ថេយ៉ុងបានណែនាំហាងទឹកមួយកន្លែងដល់ជុងហ្គុកគឺអាហារដ្ឋានមួយកន្លែងដែលនៅលើទឹក ព្រោះចង់អោយនាយបានប្ដូរបរិយាកាសខ្លះកុំអោយចូលតែភោជនីដ្ឋានថ្លៃៗពេក ហើយនៅទីនេះអាចមើលទឹកទន្លេនិងស្រូបយកខ្យល់អាកាសបរិសុទ្ធទៀតផង ពេលមកកន្លែងអង្គុយរាងតូចក៏បានកម្មង់ម្ហូបអាហារដែលឆ្ងាញ់ជាងគេនៅទីនេះ និងបានណែនាំម្ហូបខ្លះអោយនាយក្រាស់បានស្គាល់ព្រោះថាគេមានលុយចូលហាងថ្លៃៗមិនដែលមកញុំាអាហរនៅកន្លែងបែបនេះទេ។ មិនយូរប៉ុន្មានបុគ្គលិកក៏លើកអាហារជាច្រើនមកដាក់លើតុធ្វើឱ្យអ្នកកំពុងអង្គុយមើលលេបទឹកមាត់ក្អឹកៗតែម្ដង ព្រោះទំនងហើយមានក្លិនឈ្ងុយទៀត នៅតែម្យ៉ាងទេគឺការចង់ដឹងរស់ជាតិថាដូចរូបរាងនិងក្លិនឈ្ងុយរបស់ឬអត់? មិនចាំយូររាងក្រាសម់ក៏កាន់ស្លាបព្រាបដួសយកម្ហូបហើយដាក់ចូលមាត់នាយក៏លោនមាត់។
" វ៉ាវ...ឆ្ងាញ់ណាស់ អូននៅសម្លឹងដល់ណាទៀតមិចមិនញុំាទៅ ប្រយ័ត្នបងញុំាអស់ " ជុងហ្គុក ចេះដួសញុំាមិនឈប់សោះដល់ថ្នាក់រាងតូចអង្គុយញញឹមព្រោះតែឃើញនាយញុំាអាហារមួយពេលនេះត្រូវមាត់គេ
" បើឆ្ងាញ់ញុំាអោយច្រើនទៅ នេះសម្រាប់បង " ថេយ៉ុង ដួសអាហារដាក់ចានអោយនាយ ពេលនោះនាយស្ទើរតែឈ្លក់អាហារដែលកំពុងទំពាំនៅក្នុងមាត់ដោយសារសម្ដីរាងតូច
" ខិខិ!! ថេយ៍! មិញនេះបងស្ដាប់មិនច្រឡំទេមែនទេ? " ជុងហ្គុក សួរបញ្ជាក់ព្រោះរំភើបពេលឮរាងតូចស្រាប់តែហៅបែបនេះហើយ
" បាទ បងឆាប់ញុំាទៅកុំនិយាយច្រើនពេកថ្លង់ណាស់ " ថេយ៉ុង និយាយចឹងដោយសារគេម្នាក់នេះណាសួរដដែលដឹងទេថាគេក៏ចេះអៀនដែរ ពិតជាចំមែនប្រុសម្នាក់នេះ។ កន្លះម៉ោងពួកគេញុំាអាហាររួចក៏អង្គុយមើលទេសភាពជុំវិញទីនេះវាពិតជាស្រស់ស្អាតណាស់បើអាចគេចង់អង្គុយនៅទីនេះអោយបានយូរៗឬក៏នៅរហូតហ្មង់។
" ថេយ៍ហា៎! បងសុំទៅបន្ទប់ទឹកសិន អាចអង្គុយចាំម្នាក់ឯងបានមែនទេ? "
" បាទ កុំទៅយូរពេកណា "
" អូខេ " ជុងហ្គុក ក៏ដើរទៅសួរបុគ្គលិកនៅទីនោះគេត្រូវការប្រើបន្ទប់ទឹកជាបន្ទាន់ ហើយបុគ្គលិកក៏ប្រាប់អោយនាយដើរទៅត្រង់ ក៏បត់ឆ្វេងនិងឃើញសញ្ញាគេដាក់បន្ទប់ទឹក។ ថេយ៉ុងកំពុងតែមើលទៅទឹកដែលកំពុងហូរមិនដាច់ពីភ្នែកបូកផ្សំនិងសម្លេងអ៊ូអរធ្វើអោយបរិយាកាសនៅទីនេះគួរជាទីពេញចិត្តណាស់ អំឡុងពេលចាំរាងក្រាស់ទូរសព្ទរបស់គេក៏លោតសារមក
