Episodes 11 : ហៅបងជំនួសពាក្យឯងបានទេ?

1.1K 83 1
                                    

ថ្ងៃនេះជាថ្ងៃឈប់សម្រាកទើបថេយ៉ុងបបួលរាងក្រាស់ទៅដើរលេងនៅកន្លែងខ្លះៗ ព្រោះចង់អោយសម្ព័ន្ធភាពគេនិងនាយមានភាពសុីជម្រៅជាងនេះ ហើយរាងក្រាស់ក៏ត្រូវក្រោបពីព្រឹកមកទទួលនៅផ្ទះប៉ារបស់គេ ពេលមកដល់គេចតឡាននៅមុខផ្ទះហើយក៏ដើរចូលទៅអង្គុយនៅលើសាឡុងក្នុងផ្ទះរង់ចាំរាងតូច វាមានសភាពស្ងប់ស្ងាត់ណាស់ដូចជាគ្មានមនុស្សចឹង តែបន្ដិចក៏មានមនុស្សស្រីវ័យចំណាស់បានដើរចូលមកសួរនាំ។
" អ្នកប្រុសមកទទួលអ្នកប្រុសថេយ៍មែនទេ? " អ៊ំស្រី ដែលជាមេផ្ទះសួរអំឡុងពេលជុងហ្គុកអង្គុយលើសាឡុងរង់ចាំរាងតូច
" បាទអ៊ំស្រី ចុះអ្នកស្រីនិងលោកចននៅទីនេះអត់? " ជុងហ្គុក ឆ្លើយតបយ៉ាងគួរសមទៅមនុស្សវ័យចំណាស់ដែលគេតែងតែគោរពស្រឡាញ់មកតាំងពីគេនៅក្មេងរហូតមកដល់ពេលនេះក៏នៅតែគោរព
" ចា៎ស អ្នកស្រីនិងលោកប្រុសចេញទៅមុនអ្នកប្រុសបន្ដិច អ្នកប្រុសមានការអ្វីជាមួយគាត់ឬទេ? "
" គ្មានអ្វីទេ អ៊ំមានអ្វីក៏ទៅធ្វើចុះ! ក្រែងម្ចាស់ផ្ទះគេមកថាអោយខ្ញុំនាំអ៊ំស្រីនិយាយគ្នាមិនបានធ្វើការ " ជុងហ្គុក និយាយចឹងគាត់ក៏ដឹងន័យរបស់នាយដែរ ហើយគាត់ក៏ទៅធ្វើការងាររបស់គាត់ ទុកអោយរាងក្រាស់អង្គុយសម្លឹងមើលផ្ទះរបស់ខ្លួននឹកដល់រឿងខ្លះៗកាលនៅពីក្មេង ជាពិសេសរឿងដែលគេចាំមិនភ្លេចនោះគឺ «ពេលដែលប៉ាម៉ាក់នៅជុំគ្នាហើយនោះក៏ជាសេចក្ដីសុខរបស់គេដែរ» តែពេលវេលាបានផ្លាស់ប្ដូរត្រឹមរយៈពេលខ្លី ប៉ាគ្មានពេលអោយម៉ាក់និងគេគិតតែពីការងារ សូម្បីតែពេលញុំាអាហារជាមួយម៉ាក់ជំងឺមហារីកដំណាក់កាលចុងក្រោយ គាត់មិនដែលមកមើលម៉ាក់ឡើយរហូតដល់គាត់អស់ដង្ហើម ហើយអ្វីដែលគេអស់សង្ឃឹមនិងស្អប់ប៉ាខ្លាំងបំផុតពេលម៉ាក់ស្លាប់មិនបានប៉ុន្មានផង គាត់ក៏ស្រាប់តែមកប្រាប់ថាមានប្រពន្ធម្នាក់ទៀត បេះដូងគេស្ទើរតែគាំងពេលឮចឹង។
