ផ្តើមរឿង

5.2K 133 0
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ផ្តើមរឿង + ភាគ ១.

« អ្ហាយយយយ » សម្រែកលាន់សឹងតែបែកវិមានស្កឹមស្កៃ នាំភាពក្តៅក្រហាយដល់ម្ចាស់វិមានខាងនេះ អោយត្រូវនាំខ្លួនដើរចេញទៅរកបន្ទប់ដែលនៅជាប់បន្ទប់ខ្លួន ជាប្រភពសម្លេកស្រែកមុននេះ។
« វាថីនាង??? ស្រែករកស្អី? »
« លែងខ្ញុំ! លោកមកចាក់សោរខ្ញុំទាំងព្រឹកបែបនេះ ឆ្កួតទេហេស? » សម្រែកស្រែកតបតមកវិញហាក់មិនខ្លាចអំណាចអ្នកខាងនេះដែលជាម្ចាស់ផ្ទះសោះនោះ ក៏លាន់ឡើងដោយស្តាប់ការសន្ទនាទៅ គឺនាងតូចនេះត្រូវគេចាក់សោរក្នុងបន្ទប់មិនអោយនាងចេញមកច្បាស់ណាស់។
« ខ្ញុំយកនាងមកទើបតែបាន 3 ថ្ងៃនេះក៏ឡូឡាដល់ថ្នាក់នេះហើយ? »
« លោកជាអ្នកយកខ្ញុំមក! អញ្ចឹងហើយបិទមាត់ទៅ! ខ្ញុំមិនបានអង្វរលោកឬក៏តោងលោកមកទេ! ជុងហ្គុក មេដឌីសាន់!! » ឡាណាស្រែកឡើងតែពិននេះ នាងក៏បំបុកស្មាគេ រត់ចេញទៅខាងក្រោមបាត់ ទុកអោយនាយនៅសង្រ្គឺតធ្មេញក្តៅក្រហាយនឹងនាង ទាំងព្រឹកព្រលឹម។

⟨ ជុងហ្គុក មេដឌីសាន់ និង ស្កាយឡាណា រ៉ាឡូស្ទេ នេះ ដូចដែលបានដឹងពីរដូវកាលមុនហើយ , រាងក្រាស់ជាម៉ាហ្វៀប្រាក់លានម្នាក់ ឯនាងខាងនោះក៏ត្រូវឪពុករបស់នាងលក់នាងមកអោយគេ ក្នុងន័យអោយនាងធ្វើជាអ្នកបម្រើ ធ្វើជាលេខារបស់គេដើម្បីលស់បំណុលហ្នឹងឯង។ អ្វីដែលពិសេសនោះគឺកំលោះម៉ាហ្វៀម្នាក់នេះ បានលួចស្រលាញ់នាងតាំងពីដើមឡើយមក! ឃើញគេឈ្លោះជាមួយនាងរាល់ដងនេះគេមិនបានស្អប់នាងទេ! គេស្រលាញ់នាងស្ទើស្លាប់ទៅហើយ គ្រាន់តែនាងមិនបានដឹងសូម្បីបន្តិច! ⟩
__________________________________

« ឡាណា!!! នាងត្រូវទៅធ្វើការថ្ងៃនេះណា! មិនរៀបចំខ្លួនទៅជាមួយខ្ញុំទេហេស? »
« មិនទៅទេ! មិនទាន់ចង់ទៅ! » ចម្លើយឌឺមួយរយៗរបស់នាង ធ្វើអោយរាងក្រាស់ខាងនេះកើតចិត្តក្តៅក្រហាយមួយរំពេច មិនយល់ថាហេតុអីបានជានាងក្លាហាននឹងគេដល់ថ្នាក់នេះទាំងដឹងហើយថាគេអាចសម្លាប់នាងបានគ្រប់ពេល! តែមើលទៅគេគ្មានហ៊ានធ្វើអីអោយនាងឈឺទេ បើគេស្រលាញ់នាងសឹងអីទៅហើយ។
« បើមិនធ្វើទេ ខែនេះបំណុលគុណនឹង 2! »
« នែ!!! ធ្វើក៏ធ្វើដែរតែសុំសម្រាកមួយថ្ងៃសិន! ណាលោកប្រធានសង្ហារ! » រាងស្តើងស្រាប់តែដើរមកជិតគេ ច្របាច់ស្មាគេស្រាលៗហាក់លួងលោមចិត្តគេអោយទន់ចិត្តអាលនឹងនាងបានសម្រាកដេកលេងមួយថ្ងៃនោះអី!
« ដាំចេកទៅ! កុំមកលួងលោមស្អីជាមួយខ្ញុំនោះ! បើ 5 នាទីក្រោយនាងរៀបចំខ្លួនមិនហើយ ខែនេះប្រាក់ខែគុណ 2 ហើយយប់នេះខ្ញុំរំលោភនាងទៀត! »
« អួយ! រំលោភអោយហើយមក! ហើយខ្ញុំសុំសម្រាកមួយសប្តាហ៍ពេញ! ហេតុផលគឺលោករំលោភដល់ដើរលែងរួច...
« នែ!!!! »

To be continued...

អត់ទេខ្លាចមីអូននេះណាស់😭😭

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now