#ខនដូរ ជុងហ្គុក
ក្រោយពីអ្នកទាំងពីរញុំាអាហារជាមួយគ្នាយ៉ាងផ្អែមល្ហែមរួចពួកគេក៏នាំគ្នាអង្គុយមើលទូរទស្ស៍បំបាត់អង្សុកពេលដែលកំពុងមើលរឿងសុខៗ ជុងហ្គុក ក៏សួរទៅ ថេយ៉ុង ។
" មិនតេប្រាប់ម៉ាក់ឯងទេអី? ប្រហែលមានគេកំពុងបារម្ភពីឯងហើយ " ជុងហ្គុក និយាយថាមានអ្នកបារម្ភគឺចង់សំដៅទៅលើប៉ារបស់គេ ហើយហៅគាត់សុទ្ធតែគេយ៉ាប់ហ្មង់
" ហ្អឹម....លោកពូមែនទេ? " ថេយ៉ុង ដឹងថាគេចង់មែនន័យមិចទើបសួរទៅវិញ
" ក្រែងឯងជាកូនសំណព្វគេមិនចឹង? ពេលនេះគេកំពុងតែបារម្ភពីឯង ឯងគួរតែតេទៅចាំយើងយកទូរសព្ទអោយ " ជុងហ្គុក និយាយរួចក៏ដើរទៅយកទូរសព្ទក្នុងបន្ទប់យកមកឱ្យរាងតូច
" នេះអ្នកប្រុសជុងមានអ្វីៗគ្រប់យ៉ាង បែបជាមកច្រណែនមនុស្សដូចយើង " ថេយ៉ុង អង្គុយញញឹមហួសចិត្តនឹងនាយដែលធ្វើខ្លួនបារម្ភជ្រុល សំខាន់ចេះចាត់ចែងរឿងគេទៀត គេតេទៅឬមិនតេជារឿងរបស់គេសោះ
" នេស៎! ទូរសព្ទរបស់ឯង ចឹងយើងសុំទៅងូតទឹកសិនហើយ " ជុងហ្គុក ហុចទូរសព្ទឱ្យរាងតូចឯទឹកមុខឡើងមាំតែក្នុងចិត្តបារម្ភខ្លាចប៉ាម៉ាក់ពី ថេយ៉ុង ពេលទូរសព្ទដល់រាងតូចនាយធ្វើជាយកលេសទៅងូតទឹក
" អរគុណ " ថេយ៉ុង យកទូរសព្ទពីដៃ ជុងហ្គុក ហើយគេក៏ដើរទៅបន្ទប់ទឹកគ្មានមើលមកគេអីតិច ចំណែកអ្នកកំពុងអង្គុយតាមមើលគេឡើងចង់បាក់ក។
/ រីង រីង /
" អាឡូ? ផ្ទះលោកជុនចា៎? "
" អាឡូ បងខ្ញុំថេយ៉ុង ម៉ាក់នៅផ្ទះទេ? "
" ចា៎ អ្នកស្រីកំពុងតែធ្វើអាហារនៅផ្ទះបាយ ចឹងអ្នកប្រុសចាំបន្ដិចខ្ញុំទៅជម្រាបអ្នកស្រីសិន "
" អាឡូ កូនថេយ៍គឺម៉ាក់ កូននៅឯណាមិចមិនទាន់មកផ្ទះទៀត ថ្ងៃនេះម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្តញុំាទៀតផង "
" ម៉ាក់មិនបាច់ចាំកូនទេ ថ្ងៃនេះកូនសុំគេងនៅផ្ទះមិត្តព្រោះមានកិច្ចការសាលាដែលគ្រូដាក់ឪ្យ " ថេយ៉ុង និយាយកុហកម៉ាក់ព្រោះបើប្រាប់ថានៅជាមួយ ជុងហ្គុក គាត់សួរនាំច្រើនចឹងក៏ប្រាប់ថានៅមួយមិត្ត តែគេមិនបានមើលអ្នកដែលឈរចាំស្ដាប់គេនិយាយនៅមាត់ទ្វាទេ (ថីប្រុសពៅក្រែងថាទៅងូតទឹកហី! មិចមកធ្វើជាចោរស្ដាប់គេនិយាយគ្នាទៅវិញ)