" ជុងហ្គុក!! ជុងហ្គុក!! " ជុងហ្គុក ព្យាយាមហៅនាយ តែដូចជាគ្មានការឆ្លើយតបសោះ ដូច្នេះរាងតូចក៏ចូលមកអង្គុយក្បែរហើយប៉ះខ្លួនគេអោយកម្រើកទើបអាចអោយនាយដឹងខ្លួនវិញ
" ហាស៎?! " ស្រាប់តែភ្ញាក់មកភ្លាមៗពេលដែលរាងតូចប៉ះខ្លួន ហើយមើលមុខរាងតូចដោយបើកភ្នែកធំៗ ព្រោះថាគេស្រាប់តែដឹងខ្លួនមកវិញដូចមានអីចូលមកបែបកន្រាក់ៗចឹង
" ឯងកើតអីអត់? មុននេះយើងហៅច្រើនដងហើយតែឯងមិនឆ្លើយសោះ កំពុងគិតអីមែនទេ? " ថេយ៉ុង ប្រាកដថាគេពិតជាកំពុងគិតរឿងអ្វីមួយហើយ តែបើថាសួរថារឿងអី! ថេយ៉ុងក៏មិនដឹងដូចគ្នា
" គឺយើងនឹកដល់ការចង់ចាំដ៏អាក្រក់បំផុតកាលពីក្មេងៗ(ជុងហ្គុកនិយាយចឹងហើយក៏មិននិយាយតទៀត) គឺគ្មានអីទេ!! " ជុងហ្គុក មាត់រឹងមិនព្រមប្រាប់ តែរាងតូចដឹងថានាយកំពុងគិតអីទេ ព្រោះទឹកមុខដែលគេសម្លឹងនៅជុំវិញផ្ទះធ្វើអោយរាងតូចដឹងភ្លាមៗ
" ឯងកំពុងគិតពីរឿងប៉ាមែនទេ? យើងដឹងណាថាឯងក៏មិនបានស្អប់គាត់ដូចដែលទង្វើរបស់ឯងទេ បើឯងនៅតែមានអារម្មណ៍ថាស្រឡាញ់គាត់ ហេតុអ្វីឯងមិនសាកនិយាយល្អៗជាមួយគាត់ទៅ ពេលវេលារបស់មនុស្សយើងម្នាក់ៗមើលមិនដឹងទេ បើនៅមានពេលព្យាយាមធ្វើល្អដាក់គ្នាមិនមែនយកការខឹងស្អប់មកបាំងមុខនោះទេ បើមានបញ្ហាអ្វីត្រូវតែសួរនាំអោយច្បាស់ចាំវាយតម្លៃ ទើបយើងមិនស្ដាយនៅពេលក្រោយ " ថេយ៉ុង ជួយនិយាយដើម្បីដាស់សតិរបស់នាយ ហើយលោកប៉ាក៏បានសុំអោយខ្លួនធ្វើយ៉ាងណាអោយគាត់និងនាយត្រឡប់មកដូចដើម ថែមទាំងដឹងទៀតថាលោកស្រឡាញ់កូនប៉ុណ្ណា
" ឯងកំពុងថាអោយយើងជាមនុស្សគ្មានហេតុផលមែនទេ និយាយមិញច្បាស់ណាស់ "
" គ្មានទេ យើងគ្រាន់តែចង់អោយឯងយកសម្ដីយើងទៅគិតប៉ុណ្ណោះ ចាំយកទៅគិតចុះតែពេលនេះម៉ោង8បាត់ហើយ តោះយើងឆាប់ទៅ " ថេយ៉ុង មើលនាឡិកាម៉ោងក៏ច្រើនដែរ គេទាញដៃនាយចេញពីផ្ទះហើយដើរសំដៅចូលឡានដែលចតទុកមុខផ្ទះ ហើយពួកគេទាំងពីក៏បើកឡានចេញទៅ។
Skip~
