នៅក្នុងពិធីជប់លៀងបញ្ចប់ថ្នាក់វិទ្យាល័យ ថេយ៉ុង ត្រូវបានមិត្តចាប់បញ្រ្ចកស្រាឡើងស្រវឹងលែងដឹងអី។ មិត្តភក្ភិម្នាក់ចាប់អារម្មណ៍ ថេយ៉ុង តាំងពីយូរហើយតែពេលសារភាពរាងតូចបដិសេធធ្វើឱ្យគេម្នាក់នោះមានគំនិតមិនល្អចង់ចាប់ ថេយ៉ុង ។
អ្នកកម្លោះម្នាក់នោះឆ្លៀតឱកាសពេល ថេយ៉ុង ស្រវឹងបាត់ស្មារតីនាយក៏នាំរាងតូចចូលបន្ទប់នៅក្នុងក្លឹប បុរសម្នាក់នោះបម្រុងនឹងបំពានលើ ថេយ៉ុង ដែលកំពុងតែគេងលក់ ស្រាប់តែ ជុងហ្គុក មកពីណាមិនដឹងមកវាយគេបែកមុខបែកមាត់ហើយក៏យក ថេយ៉ុង ទៅខនដូររបស់ខ្លួន។ រឿងដែលនឹកស្មានមិនដល់ក៏កើតឡើង ថេយ៉ុង និង ជុងហ្គុក បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា តាំងពីពេលនោះមកធ្វើឱ្យ ថេយ៉ុង ស្អប់នាយកាន់តែខ្លាំងសូម្បីតែមុខក៏មិនចង់ជួបដែរ។
#បច្ចុប្បន្ន
ថេយ៉ុង រត់ចូលទៅក្នុងផ្ទះទាំងទឹកភ្នែកព្រោះពាក្យសម្ដីដែល ជុងហ្គុក និយាយមុនហ្នឹង រាល់ថ្ងៃគេព្យាយាមបំភ្លេចរឿងដ៏នេះខ្លាំងណាស់ តែពេលនេះ ជុងហ្គុក បែរជាមករំលឹកវាម្ដងទៀតទៅវិញ ហើយក៏ធ្វើឱ្យគេកាន់តែខ្ពើមខ្លួនឯង។
#ខនដូរជុងហ្គុក
កាលពីយប់មិញ ជុងហ្គុក ចេញពីភូមិគ្រឹះនាយក៏បបួលមិត្តទៅក្លឹប ព្រោះមានអារម្មណ៍ថាខុសចំពោះរាងតូច។ ពេលមកដល់ក្លឹបនាយគិតតែពីផឹកគ្មាននិយាយអីសូម្បីមួយមាត់ ឯ យ៉ុនហ្គី ដែលស្ងាត់យ៉ាងយូរក៏ដកកែវស្រាចេញពីដៃនាយហើយនិយាយទាំងធុញទ្រាន។
" វាយ៉ាងមិចឯង? ហៅយើងមកអង្គុយមើលឯងផឹកឬ? " យ៉ុនហ្គី និយាយទាំងអារម្មណ៍មួរម៉ៅ មុននេះ ជុងហ្គុក ប្រាប់ថាមានរឿងសំខាន់ចង់និយាយជាមួយតែពេលគេមកដល់អ្នកខាងនោះគិតតែពីផឹកមិនឱ្យគេខឹងយ៉ាងមិច បើសិននៅតែពីរនាក់វិញចប់របស់បងស្លេកមិនខាន
" ហ៊ីយ! ឯងឃើញស្នាមនៅលើមុខយើងទេ? " ជុងហ្គុក ដកង្ហើមធំមួយ
" អឹម ហើយឯងទៅធ្វើស្អីអ្នកណាបានត្រូវគេទះខ្លាំងយ៉ាងនេះ? "
" អាហ្គុកៗ អាហ្គុក...ដល់ម៉ោងទៅរៀនហើយនៅដេកដល់ណាទៀត ក្រោបឡើង " យ៉ុនហ្គី ចាប់ទាន់ដៃ ជុងហ្គុក ក្រោបតែមិនគេព្រមបើកភ្នែកហើយនិយាយទៅកាន់អ្នកម្ខាងទៀត
" យើងសុំ5នាទី អូខេណា? " ជុងហ្គុក និយាយទាំងបិទភ្នែក លើកដៃជាសញ្ញាអូខេអោយគេយល់
