកំពុងកាន់ យ៉ុនហ្គីឃើញក៏សើចដោយមិនដឹងខ្លួនពេលស្ដាប់ការសន្ទនារបស់ពួកគេ
" ពួកឯងកំពុងទាក់ទងគ្នាមែនទេ? " យ៉ុនហ្គី គ្រាន់តែឮគេនិយាយមិញក៏ដឹងហើយពួកគេនៅក្នុងចំណុចណា
" អឹម តែថេយ៉ុងកាន់តែឆ្នាស់ទៅហើយមិនសុភាពដូចជីមីនសោះ គឺ...យើងសុំទោស! យើងគ្មានបំណងទេ " ជុងហ្គុក ភ្លេចខ្លួនក៏និយាយដល់ជីមីន យ៉ុនហ្គិក៏ទម្លាក់ទឹកមុខពេលឮឈ្មោះរបស់នាយតូច នាយស្រាប់តែភ្លេចគិតដល់មិត្តខ្លួនដែលកំពុងតែព្យាយាមនៅឱ្យឆ្ងាយពីជីមីន
" មិនអីទេ យប់ជ្រៅហើយឯងគួរតែទៅវិញបានហើយ ស្អែកចាំជួបគ្នា "
" អឺ ហើយឯងកុំភ្លេចប្រញាប់ចូលដេកផង យើងទៅហើយណាបាយៗ "
" អឹម " យ៉ុនហ្គី តបហើយជុងហ្គុក៏ដើរចេញទៅបាត់គេក៏នឹកឃើញដល់ជីមីនភ្លាមតាមពិតគេមិនចង់ធ្វើបែបនេះទេ តែគេនិងរាងតូចគឺមិនអាចដូចដើមបានឡើយឃើញជីមីនតែងតែនឹកឃើញទិន្នភាពដែលបានបាញ់ប៉ារាងតូចខ្លួនរហូត ហេតុនេះនាយមិនចង់នៅក្បែរគេព្រោះមិនចង់ស្អប់មនុស្សដែលគេស្រឡាញ់និងការពាររហូតមក។
តាំងតែពីកើតរឿងអេណាមិនដែលបានជួបស៊ូជី ឡើយក្នុងចិត្តនឹកនាងខ្លាំងណាស់ ប្រហែលជាគេមិនចង់និយាយជាមួយដោយសារខ្លួនជាមិត្តភក្ភិរបស់ជីមីន តែអេណាយល់ពីចិត្តនាងតែក៏មិនបោះបង់មិត្តដែរ អេណាឈរលើដំបូងខាងលើនៅនៃខនដូរស្រូបរូបយកខ្យល់អាកាសនាងបានសម្លឹងទៅខាងក្រោមវាពិតជាខ្ពស់ខ្លាំងណាស់ បើសិនជាលោតចុះទៅមិនដឹងថានៅសល់ឆ្អឹងអត់ទេ? សកម្មភាពដែលនាងមើលទៅក្រោមធ្វើឱ្យបុរសម្នាក់រត់ចូលមកចាប់ដៃនាង ពេលនោះមុខក៏ប៉ះនិងទ្រូងបុរសម្នាក់នោះពេលនាងសម្លឹងមុខចំ។
" លូហាន? " អេណា មើលមុខបុរសដែលឈរចំពោះមុខនាងដោយទឹកមុខឆ្ងល់
" អ្នកនាងចង់ធ្វើអី? គិតថាលោតសម្លាប់ខ្លួនហើយនាងនឹងមកវិញមែនទេ? " លូហាន និយាយចឹងធ្វើឱ្យនាងភ្ញាក់
" នាយដឹងហ៎! "
"លោកម្ចាស់ឱ្យខ្ញុំតាមដានអ្នកនាងមករហូត រឿងនេះខ្ញុំគ្រាន់តែមើលក៏ដឹងដែរ ដឹងទេថាជីវិតអ្នកនាងសំខាន់ប៉ុណ្ណាហេតុអ្វីគ្រាន់តែនារីម្នាក់ធ្វើឱ្យអ្នកនាងគិតខ្លី? " លូហាន និយាយកាន់តែជ្រៅទៅៗធ្វើឱ្យអេណាចាប់អស់សំណើចនឹងសម្ដីរបស់នាយ
" អ្នកនាងសើចអី? " លូហាន ធ្វើមុខឆ្ងល់ (លូហានជាអង្គរក្សរបស់ប៉ានាងតែគាត់បារម្ភពីសុវត្តិភាពកូនខ្លាំងទើបបញ្ចូលលូហានមកតាមដានកូនស្រី)
" គឺសើចឯងនិងហើយ ហេតុអ្វីធ្វើមុខភ័យយ៉ាងនេះ យើងមិនបានគិតដូចដែលឯងនិយាយទេ យើងគ្រាន់តែមើលទៅក្រោមធម្មតាតើ! មិនបាច់ភ័យដល់ថ្នាក់នេះក៏បានដែរយើងមិនស្លាប់ងាយៗទេ "
" បាទ អាកាសធាតុត្រជាក់ណាស់ ខ្ញុំថាអ្នកនាងគួរតែចូលទៅក្នុងបន្ទប់ ប្រយ័ត្នឈឺ "
" អឹម ចឹងឯងចូលទៅអង្គុយលេងជាមួយយើងសិនទេ ព្រោះយើងអផ្សុកមិនចង់នៅម្នាក់ឯង " អេណា និយាយចឹងហើយគេក៏មិនដឹងប្រកែកមិចដែលមានតែទៅអង្គុយនិយាយលេងជាមួយអេណា។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
Because I Love You (Complete)
Historia Cortaគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : MIKA-TAEMIN (🍒LY-KHHER🍒) Date : 15.09.2022 / 18.10.2022