ពន្លឺព្រះអាទិត្យបានចាំងតាមកញ្ជក់ចូលមកក្នុងបន្ទប់បង្ហាញអោយឃើញកម្លោះមាឌតូចៗកំពុងតែគេងលកម តែក៏ត្រូវក្រោបដោយសារពន្លឺព្រះអាទិត្យមកប៉ះចំភ្នែក អ្នកកម្លោះក៏ក្រោបលើកដៃពត់ខ្លួនហើយក៏សម្លឹងមើលទៅខាងក្រៅឃើញ ទេសភាពដ៏ស្រស់ស្អាតមានសមុទ្រដ៏ធំដាច់កន្ទុយភ្នែក ទឹករលកបោកបក់គ្មានដាច់សម្លេង អារម្មណ៍រំភើបបានបន្ដិចក៏គិត។
" នេះយើងមកនៅទីណា? ហើយមកបានយ៉ាងមិច? យប់មិញយើងដូចជានៅ " ជីមីន មានចម្ងល់ពេញខួរក្បាលហើយក្បាលក៏ឈឺតិចៗព្រោះជាតិស្រាក៏មិនទាន់សាបអស់ដែរ រាងតូចក៏ក្រោកហើយចុះទៅខាងក្រោមស្រាប់តែឃើញបុរសម្នាក់ឈរបែបខ្នងដូចជាកំពុងចម្អិនអាហារនៅចង្រ្គានបាយធ្វើអោយគេឆ្ងល់ជាខ្លាំង។
    ថេយ៉ុងនិងជុងហ្គុកមកដល់សួនកម្សាន្ដ (សម្រាប់កុមារ) មួយកន្លែងជាន្លែងដែលរាងតូចចាំមិនភ្លេចនិងមកលេងទីនេះជាញឹកញាប់ទៀត ហើយថ្ងៃនេះជាថ្ងៃឈប់សម្រាកគ្មានមនុស្សទើបរាងតូចបបួលនាយមកអង្គុយលេង ពួកគេនាំគ្នានិយាយពីជីវិតកាលនៅពីក្មេងៗ មានទាំងរឿងកំសត់មានទាំងរឿងសប្បាយ
" ថេយ៉ុង.... " ជុងហ្គុក ពេលដែលពួកគេនិយាយរឿងរ៉ាវពីក្មេងចប់ហើយអង្គុយមើលមុខគ្នានាយបានហៅរាងតូចដើម្បីសុំរឿងម្យ៉ាង
" ហាស៎? មានការអីមែនទេ? " ថេយ៉ុង បើកភ្នែកធំៗឆ្ងល់ថាគេហៅខ្លួនធ្វើអី? មើលទឹកមុខដូចជាកំពុងមានរឿងអ្វីកើតឡើងធំដុំចឹង
" ហៅបងជំនួសពាក្យឯងបានទេ? " ជុងហ្គុក និយាយចឹងអ្នកម្ខាងទៀតអង្គុយភាំងបន្ដិចក៏មើលមកមុខគេហើយស្រាប់តែឆ្លើយ
" ហ្អឹម បង... " ថេយ៉ុង ហៅទាំងអៀនព្រោះតាំងពីស្គាល់គ្នាមកគេមិនដែលហៅនាយថាបងឡើយ ទើបមិនទម្លាប់ហៅពេលភ្លាមៗពេក
" ហេតុអីហៅដូចគ្មានជាតិសោះអញ្ចឹង!! មិនចង់ហៅមែនទេ " ជុងហ្គុក ធ្វើមុខស្អុយពេលរាងតូចហៅឡើងសោះកក្រោះ
" អូយ៎!! My love កុំអន់ចិត្តណា គេសុំទោស! លើកលែងទោសអោយក្មេងម្នាក់នេះផង " ថេយ៉ុង អោបរាងក្រាស់ហើយធ្វើមុខគួរឱ្យស្រឡាញ់ បើលេងចឹងអីសួរថាអ្នកណាដាច់ចិត្តខឹងហ៎!!