" មិនអូខេទេវ៉ើយ! ក្រោបមិនក្រោប " យ៉ុនហ្គី និយាយមែនទែន ជុងហ្គុក ឮចឹងក៏ប្រញាប់ក្រោបភ្លាម
" ចឹងយើងសុំងូតទឹក10នាទី " ជុងហ្គុក ក្រោបពីគ្រែទាញកន្សែងហើយសំដៅទៅបន្ទប់ទឹក
" យើងទុកពេលអោយឯង5នាទី " យ៉ុនហ្គី រៀបចំលើគ្រែអោយចំណែកម្នាក់ទៀតនៅតមាត់
" 5នាទី? ចឹងមិនបាច់ងូតល្អជាង " ជុងហ្គុក រកដើរចេញពីបន្ទប់ទឹកតែ យ៉ុនហ្គី ដើរចូលរុញក្បាលគេចូលវិញ
" យើងថាងូតទៅល្អជាងព្រោះក្លិនដូច... "
" អឺក៏បានដែរ " ជុងហ្គុក បិទទ្វាហើយចូលងូតទឹកបើនៅជជែកទៀតអស់បានទៅរៀនល្មម
#សកលវិទ្យាល័យសេអ៊ូល
" សួរស្ដី ប្អូនៗទាំងអស់គ្នា "
" បាទ/ចា៎ សួរស្ដីអ្នកគ្រូ "
" ទាញសៀវភៅដាក់លើតុអ្នកគ្រូដើរឆែក បើអ្នកណាមិនធ្វើ កិច្ចការអ្នកគ្រូនិងដាក់ទោស "
" ថេយ៉ុង! ថេយ៉ុងកើតអីទេ? ទឹកមុខដូចមិនសូវស្រស់សោះ នៅផ្ទះមានរឿងអីមែនទេ? " ជីមីន ឃើញមុខអង្គុយសម្រុកក៏ហៅមិត្តតិចៗ
" អត់មានអីទេ គឺយប់មិញយើងគេងយប់ជ្រៅពេក "
" ហ្អឹម តែ...." ជីមីន រកនិយាយស្រាប់តែមិត្តនិយាយកាត់
" យប់នេះទំនេរអត់? "
" ហឹម ទៅណាមែនទេ? "
#ក្លឹប
រាងតូចទាំងពីរចុះពីលើឡានឈរធ្លឹងមួយកន្លែងដោយសារតែ ជីមីន មិនដាច់ចិត្តចូលទៅ កន្លងមកគេមិនដែលមកកន្លែងបែបហ្នឹងទេ តែថ្ងៃនេះមិត្តបបួលមក បើមិនចូលដូចជាមិនសម ដូច្នេះសម្រេចចិត្តថាចូល។
គ្រាន់តែឈានជើងចូលមកដល់ខាងក្នុងសម្លេងអូអរឮរំពោងក្លឹបទាំងមូល យុវវ័យទាំងស្រីទាំងប្រុសកំពុងតែរាំផឹកស្រាយ៉ាងសប្បាយ ប្លែកអីតែ ជីមីន និង ថេយ៉ុង ដើរចូលមកទាំងទឹកមុខក្រៀមក្រំដូចម៉ែចែកទ្រព្យឱ្យមិនស្មើគ្នាអញ្ចឹង។ ថេយ៉ុង ងាកមើលស្ដាំឆ្វេងសិនមុននឹងទឹកដៃមិត្តទៅរកកន្លែងអង្គុយ ទម្លាក់ខ្លួនអង្គុយភ្លាម ថេយ៉ុង ក៏កម្មង់ស្រាក្រឡុក
" ឈប់សិន ដាក់ឱ្យតែពួកម៉ាកខ្ញុំបានហើយខ្ញុំសុំទឹកសុទ្ធបានហើយ " ជីមីន គ្រាន់តែឮមិត្តហៅស្រាគេក៏ប្រញាប់សុំដូររបស់ខ្លួនមកជាទឹកវិញ តាមធម្មតាគេមិនផឹករបស់ដែលមានជាតិអាកុលឡើយទើបសុំប្ដូរ
យ៉ុនវ៉ូ មិនតបតែបែបជាឈរញញឹម លើកទីមួយហើយដែលឃើញភ្ញៀវមកទីនេះកម្មង់ទឹកសុទ្ធ សាក់គិតមើល៎