/ តឹង /
" អ្នកណាផ្ញើសារមកចេះ! " ថេយ៉ុង យកទូរសព្ទមកមើលហើយចុចចូលក្នុងសារនោះស្រាប់តែ រាងតូចទម្លាក់ទឹកមុខភ្លាមៗហើយមានទឹកភ្នែកដក់ក្នុងកែវភ្នែកតែគេមិនអាចបញ្ចេញមកទេ ព្រោះមនុស្សនៅទីនេះច្រើនណាស់។ ចំណែកឯជុងហ្គុកចេញបន្ទប់ទឹកក៏មករករាងតូចនៅកន្លែងដើមវិញ ពេលមកដល់ក៏មិនឃើញគេក៏សួរបុគ្គលិកនៅក្បែរនោះ ពួកគេប្រាប់ថាឃើញដើរចេញទៅមុននេះបន្ដិច មិនចាំយូរនាយក៏ទាញទូរសព្ទខលទៅរាងតូចទោះតេជីត100ដងក៏គេមិនលើកទូរសព្ទដែរ ធ្វើអោយនាយកាន់តែឆ្ងល់ រាងក្រាស់ឡើងឡានហើយបើកទៅរឿយៗព្រោះមិនដឹងទៅរករាងតូចនៅឯណា ទើបនឹកឃើញថាខលប្រាប់យ៉ុនហ្គី និង ជីមីន ក្រែងនាយតូចអាចដឹងពីកន្លែងដែលថេយ៉ុងទៅ។
/ រីង រីង /
ជីមីនកំពុងអង្គុយមើលទូរទស្សន៍ក៏ឮសម្លេងទូរសព្ទយ៉ុនហ្គីរោទ៍នៅលើតុរាងតូចយកមកមើលមើលលើអេក្រង់ក៏ឃើញស៊ែរឈ្មោះ ជុងហ្គុក ក៏ស្រែកហៅអ្នកកំពុងតែនៅក្នុងបន្ទប់
" បងហា៎!! បងជុងហ្គុកខលមក " ជីមីន បែបទៅបន្ទប់ទឹកស្រែកហៅអ្នកខាងក្នុង ហើយគេក៏ដើរមកទាំងរុំកន្សែងត្រឹមចង្កេះបង្ហាញ6កង់ធ្វើអោយអ្នកអង្គុយមើលលេបទឹកមាត់ (ជីមីនហា៎! អត់មានគិតអីទេណា)។
[...]
" អាឡូអាជុង! "
" អាយ៉ុនគឺ...
" ហឹម ឯងមានអីក៏និយាយមក... " បន្ទាប់ពីនិយាយជាមួយនាយរួចក៏ដាក់ទូរសព្ទចុះហើយសម្លឹងមុខរាងតូចដែលអង្គុយនៅក្បែរនាយដកដង្ហើមធំធ្វើអោយអ្នកអង្គុយម្ខាងទៀតឆ្ងល់។
" មានរឿងអីមិចបានធ្វើមុខបែបនេះ "
" គឺមិត្តអូនមិនដឹងទៅណាទេ អាជុងវាខលទៅក៏មិនលើក វាសង្ស័យថាមានរឿងមិនល្អកើតឡើងហើយព្រោះមុននេះវានិងថេយ៉ុងនៅផ្អែមល្ហែមនឹងគ្នានៅឡើយ ហើយវាមិនដឹងជាទៅរកថេយ៉ុងនៅឯណាទេ! អូនអាចដឹងទេថាថេយ៉ុងមានកន្លែងណាដែលគេតែងតែទៅញឹកឬអត់? " យ៉ុនហ្គី សួរបែបនេះ រាងតូចក៏នឹកឃើញថាមានកន្លែងមួយទៀតក្រៅពីសួនកម្សាន្ដដែលថេយ៉ុងចូលចិត្តទៅហើយពួកគេក៏ខលប្រាប់ជុងហ្គុកអោយទៅទីនោះ។