" នេះមែនទេកូនសំណាព្វគេ (គេសំដៅពីប៉ាខ្លួន) កុហកទាំងមុខស្ងួតតែម្ដងហើយ " ជុងហ្គុក ឈររអ៊ូម្នាក់ឯងនៅមាត់ទ្វា ដល់ពេលឮចឹងហើយក៏ចូលទៅងូតទឹកខ្ចិលស្ដាប់រាងតូចកុហកទៀតណាស់
" មិនប្រាប់ម៉ាក់ជាមុនទេ នេះម៉ាក់ខំធ្វើម្ហូបយ៉ាងច្រើនទុកឱ្យកូន ម៉ាក់អន់ចិត្តណាស់ "
" កូនសុំទោសដែលមិនបានប្រាប់ម៉ាក់ តែកូនបញ្ចប់កិច្ចការសាលាហើយពេលណា កូននិងញុំាម្ហូបស្នាដៃម៉ាក់ឪ្យបែកពោះតែម្ដង "
" ចា៎ ចឹងបានហើយណា ប៉ាកូនមកហើយ "
" បាទ បាយៗម៉ាក់ " ថេយ៉ុង និយាយជាមួយម៉ាក់រួចក៏ដាក់ទូរសព្ទចុះហើយសម្លឹងមើលទៅបន្ទប់មិនទាន់ឃើញប្រុសហ្គុកចេញមកទៀត ។
#ខនដូរ អេណា
" ចូលមក គឺបន្ទប់ខ្ញុំរញ៉េរញ៉ៃបន្ដិចហើយ " អេណា បើទ្វាចូលមកឃើញបន្ទប់ខ្លួនឯងហើយដឹងយកមុខទុកណាទេព្រោះព្រឹកមិញគេក្រោបយឺតទើបរប៉ាតរប៉ាយពេញហ្នឹង
" នេះបន្ទប់ឬសម្រុកសត្វទៅឯង " ជីមីន ចូលមកភ្ញាក់ផ្អើលតែម្ដងព្រោះមិនគិតថាវារញ៉េរញ៉ៃដល់ម្លឹង
" បិទមាត់ឯងទៅ តួនាទីឯងគឺធ្វើម្ហូបឆាប់ទៅ " នាងដេញមិត្តហើយសើចបន្លំកុំឱ្យខ្មាស់គេ
" ចឹងចាំខ្ញុំជួយរៀបចំបន្ទប់នាងចុះ បងជួយជីមីនធ្វើម្ហូបទៅ ព្រោះមានអ្នកជួយឆាប់បានញុំា " ស៊ូជី ជាអ្នកចាត់ចែងតួនាទី និយាយឱ្យត្រង់ទៅនាងដឹងថាបងប្រុសខ្លួនចាប់អារម្មណ៍ ជីមីន ទើបឱ្យនៅជាមួយគ្នា
" ហ្អឹម ចឹងឆាប់ទៅ នៅឈរដល់ណាទៀត >
" អរ បាទ " ជីមីន និង យ៉ុនហ្គី ក៏ដើរទៅចង្រ្គានបាយចូលធ្វើម្ហូបនិងដាក់ដាំបាយ ឯពីរនាក់ទៀតជួយគ្នារៀបចំបន្ទប់ឪ្យស្អាតពួកគេរើសអីវ៉ាន់នៅបន្ទប់ទទួលភ្ញៀវរួចចូលទៅរៀបចំក្នុងបន្ទប់គេង
" នោះជា...?? " គ្រែ មើលទៅលើគ្រែឃើញអាវនីនី....នោះនាងរកឈោងទៅយកតែ អេណា ក៏ប្រញាប់ចូលទៅយកឱ្យបានមុននាងតែរត់មកបុក ស៊ូជី ទើបធ្វើឱ្យគេទប់ខ្លួនមិនបានក៏ដួលទៅលើពូកហើយ អេណា ក៏ដួលទៅលើនាង ពួកគេសម្លឹងមុខគ្នាយ៉ាងយូរហើយបេះដូង អេណា ចាប់ផ្ដើមលោតខុសពីធម្មតាទើបធ្វើឱ្យនាងដឹកខ្លួនហើយក៏ប្រញាប់ងើបចេញពី ស៊ូជី
" គឺ....ខ្ញុំសុំទោសដែលរត់មិនបានមើលធ្វើឪ្យនាងដួល មានឈឺត្រង់ណាទេ " អេណា និយាយមិនចង់ចេញព្រោះអៀនគេមុខឡើងក្រហមហើយ