" លោកញញឹមអី? " ឃើញគេញញឹមដូចជាសើចចំអអោយខ្លួន ជីមីន ក៏សួរ
" នេះឯងមិនដឹងពិតមែន គឺនៅទីនេះគ្មានទឹកសុទ្ធទេ មានតែស្រាក្រហមនិងស្រាក្រឡុកប៉ុណ្ណោះ " ថេយ៉ុង ក៏ប្រញាប់បកស្រាយចម្ងល់របស់មិត្តពេលសួរអ្នកក្រឡុកស្រា
" គឺយើងមិនដឹង ព្រោះមិនដែលមក " ជីមីន ងាកមកមើលមុខមិត្តហើយនិយាយ
" ចឹងចេះចុះចាំខ្ញុំទៅរកមើលខាងក្នុងអោយ ក្រែងមានទឹកក្រូច នៅសល់ " យ៉ុនវ៉ូ បានឮពួកគេនិយាយគ្នាក៏ស្នើរសុំជួយរកទឹកក្រូចអោយ
" បាទ អរគុណបងប្រុស " ថេយ៉ុង ក៏អរគុណជំនួសមិត្ត
" ថេយ៉ុង ចឹងយើងសុំទៅបន្ទប់ទឹកសិន ចាំមកវិញណា "
" ហ្អឹម "
ជីមីន រកដើរសំដៅមកបន្ទប់ទឹកប៉ុន្ដែដូចជាមានអ្នកលួចតាមគេពីក្រោយមក ខ្លាចផងភ័យផងចេះតែទៅឪ្យតែឃើញផ្លូវស្រាប់តែដើរមកខាងក្រោយក្លឹបងងឹតមើលសឹងតែមិនចង់ឃើញមិនប្រយ័ត្ន ជីមីន ក៏បានដើរទាក់ឈឺហើយដួលរលាតកែងដៃ។
" អូយ៎.... " ជីមីន ក្រោកអង្គុយហើយប៉ះកែងដៃដែលមានរបួសនោះ ជីមីន ឮសម្លេងសម្រិបជើងដើរចូលមកកាន់តែកៀកគេនៅអង្គុយស្ងៀមហើយបែបទៅក្រោយម្ដងៗបន្ដិចស្រាប់តែ....
" កុំ.... " ??
Skip~
" ចុះ....? " យ៉ុនវ៉ូ ដើរមកមិនឃើញ ជីមីន នៅជាមួយ ថេយ៉ុង ក៏សួរ
" អ៎... មិត្តខ្ញុំទៅបន្ទប់ អេស៎!មិចក៏ទៅយូរម្ល៉េះឬមានរឿងអីទេដឹងចឹងខ្ញុំសុំទោតាមរកមិត្តសិន " ថេយ៉ុង ដឹងថាគេប្រាកដជារកមិត្តខ្លួនទើបប្រាប់ ហើយក៏សុំនាយទៅរកមិត្តព្រោះគេដូចជាទៅយូរពេកហើយ ខ្លាចមានរឿងអីមិនល្អ។
ថេយ៉ុង បានដើរមកដល់បន្ទប់ទឹករកមើល ជីមីន មិនឃើញសោះ ហើយក៏ដើររកនៅក្នុងក្លឹបក៏មិនឃើញដែរ ថេយ៉ុង ក៏ទាញទូរសព្ទតេទៅលេខមិត្តតែមិនចូលសោះធ្វើឱ្យគេកាន់តែបារម្ភ ព្រោះខ្លាចតែមានរឿងមិនល្អចំពោះមិត្ត។
" តើឯងនៅឯណាទៅ? ខលទៅមិនចូលសោះ ឬមួយទៅផ្ទះបាត់អាចនិងធុញទីនេះ តែមនុស្សដូចជីមីនបើទៅផ្ទះប្រាកដជាប្រាប់ហើយ ឬក៏..." ថេយ៉ុង កំពុងគិតស្រាប់តែដូចជាមានមនុស្សម្នាក់ឈរពីក្រោយគេហើយខ្យល់ដកដង្ហើមនៅក្បែរត្រចៀក រាងតូចក៏ងាកមកក្រោយស្រាប់តែរអិលជើងរកដួល តែសំណាង ជុងហ្គុក ទប់ជាប់។ ហើយរាងតូចសម្លឹងមុខរាងក្រាស់មិនព្រិចភ្នែកសោះ បានបន្ដិចគេក៏បានច្រានគេចេញពីខ្លួន ហើយក៏ដើរចេញទៅ តែម្នាក់ខាងនេះមិនចុះចាញ់ក៏ដើរតាមរហូតដល់ចំណតឡាន រាងតូចទាញទ្វាឡានបើកតែត្រូវរាងក្រាស់បិទនិងរុញរាងតូចជាប់ទ្វាឡានហើយគេសម្លឹងមុខគេរហូតដល់ចាញ់ក្រខ្សែភ្នែករបស់នាយ ពេលនោះការស្អប់ដែលនៅមានក្នុងចិត្តរបស់ ថេយ៉ុង ក៏កើតវិញម្ដងទៀត។
" បើមិនចង់ឱ្យយើងស្អប់ខ្លាំងជាងនេះឆាប់ចេញទៅ " ថេយ៉ុង ស្រាប់តែប្ដូរទឹកមុខភ្លាមៗពីទន់ភ្លន់មកជាកំណាច ចំណែក ជុងហ្គុក ឮបែបនេះក៏ដកដៃចេញហើយថយបន្ដិច! រាងតូចដើរចូលឡានហើយបើកចេញទៅយ៉ាងលឿនដូចជាប្រញាប់ទៅឪ្យផុតពីគេ។ ជុងហ្គុក បានត្រឹមតែឈរសម្លឹងមើលឡានដែលបើកចេញទៅ ឯអ្នកនៅក្នុងឡានបានត្រឹមតែសម្លឹងតាមកញ្ចក់ឡានហើយទឹកភ្នែកក៏ចាប់ផ្ដើមហូរដោយមិនដឹងខ្លួន។
" អរគុណច្រើនដែលបានជូនមក បើមិនជួបលោកកុំអីខ្ញុំមិនដឹងជានៅមានដង្ហើមអង្គុយនៅត្រង់នេះអត់ទេ " ជីមីន និង យ៉ុនហ្គី ដើរចេញពីមន្ទីរពេទ្យហើយពួកគេក៏និយាយគ្នា ជីមីន អរគុណដល់រាងក្រាស់ដែលជួយខ្លួន មិនចឹងទេគេចប់មិនខាន។
" បាទ យប់ជ្រៅហើយចាំយើងជូនទៅផ្ទះ " យ៉ុនហ្គី ទទួលពាក្យអរគុណហើយកស្នើសុំជូនរាងតូចទៅផ្ទះ
" តែ.... "
" ជាក្មេងកុំឌឺអី! មិនគួរឱ្យស្រឡាញ់ទេ តោះចាំយើងជូនទៅ " យ៉ុនហ្គី បបួលទៅហើយជីមីនក៏ងក់ក្បាលពួកគេដើរសំដៅទៅចំណតឡាន....នៅលើឡានពួកគេក៏ស្ងាត់រៀងខ្លួន ស្ងាត់យូរដែលនាយគាក៏ធ្វើជាសួរឈ្មោះ (តាមពិតគេស្គាល់ហើយ)
" អរ មែនហើយនិយាយចឹងឯងឈ្មោះអី? "
" ជីមីន ចុះលោក? "
" យ៉ុនហ្គី យើងថាហៅលោកមិនសិទ្ធិសោះ ហៅយើង បងក៏បានដែរ " យ៉ុនហ្គី និយាយចឹង ជីមីន កាន់តែអៀនមែនទែនហើយ។ ពេលមកដល់ភូមិគ្រឹះផាក ជីមីន ក៏ប្រាប់អោយរាងក្រាស់ឈប់ ហើយក៏បានអរគុណ យ៉ុនហ្គី ដែលជូនខ្លួនមក រូចក៏ដើរចូលទៅខាងក្នុង។ បន្ទាប់ពីជីមីនដើរទៅផុតគេក៏ប្រែទឹកមុខហើយប្រញាប់បើកឡានទៅយ៉ាងលឿនមិនដឹងថាប្រញាប់ទៅជួបស្រីណាទេ។
#ភូមិគ្រឹះមីន
" ប៉ានៅទេ? " យ៉ុនហ្គី ចូលមកដល់ភ្លាមក៏សួររក លោកមីន ដូចជាមានរឿងសំខាន់អីចង់និយាយជាមួយគាត់អញ្ចឹង