និយាយទូរសព្ទជាមួយមិត្តរួចជុងហ្គុកបើកឡានមកកូនផ្ទះតូចមួយដែលមានផ្កាគ្រប់ប្រភេទដុះជុំវិញហើយបរិវេនខាងក្រៅស្អាតគួរអោយចង់រស់នៅ គេចុះពីលើឡានឈរសម្លឹងបន្ដិចក៏ឃើញថាទ្វារបងផ្ទះមិនបានដាក់គន្លឹះគេក៏ដើរចូលទៅក្នុងស្រាប់តែឃើញមនុស្សដែលគេតាមរកឈរបែបខ្នងមើលអ្វីមួយ នាយក៏ដើរលោបៗអោបគេពីក្រោយធ្វើអោយអ្នកកំពុងតែផ្ចង់អារម្មណ៍និងរូបថតបុរសវ័យចំណាស់ភ្ញាក់។
" ហេតុអ្វីក៏មកមិនប្រាប់ ដឹងទេថាបងបារម្ភពីអូនប៉ុណ្ណា បងព្យាយាមខលមកអូនក៏មិនលើកទូរសព្ទបងទៀត អូនកើតអី? " ជុងហ្គុក និយាយហូរហែរតែអ្នកឈរបែរទៅខាងមុខបែរជាឈរនៅស្ងៀមមិនមាត់នាយក៏ចាប់ស្មាទាញរាងតូចឱ្យបែបមករកខ្លួន
" មិចក៏អូនយំ? " ជុងហ្គុក ឃើញទឹកភ្នែករាងតូចហូរមកជាច្រើនក៏សួរ
" បងចេញទៅ ខ្ញុំចង់នៅម្នាក់ឯង " ថេយ៉ុង យកដៃច្រាននាយចេញធ្វើអោយនាយថយក្រោយបន្ដិច
" ហេតុអ្វី? " ជុងហ្គុក ប្រែទឹកមុខភ្លាមពេលវីធ្វើទង្វើដូចជាអស់ចិត្តនិងគេ
" ហុឹក! ហុឹក!ហេតុអ្វីហេ៎! បងសួរខ្លួនឯងទៅ បងមានគេតែបងមកទាក់ទងខ្ញុំ បងចង់បានអីជុងហ្គុក ឬមួយបងគ្រាន់តែចង់សងសឹងខ្ញុំនិងម៉ាក់ " ថេយ៉ុង និយាយទាំងទឹកភ្នែកកំពុងហូរហួសចិត្តនិងនាយដែលទុកគេត្រឹមតែលេងសើច
" អូនដឹងមកពីណាថាបងចង់សងសឹង អ្នកណាប្រាប់? ហាស៎?! " ជុងហ្គុក រៀងបន្លឺសម្លេងបន្ដិចព្រោះគេខឹងអ្នកដែលចាក់រុកគេអោយឈ្លោះគ្នា
" ហុឹក! ហុឹក! " ថេយ៉ុង គិតតែយំទូរសព្ទកាន់ជាប់នៅក្នុងដៃហើយក្ដាបយ៉ាងណែនជុងហ្គុកក៏អាចស្មាន់ដឹងគេក៏ដកទូរសព្ទពីដៃរាងតូចភ្លាមហើយយកមកមើលក៏ឃើញថា មានវីឌីអូគេនិងម៉ូបីឈរអោបគ្នា (ថ្ងៃដែលនាងហៅជុងហ្គុកទៅខនដូរ ) រាងតូចរកដើរចេញស្រាប់តែនាយទាញគេអោបជាប់ទ្រូង
" គ្រាន់តែវីដេអូមិនដល់២នាទីផងអូនវាយតម្លៃបងទៅហើយថេយ៉ុង! មិចក៏អូនមិនសួរ មិនស្ដាប់ហេតុផលពីបងសិន អូនស្រឡាញ់បងទេ? " ជុងហ្គុក អោនមកមើលអ្នកដែលគេអោបជាប់ទ្រូងកំពុងតែយំ តែពេលនាយសួររាងតូចក៏បែបមុខមករកនាយ
" អូនស្រឡាញ់!! ស្រឡាញ់បងខ្លាំងទៀតផង "
បើស្រឡាញ់បង ហេតុអ្វីអូនមិនទុកចិត្តបង? អូនដឹងទេ រាល់ថ្ងៃបងដេកបារម្ភខ្លាចថាមានមនុស្សអាក្រក់ចាំធ្វើបាបអូន វីដេអូដែលអូនឃើញគឺមិនដូចអ្វីដែលអូនគិតឡើយ! អូនអាចនឹងមិនជឿសម្ដីបងតែបងសូមស្បថថាបើបងក្បត់អូនមែន សូមឱ្យបង... "