" មិនខឹងក៏បានដែរ!! អូនឃ្លានទេ? ហើយចង់ញុំាអីជាពិសេស "
" ចឹងអូនមានកន្លែងមួយចង់អោយបងទៅ តោះយើង " ថេយ៉ុង គិតបន្ដិចហើយក៏នឹកឃើញថាត្រូវទៅញុំាអីបន្ដ គេក៏លែងពីការអោបហើយដឹកដៃនាយទៅតាមខ្លួន ចំណែកឯរាងក្រាស់បានត្រឹមតែដើរតាមពីក្រោយដែលមានរាងតូចជាអ្នកដឹកដៃនាំផ្លូវ។
Skip~
បន្ទាប់ឈរមើលកាយវិការបុរសម្នាក់នេះរៀងយូរតិចគេមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ហើយប្រហាក់ប្រហែលនិងមនុស្សម្នាក់ តែគេក៏នឹកមិនឃើញថាអ្នកណាព្រោះនៅឈឺក្បាលតិចៗគិតមិនចេញ រំពេចន៍នោះគេក៏ងាកចំហៀងធ្វើអោយជីមីនចាប់ដឹងភ្លាមថាដូចអ្នកណា ប៉ុន្ដែរាងតូចគិតថាវាមិនអាចទេ ប្រហែលគេគិតច្រើនពេកទើបមើលឃើញគេជា...ជីមីនចង់ដឹងថាជាអ្នកណាក៏សួរបុរសម្នាក់នេះតែម្ដងកុំអោយពិនិត្យច្រើនវិលមុខ។
" លោកជាអ្នកណា? " ជីមីន សួរបែបនេះបុរសម្នាក់នេះក៏បញ្ឍប់សមកម្មភាពដែលកំពុងចិតអ្វីម្យ៉ាងសិនហើយបែបមករករាងតូចយឺតៗ ចំណែកជីមីនវិញគ្រាន់តែឃើញមុខរបស់គេក៏ភ្ញាក់ផ្អើលជាខ្លាំង ហើយសឹងតែមិនជឿនិងភ្នែករបស់ខ្លួនឯងថាពិតជាគេពិតមែន។ ជីមីនមិននិយាយអ្វីបានត្រឹមតែឈរនៅស្ងៀមមើលគេដោយមានចម្ងល់ពេញខួរក្បាល ពេលដែលឃើញរាងតូចឈរនៅស្ងៀមមិនមាត់មួយម៉ាត់បុរសម្នាក់នេះក៏និយាយទៅកាន់គេ
" ក្រោកហើយហ៎! ឯងប្រាកដជាឃ្លានហើយអង្គុយសិនទៅម្ហូបជិតរួចហើយ "
" បងពិតមែន!! បងយ៉ុន... " ឮគេសួរបែបនេះក៏ដើរចូលទៅជិតនាយហើយសួរ គេចង់ដឹងចម្លើយថាហេតុអ្វីគាត់មកនៅទីនេះដែរ ក្រែងទៅបរទេសពិតមែនទេ? ហេតុអ្វីបានជាគាត់នៅឈរទល់មុខខ្លួនបែបនេះទៅវិញ? ជីមីនស្ទើរតែមិនជឿពេលឃើញដំបូងព្រោះគិតថាគេអាចឈឺក្បាលចេះតែគិតតែឮគេសួរនិយាយមកកាន់ខ្លួនក៏ជឿ
" ចុះឯងគិតថាអ្នកណា? មកនេះ! អង្គុយត្រង់នេះនៅអោយស្ងៀម ហាមសួរ ហាមនិយាយអីទាំងអស់ " យ៉ុនហ្គី ដឹកដៃរាងតូចមកអង្គុយលើកៅអី ព្រោះគេត្រូវបន្ដធ្វើអាហារ
" តែ... " ចង់សួរនាំបន្ដទៀតព្រោះគេមិនទាន់បានដឹងរឿងអីផងអោយនៅស្ងៀមយ៉ាងមិច តែនាយក៏តទៅវិញបែបដាច់ខាតម៉ង
" គ្មានតែ! គ្មានកាហ្វេទេ! អង្គុយនៅអោយតែស្ងៀម អូខេ? " យ៉ុនហ្គី និយាយចឹងហើយរាងតូចអង្គុយនៅអោយស្ងៀមៗដូចដែលគេប្រាប់តែនៅស្ងៀមមិនបានប៉ុន្មានទេ គ្រាន់នាយដើរទៅ រាងតូចក៏ដើរទៅអោបគេពីក្រោយធ្វើអោយតាស្លេកញញឹមនិងសកម្មភាពដែលរាងតូចអោបខ្លួន