" អ្នកប្រុស យប់ជ្រៅហើយទៅសម្រាកសិនទៅ មានរឿងអីចាំស្អែកនិយាយក៏បានដែរ " ហ្វីណាន់ ដែលជាជំនិត លោកមីន ក៏ចូលមកខាតពេល យ៉ុនហ្គី សម្រុកចូលទៅក្នុងបន្ទប់ធ្វើការ
" លោកម្ចាស់! " ហ្វីណាន់ ហៅលោកមីន ខណៈដឹងខ្លួនសុខដែលបណ្ដោយអោយកូនគាត់ចូលមករំខានពេលគាត់ធ្វើការ
" ហ្អឹម ឯងទៅដេកចុះ " ឮបែបនេះ ហ្វីណាន់ ក៏ឱនគោរពគាត់បន្ដិវមុននឹងដើរចេញទៅ។
" ឯងមានអី? ក៏និយាយមក " លោកមីន ដើរមកអង្គុយលើសាឡុងគោងទាក់ខ្លាសម្លឹងមុខកូនប្រុស ឯ យ៉ុនហ្គី ឈរសម្លក់មុខប៉ាដូចមានគំនុំអីជាមួយគ្នាតាំងពី១០ឆ្នាំមុនមកអញ្ចឹង
" កូនប្រាប់ប៉ាហើយមែនទេថាកុំធ្វើអីគេ? "
" រឿងនេះទៀតហើយមែនទេ គួរឱ្យធុញ " លោកមីន ឮភ្លាមក្រោករកដើរចេញទៅតែ យ៉ុនហ្គី និយាយត ៖
" កន្លងមកប៉ាចង់ធ្វើអី....ខ្ញុំមិនខ្វល់មិនដែលរវល់ តែបើនៅតែធ្វើបាបគេទៀតកូនមិននៅស្ងៀមឡើយ " នាយនិយាយចប់ក៏ឡើងទៅបន្ទប់របស់គេទុកឱ្យប៉ាគេឈរទាំងទឹកមុនតានតឹង នេះកូនប្រុសគាត់ហ៊ានតម្លើងសម្លេងដាក់គាត់ដោយតែក្មេងម្នាក់មែនទេ? ពិតជាគួរឱ្យអស់សំណើចមែន។
/ រីង រីង /
" អាឡូ ជីមីន ឯងនៅណា? មិចយើងតេមិនចូល ឯងកើតអីទេ? ដឹងទេថាយើងបារម្ភពីឯងណាស់ " ថេយ៉ុង គ្រាន់តែទទួលទូរសព្ទភ្លាមសួរយកៗ រកតែអ្នកម្ខាងទៀតតបមិនបានសោះ
" ឯង....អស់សំណួរនៅយើងសុំនិយាយម្ដង! យើងមិនកើតអីទេ ពេលនេះយើងនៅផ្ទះ ហើយបើឯងចង់ដឹង ចាំស្អែកចាំនិយាយគ្នាទៀត យើងងងុយហើយ រាត្រីសួរស្ដី!! " ជីមីន និយាយចប់ក៏បិទទូរសព្ទបាត់ ដើម្បីកុំឱ្យអ្នកម្ខាងទៀតសួរទាន់
" តូតៗ.... អៅ ដាច់បាត់ អាតឿអើយ...យើងខំតែបារម្ភពីវា ចាំមើលស្អែកដឹងគ្នាហើយ " ថេយ៉ុង ដាក់ទូរសព្ទចុះទាំងរអ៊ូង៉ូវ ព្រោះខឹង ជីមីន ដែលតេមកហើយមិននិយាយប្រាប់អីដល់ខ្លួនសូម្បីមួយមាត់ អាមនុស្សកំពុងតែអន្ទះសារចង់ដឹង ក៏មកប្រាប់ថាចាំស្អែក ពិតជាគួរឱ្យខឹងមែន។
សូមរង់ចាំភាគបន្ដ....
YOU ARE READING
Because I Love You (Complete)
Short Storyគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : MIKA-TAEMIN (🍒LY-KHHER🍒) Date : 15.09.2022 / 18.10.2022