" ខ្ញុំមិនអីទេ ចឹងយើងរៀបចំបន្ដទៀតទៅ "
" ចា៎ " ពេលសម្រួលគ្នាហើយអ្នកទាំងពីរក៏ធ្វើការងារខ្លួនបន្ដ ទោះបន្ទប់រញ៉េរញ៉ៃបន្ដិចតែក៏ប្រើរយៈពេលយូរគួរសមដែល ដើម្បីរៀបចំឱ្យស្អាតដូចដើម។
/ រីង រីង /
ខណៈពេលរាងក្រាស់ចូលទៅងូទឹកទូរសព្ទរបស់ នាយស្រាប់តែមានគេតេមក ថេយ៉ុង ឃើញក៏មិនហ៊ានលើកដែលទើបស្រែកហៅនាយ។
" ជុងហ្គុក! ទូរសព្ទឯង " ថេយ៉ុង ស្រែកហៅឮដល់ចង់១០បន្ទប់ហើយគេមិនចេញមកទើបចម្លែក ពេលនោះ ជុងហ្គុក ក៏ដើរចេញមកទាំងរុំកន្សែងត្រឹមចង្កេះបង្ហាញឱ្យឃើញសាច់ដុំប្រាំមួយកង់ពេញៗភ្នែកតែម្ដង គេសម្លឹងមើលមិនព្រឹចភ្នែកសោះ ជុងហ្គុក ឃើញចឹងក៏និយាយ
" មើលអីក៏មើលម្ល៉េះ ធ្វើដូចមិនធ្លាប់ឃើញ " ជុងហ្គុក បាញ់ទៅរាងតូចចំៗហើយក៏លើកទូរសព្ទនិយាយនៅក្បែរនោះ ចំណែករាងតូចឮគេនិយាយចឹងចង់ទៅដាល់មុខគេណាស់តែសំណាងណាស់គេឈឺជើងកុំអីកាពៅសុីមួយដៃទៀតបាត់។
•ទូរសព្ទ
" អាឡូ? "
" បងនៅឯណា? មកកំដរអូនបានទេ "
" បងមិនទំនេរទេ " ជុងហ្គុក និយាយមើលមកមុខ ថេយ៉ុង ដែលកំពុងធ្វើមុខក្រម៉ូវពេលដែលឮគេនិយាយបងអូនហើយឡើងមិនចេះក្រែងចិត្តគេអីបន្ដិច
" មិនដឹងទេ យ៉ាងណាបងត្រូវតែមកមិនចឹងទេអូននិងប្រាប់រឿងរបស់ពួកយើងឱ្យគេដឹង " ម៉ូឈី ចូលចិត្តគំរាម ជុងហ្គុក ទើបគេមិនអាចបដិសេដនិងនាងបាន ចង់បែកពីនាងក៏ពិបាកដែលតែចិត្តមួយក៏អាណិតនាងព្រោះគេបានសន្យានិងប៉ាម៉ាក់នាងថា មើលថែនាងឱ្យបានល្អ
" ហឹ្អម " ជុងហ្គុក និយាយជាមួយនាងចប់ក៏ដាក់ទូរសព្ទចុះហើយគេបានដើរមកជិតរាងតូច
" ឯងនៅម្នាក់ឯងបានមែនទេ? យើងមានការទៅខាងក្រៅបន្ដិច "
" ហឹ្អម....(ថេយ៉ុងនិយាយតិចៗ) មាត់និយាយថាទៅមានការតាមពិតទៅជួបស្រីសោះ មើលតែយើងស្ដាប់មិនឮមែនទេ " ថេយ៉ុង ខាងក្រៅឆ្លើយឡើងសុភាពតែក្នុងចិត្តវិញក្ដៅដូចបាយពុះ
" ឯងរអ៊ូស្អី? " ជុងហ្គុក ឮង៉ូវៗនៅក្បែរត្រចៀកក៏សួរ
" គ្មានទេ ឯងប្រញាប់ទៅមិនចឹងហី? មិចមិនទៅស្លៀកពាក់ទៅនៅឈរដល់ណាទៀត > ថេយ៉ុង ប្រច័ណ្ឌហ៎! មិចដេញគេឱ្យប្រញាប់ទៅចឹង
" នេះកំពុងដេញមែនទេ? "