" ក្មេងក្បាលរឹង...!! " យ៉ុនហ្គី សើចតិចៗថាអោយអ្នកដែលឈរអោបខ្លួនពីក្រោយ តែគេមិនបែរមកទេព្រោះនៅចម្អិនមិនទាន់រួច
" ក្បាលរឹងក៏ព្រមដែរ អោយតែមានបងនៅក្បែរ សន្យាបានទេថាមិនទៅណាចោលខ្ញុំ សន្យាបានទេ? " ជីមីន ទាញស្មារាងក្រាស់អោយបែបមុខមករកខ្លួនហើយឆ្លើយនិងសំណួរមួយនេះ
" បាទ បងសន្យាថាបងឈប់ទៅណាចោលឯងទេ តែឯងក៏ត្រូវសន្យានិងបងដែរ? " យ៉ុនហ្គី និយាយចឹងរាងតូចកើតទឹកមុខឆ្ងល់ព្រោះមិនដឹងសន្យាស្អីដែលគាត់សុំទេ មើលទឹកមុខដូចខឹងខ្លួន
" សន្យាអ្វី? ហេតុអ្វីបងមើលមកខ្ញុំបែបនេះ? " ជីមីន ធ្វើភ្នែកម៉ក់ៗមើលកែវភ្នែកគេដែលសម្លឹងមកខ្លួនដូចជាខ្លាកំណាច
" នៅមិនដឹងខ្លួនទៀត! បើបងទៅមិនទាន់កាលពីយប់មិញ អូននិងក្លាយជារបស់អាម្សៀតនោះហើយ ហេតុអ្វីក៏ទៅលែងទីនោះ? ទាំងដឹងថាកន្លែងបែបនោះវាមិនល្អនៅតែទៅ " យ៉ុនហ្គី មើលមុខរាងតូចថាយកៗរកតែនិយាយអីមិនបាន តាមពិតទៅបុិនិងកាចមិនធម្មតាទេណា
" អ្នកណាប្រើបងអោយទៅចោលខ្ញុំធ្វើអី? " ជីមីន មិនបានខុសតែម្នាក់ឯងទេ ទៅបន្ទោសនាយវិញទើបត្រូវ
" នេះមកជាអ្នកខុសដែលមែនទេ? បងមានបានទៅចោលអូនឯណា! កុំចេះតែចោទបងផ្ដេសផ្ដាស " យ៉ុនហ្គី និយាយទាំងហួសចិត្តនិងសម្ដីរាងតូច ខ្លួនអ្នកខុសមកបន្ទោសគេវិញ
" ខ្ញុំនិយាយការពិត បងជាមនុស្សចិត្តដាច់ណាស់ចាកចេញទៅមិនប្រាប់ខ្ញុំសូម្បីមួយម៉ាត់ ដឹងទេថាខ្ញុំមិនដែលស្រួលចិត្តទេពេលបងមិននៅ បើម្សិលមិញគ្មានរឿងកើតឡើងបងក៏មិនចេញមកដែលមែនទេ? " ជីមីន និយាយទាំងទឹកមុខក្រម៉ៅហើយអន់ចិត្តមិនតិចដែរ
" ក្មេងល្ងង់!! ដឹងទេថាបងបារម្ភពីអូនណាស់ ដរាបណាមានបងនៅទីនេះគ្មានអ្នកណាអាចប៉ះពាល់អូនបានឡើយ " យ៉ុនហ្គី យកដៃអង្អែលក្បាលរាងតូចបែបលួងលោមក្មេងអោយបាត់ងរ
" ហ្អឹម....តែអូនឃ្លានហើយ!! "  និយាយព្រមទំងធ្វើមុខខ្ចូតដូចក្មេងកំពុងសុំរបស់ញុំា
" បាទ ចឹងទៅអង្គុយមួយកន្លែងចាំសិន បងដួសអាហារដាក់ចានអោយ " យ៉ុនហ្គី ប្រាប់ចឹងរាងតូចក៏ទៅតាមបញ្ជារបស់គេ រួចរាល់នាយក៏លើកបបរយកទៅដាក់លើតុមុខរាងតូច ពេលវេលាដ៏ផ្អែមល្ហែមមួយនេះគឺមានសេចក្ដីសុខបំផុតសម្រាប់ពួកគេ។
សូមរង់ចាំភាគបន្ដ...

Because I Love You (Complete)Where stories live. Discover now