" ឈប់បានហើយ! អូនជឿបង " ថេយ៉ុង យកដៃបិទមាត់មិនចង់អោយគេស្បថទេវាមិនល្អ ហើយក៏អោបរាងក្រាសមយ៉ាងណែន។
Skip~
បន្ទាប់ពីដោះស្រាយរឿងយល់ច្រឡំរួចរាល់ ពួកគេក៏មកផ្ទះវិញ មកដល់មេឃក៏ងងឹតដែលហើយភ្លៀងទៀតទើបថេយ៉ុងហាមអោយរាងក្រាស់នៅគេងទីនេះ ណាមួយចង់អោយនាយទៅនិយាយជាមួយប៉ាអោយដឹងរឿង។
" ម៉ាក់! " ចូលអោបម៉ាក់ពីក្រោយហើយថើបស្មាគាត់បែបនឹករលឹក
" ថេយ៉ុងម៉ាក់កំពុងចម្អិនអាហារ! ធំហើយនៅធ្វើចរិកដូចកូនក្មេងទៅកើតកូនម្នាក់នេះ!! " អ្នកស្រី គាត់ហួសចិត្តនិងកូនប្រុសគាត់
" គឺនឹកម៉ាក់នឹងណា "
" ចា៎ស ហើយចុះអ្នកប្រុសមិនមកជាមួយកូនទេហេ៎! "
" មកតែចូលទៅនិយាយជាមួយប៉ានៅបន្ទប់ធ្វើការ កូនបានត្រឹមតែនិយាយណែនាំប៉ុណ្ណោះនៅសល់ប៉ុន្មានទៀត គឺជុងជាអ្នកធ្វើខ្លួនឯងហើយ "
" ចា៎ស ម៉ាក់អរគុណកូនណាស់ដែលជួយ "
" បាទ កូនពេញចិត្តនិងជួយព្រោះមិនចង់អោយឪពុកកូនគេឈ្លោះគ្នាដោយសារពួកយើងទេ! " ថេយ៉ុង ញញឹមទាំងពេញចិត្តព្រោះគេក៏មិនចង់ឃើញរាងក្រាសមនិងប៉ាជួបគ្នាធ្វើដូចជាមនុស្សមិនដែលស្កាល់គ្នាចឹង។
/ តុក តុក /
" ចូលមក " លោកចន កំពុងអង្គុយធ្វើការឮសម្លេងគោះទ្វាក៏ហៅអ្នកខាងក្រៅចូលព្រោះគិតថាជាប្រពន្ធគាត់ ប្រហែលមកតាមញុំាអាហារ ទើបគាត់ចង់បង្ហើយការងារមិនបានមើលអ្នកដែលដើរចូលមក
" អូនចាំបន្ដិចទៅបងរួចរាល់ការងារឥឡូវហើយ "
" គឺខ្ញុំទេ? " ជុងហ្គុក ឈរមើលឪពុកខ្លួនកំពុងតែញាប់ដៃធ្វើការងាររបស់គាត់ ពេលឮសម្លេងកូនប្រុសគាត់ក៏ភ្ញាក់ផ្អើលជាខ្លាំងហើយបែបមករកសម្លេងនោះក៏ឃើញនាយឈរទល់មុខគាត់ ទឹកមុខគាត់ញញឹមភ្លាមៗព្រោះចាប់តាំងពីអ្នកស្រីស្លាប់ទៅនាយមិនដែលមកជាន់ទីនេះទេ
" ឯងមានការអីជាមួយយើងដែរឬទេ? រឺគ្រាន់តែមកចង់រករឿងយើងប៉ុណ្ណោះ " លោកចន ក្រោបឈរមើលមុខកូនប្រុស
" មានពេល5នាទីសម្រាប់ខ្ញុំទេ "
" ហឹម " លោកចន ក៏ដើរទៅអង្គុយសាឡុងហើយជុងហ្គុកក៏ដូចគ្នា គេនិងប៉ាក៏និយាយគ្នាពីរឿងកាលពីអតីតកាលដែលជុងហ្គុកមិនដឹងចង់បានចម្លើយពីប៉ា