" អឹម " ថេយ៉ុង និយាយមិនហ៊ានមើលមុខគេខ្លាចគេដឹងថាខ្លួនឯងកំពុងប្រច័ណ្ឌគេនិងស្រីនោះ ចំណែកឯ ជុងហ្គុក ក៏ដើរទៅរៀបចំខ្លួនហើយទៅរកស្រីល្អឱ្យរាងតូចនៅម្នាក់ឯង។
ងាកមកមើលពីរនាក់នេះម្ដង ជីមីន ជាចុងភៅហើយមាននាយក្រាស់ជាជំនួយការចាំហុចនេះហុចនោះឱ្យយកុំឱ្យពិបាកដើរយកចុះឡើង រាងតូចក៏ចាប់ផ្ដើមចិតបន្លែមិនប្រយ័ត្នក៏មុតដៃ
" អូយ៎!! " ជីមីន ក៏ដាក់កាំបិតចុះមើលដៃដែលចេញឈាម យ៉ុនហ្គី ឃើញចឹងក៏ប្រញាប់ទាញដៃរាងតូចយកមកមើលទាំងបារម្ភ
" សំណាងមិនមុតខ្លាំង មានប្រអប់ថ្នាំទេ? "
" នៅក្នុងទូរខាងនោះ " ជីមីន ក៏ចង្អុលទៅទូរនៅក្បែរទូរទស្សន៍ នាយក៏ប្រញាប់ដើរទៅយកប្រអប់ថ្នាំឃើញមានបង់បិតត្របៅក៏យកមកបិទឱ្យរាងតូចទាំងយកចិត្តទុកដាក់ចំណែករាងតូចឃើញគេបារម្ភពីខ្លួនខ្លាំងក៏ឈរនៅស្ងៀមសម្លឹងមើលមុខគេមិនព្រិចភ្នែកសោះ
" រួចរាល់ហើយ លើកក្រោយប្រយ័ត្នផង " យ៉ុនហ្គី មើលមុខរាងតូចចំពេលគេកំពុងតែមើលមកខ្លួនដូចគ្នា មុខរបស់ពួកគេក៏កាន់តែចូលជិតៗទៅរហូតដល់ម៉ាត់ក៏ប៉ះគ្នាស្របពេល អេណា និង ស៊ូជី ដើរមក
" ជីមីនរួចហើយឬនៅ? អូស៎!! (អេណាភ្ញាក់ពេលឃើញពីនាក់នេះថើប...) " អេណា ដើរមកជាមួយ ស៊ូជី ពេលសួរមិនបានមើលថាគេកំពុងស្វិត
" នេះយើងមករំខានគេមែនទេ? " នាងនិយាយតិចៗក្បែរត្រចៀក ស៊ូជី ក៏តប
" បើនិយាយឪ្យងាយទៅគឺមែន "
" ឯងខ្សឹបគ្នារឿងអីហាស? " យ៉ុនហ្គី ឃើញពីនាក់ខ្សឹមគ្នាតែភ្នែកមើលមកគេនិងជីមីនរហូត
" គឺគ្មានអីទេ ចឹងចាំពួកយើងជួយរៀបចំចាន " ស៊ូជី ដើរទៅជិតបងប្រុស
" ហ្អឹម យើងដែរ ជីមីនយើងថាឯងទៅអង្គុយទៅចាំយើងធ្វើវិញ " អេណា ទាញដៃមិត្តមកអង្គុយលើកៅអី
" ឯងនេះ.....យើងធ្វើរួចរាល់អស់ហើយនៅសល់តែរៀបបន្លែដាក់ចានប៉ុណ្ណោះ " ជីមីន ចង់ញ្ជាក់ថាមិត្តគេនេះយកមុខយកមាត់ណាស់
" អឺណា! អង្គុយឱ្យតែស្ងៀមទៅ រញ៉េរញ៉ៃវៃអាលូវនិងហើយ "
" ស្អីវាចេះ? " ជីមីន ធ្វើមុខឆ្ងល់និងទង្វើរបស់មិត្ត
" មានអីបកស្រាយទេ? " ស៊ូជី សម្លឹងមុខបងប្រុសគាចង់ដឹងចម្លើយពីសកម្មភាពមិញនេះ
" រឿងអី? " យ៉ុនហ្គី ចងចិញ្ចើមធ្វើជាមិនដឹងរឿងអី ទាំងដែលមិញនេះនាយនឹងរាងតូចជុបៗគ្នានៅចំពោះមុខស្រីស្រស់ទាំងពីរ
" មិញនេះ បងនិងជីមីន.... " ស៊ូជី និយយទាំងស្នាមញញឹមព្រមទាំងយកដៃចង្អុលទំងសងខាងធ្វើជាសញ្ញាទៀតផង
" គ្មានអីទេ បងឃ្លានហើយ " យ៉ុនហ្គី ដឹងទៅហើយថាប្អូនចង់សំដៅដល់រឿងខ្លួននិងរាងតូចអម្បាញ់មិញ ទើបរកលេសចូលរឿងផ្សេង
" អៅ...បងប្រុសខ្ញុំមិនធម្មតាទេនា៎ក!! " ស៊ូជី និយាយតិចៗទៅកាន់បងប្រុសដែលកំពុងតែអៀន។ បន្ទាប់ពីពួកគេបានរៀបចំអាហារដាក់លើតុរួចរាល់អស់ក៏ចាប់ផ្ដើមញុំអាហារពេលល្ងាចជុំគ្នា ពេលដែលបានញុំាម្ហូបស្នាដៃរាងតូចហើយពួកគេបីនាក់សរសើរមិនដាច់ពីមាត់សោះ ហើយញុំាជក់មាត់តែម្ដង កន្លះម៉ោងមកអាហារពេលល្ងាចបានបញ្ចប់ដល់ពេលដែលពីរនាក់បងប្អូនត្រឡប់ទៅផ្ទះវិញ។
" បងអរគុណសម្រាប់អាហារមួយពេលនេះ ចង់ប្រាប់ថាឆ្ងាយនៅជាប់មាត់នៅឡើយទេ " យ៉ុនហ្គី និយាយមកមួយមាត់ណាក៏សរសើរដែរ ធ្វើឱ្យរាងតូចគេឡើងអៀនរកអ្វីតបពុំបាន
" ចឹងលាទៅវិញសិនហើយណា ស្អែកជួបគ្នា " ស៊ូជី សម្លឹងទៅពួកគេហើយក៏និយាយលា ដើម្បីត្រឡប់ទៅផ្ទះវិញណាមួយក៏យប់ណាស់ដែរ
" ហ្អឹម ធ្វើដំណើរដោយសុវត្ថិភាព " អេណា លើកដៃបក់ៗលាអ្នកទាំងពីរហើយពួកគេក៏ចូលមកបន្ទប់វិញ នាងតូចក៏ចាប់រាងតូចអង្គុយហើយសួរចម្លើយដូច ជីមីន ជាអ្នកទោសចឹង។
Skip~
" អាប្រុសឆ្គួត នេះដល់ថ្នាក់ជើងយើងឈឺហើយនៅទៅរកអ្នកផ្សេងទៀត អាប្រុសសាវ៉ា អូយ៎!! " ថេយ៉ុង អង្គុយរអ៊ូឱ្យរាងក្រាស់ពេលគេចេញទៅបាត់ អ្នកណាមិនខឹងនោះគេកំពុងឈឺគួរណាតែនៅមើលបែរជាចេញទៅរកស្រីទៅវិញ ពេលកំពុងខឹង រាងតូចយកជើងធាក់ខ្នើយភ្លេចគិតថាជើងឈឺ។ ថេយ៉ុង ដេកមើលទូរទស្សន៍ចាំនាយដល់ម៉ោង១១យប់ ប៉ុន្ដែគេនៅមិនទាន់មកទៀត ដោយសារតែជាតិថ្នាំធ្វើឱ្យរាងតូចគេងលក់ដោយមិនដឹងខ្លួន។
សូមរង់ចាំភាគបន្ដ...
YOU ARE READING
Because I Love You (Complete)
Historia Cortaគ្រប់យ៉ាងដែលបងធ្វើក៏ព្រោះតែបងស្រឡាញ់ ហើយអូនគឺជាមនុស្សតែម្នាក់ដែលបងចង់នៅក្បែរជារៀងរហូតទៅ។ ចន ជុងហ្គុក / គីម ថេយ៉ុង និពន្ធដោយ : ចន អូលីហ្សា (mika_taemin) Date : 15.09.2022 / 18.10.2022