" ហេតុអ្វីប៉ាមិនមកមើលម៉ាក់នៅថ្ងៃនោះ? "
" ថ្ងៃនោះប៉ាកំពុងនៅតាមផ្លូវធ្វើដំណើរទៅមន្ទីរពេទ្យស្រាប់តែមានឡានធំមួយបើមកកាត់ពីមុខធ្វើអោយឡានប៉ាក្រឡាប់ប៉ាក៏សន្លប់បាត់ទៅ ពេលដែលដឹងខ្លួនម្ដងទៀតប៉ានៅជាមួយមនុស្សស្រីនិងក្មេងប្រុសអាយុប្អូនកូន2ឆ្នាំគឺថេយ៉ុងនិងអ្នកស្រីគីម រយៈពេល7ថ្ងៃប៉ាដេកលើគ្រែពួកគេមើលថែប៉ាបានយ៉ាងល្អ ទោះពួកគេមិនមានទ្រព្យសម្បត្តិច្រើនតែពួកគេជាមនុស្សល្អចេះជួយអ្នកដទៃ " លោកចន រៀបរាបហេតុការណ៍ដែលកើតឡើងប្រាប់កូនប្រុសទាំងដឹងថាកូនគ្មានថ្ងៃជឿសម្ដីគាត់ទេ
" ទើបធ្វើអោយលោកពេញចិត្តអ្នកស្រីគីមមែនទេ? "
" កូននិយាយមិនខុសទេ ប៉ាបានសន្យាប៉ានិងមើលថែគាត់និងកូនហើយអោយថេយ៉ុងបានរៀនបន្ដ "
" ទើបអ្នកស្រីព្រមមែនទេ? ខ្ញុំយល់ថា ចិត្តជាម្ដាយចង់ឃើញកូនមានឪពុកហៅ ជាពិសេសបានឃើញកូនរៀនបានខ្ពស់ " ជុងហ្គុក ក៏ក្លាយជាមនុស្សម្នាក់ដែលនិយាយមានហេតុផលចេះបែងចែកខុសត្រូវនិងយល់ច្រើន
" ប៉ាសប្បាយចិត្តណាស់ដែលកូនយល់ ប៉ាអាចសុំអ្វីម្យ៉ាងពីកូនបានទេ? "
" បាទ "
" អាចហៅប៉ាដូចដែលកូនធ្លាប់ហៅបានទេ? "
" បាទ លោកប៉ា " ជុងហ្គុក ហៅបែបនេះធ្វើអោយលោកចនរំភើបសឹងតែទប់ទឹកភ្នែកមិនបានលោកក៏អោបកូនព្រោះជាពេលវេលាដែលគាត់ចាំ ថ្ងៃដែលគាត់អោបកូននិងឮពាក្យថាប៉ាចេញពីមាត់គេ។
/ ក្រាក /
" លោកប៉ា ជុងហ្គុក ម្ហូបអាហាររៀបចំរួចរាល់ហើយសុំអញ្ជើញទៅពិសារ " ថេយ៉ុង បើកទ្វាឃើញឪពុកកូនអោបគ្នាឈរមើលបន្ដិចទើបហៅពួកគាត់
" ហឹម ចឹងតោះ "លោកចន និង ជុងហ្គុកលែងពីការអោបទើបនាំគ្នាដើរទៅបន្ទប់អាហារសម្រាប់ទទួលទានអាហារពេលយប់ជាមួយគ្នាជុំគ្រួសារ តែថ្ងៃនេះខុសប្លែកពីថ្ងៃមុនគឺតុអាហារសម្បូរដោយសម្លេងអ៊ូរអរនិយាយមិនអោយដកឃ្លាសោះ ហើយអាហារមួយពេលនេះ គឺមានសេចក្ដីសុខបំផុតសម្រាប់ពួកគេ។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
Because I Love You (Complete)
Storie breviគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : MIKA-TAEMIN (🍒LY-KHHER🍒) Date : 15.09.2022 / 18.10.2022
