ភាគ ២០.

1.8K 76 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ២០.

« ឡាណាៗ » រាងក្រាស់រត់ចូលមកបន្ទប់សម្រាកដែលមានដុកទ័រម្នាក់ទៀតកំពុងបញ្ចូលសេរ៉ូមជំនួយផ្សេងៗអោយទៅនាង វាជាសេរ៉ូមជំនួយគភ៌ដែលកាន់តែធ្វើអោយរាងក្រាស់ខាងនេះឆ្ងល់ទៀត! ជំនួយកូនអីទៀតទៅបើនាងបាត់បង់កូនហើយ...
« នាងមិនបានបាត់បង់កូនទេត្រូវទេ? ឆាប់ប្រាប់ខ្ញុំមក! »
« សូមចូលរួមសោកស្តាយដែលលោកបាត់បង់ទារកមួយទៅ! តែនៅក្នុងពោះអ្នកនាងខាងនេះគឺនៅមានទារក 2 នាក់ទៀត! » ពាក្យសម្តីរបស់លោកដុកទ័េមិនចំជាធ្វើអោយគេសប្បាយ ហើយក៏មិនចំជាកើតទុក្ខ! នាងមានកូនភ្លោះបីហេស? តែអ្វីដែលធ្វើអោយគេមិនអាចអភ័យទោសអោយខ្លួនឯងនោះគឺគេបានសម្លាប់កូនរបស់គេម្នាក់...ជីវិតមនុស្សណា! មិនមែនស្រួលយកមកវិញទេ។
« អរគុណលោកគ្រូពេទ្យ! » និយាយអំណរគុណទៅកាន់លោកគ្រូពេទ្យត្រឹមនេះ ពួកគាត់ក៏ចេញទៅទុកអោយបន្ទប់ធំនេះនៅមានតែវត្តមានស្វាមីភរិយាក្នុងអេតាសុីវិលនេះ។
« ស្កាយឡាណា...អូននិយាយអីបន្តិចបានទេ? មិនបាច់និយាយត្រឹមតែសម្លឹងមុខបងក៏បានដែរណា បងសំពះអូន! » ឃើញសភាពរបស់ឡាណាពេលនេះគេពិបាកចិត្តខ្លាំងណាស់! ទទួលស្គាល់ថានៅមានកូន 2 នាក់ក្នុងពោះទៀតប៉ុន្តែក្នុងនាមនាងជាម្តាយបាត់បង់កូនមួយក៏មិនមែនជារឿងធម្មតាដែរ មានមនុស្សច្រើនណាស់ដែលប៉ងប្រាថ្នាចង់បានកូនតែពួកគេមិនអាចមានបាន រីឯនាងវិញមានលទ្ធភាពមានហើយតែនាងបែរជាមិនអាចថែបានទៅវិញ...
« ហឹកៗ » ឡាណាមិននិយាយអ្វីទាំងអស់ក្រៅពីសម្លឹងធ្មឹងសឹងមិនព្រិចភ្នែក នាងមិនសូម្បីតែងាកមករកគេ សុខចិត្តអោនមុខយំនាំអោយនាងកំលោះខាងនោះស្រក់ទឹកភ្នែកតាមនាងទាល់តែបាន គេក៏មានចិត្តឈឺ ព្រោះគេជាឪពុករបស់កូន! ពេលនេះគេដឹងខុសហើយទោះជាគ្មានអ្នកណាអភ័យទោសអោយគេក៏គេនៅតែមានចិត្តស្តាយស្រណោះកូនរបស់គេ។
« ខ្ញុំហត់ណាស់! ចេញអោយឆ្ងាយពីខ្ញុំទៅ! » រាងស្តើងងើបមុខឡើងស្រែកដេញគេមួយទំហឹង នាងលែងមានអារម្មណ៍ល្អជាមួយគេទៀតហើយ គេធ្វើអោយនាងឆ្អែតចិត្តពេញទំហឹងហើយ ឆ្អែតដល់ថ្នាក់មិនដឹងត្រូវនិយាយបែបណាទើបសម។
« បងមិនទៅណាទេ បងនឹកនៅកំដរអូន នៅអោបអូនអោយជាប់ណាអូនសម្លាញ់ » រាងក្រាស់ចូលខ្លួនមកអោបនាងដូចសម្តីរបស់គេ , អោបនាងទាំងទឹកភ្នែករបស់គេក៏ស្រក់ចុះមិនស្រាកស្រាន្តដូចគ្នា គេអោបនាងផ្តល់កម្លាំងចិត្តអោយនាង , អោយនាងបានស្ងប់ចិត្តក្នុងទ្រូងដ៏កក់ក្តៅរបស់គេ ហើយនាងក៏នៅស្ងៀមពិតមែន...នាងកំពុងត្រូវការអ្នកលួងលោម ផ្លូវចិត្តរបស់នាងចុះខ្សោយណាស់ ហើយមនុស្សដែលសំខាន់បំផុតគឺស្វាមីរបស់នាងហ្នឹងឯង ទោះបីជាគេធ្លាប់ធ្វើមិនល្អដាក់នាងជាច្រើនក៏ការអោបរបស់គេនៅតែកក់ក្តៅដដែល។
« ទៅផ្ទះវិញទៅ! ខ្ញុំចង់គេង » ឡាណាងើបខ្លួនចេញពីរង្វង់ដៃរបស់គេ មកដាក់ខ្លួនគេងគ្របភួយត្រឹមក ទឹកភ្នែកដាបពេញថ្ពាល់ក៏នាងមិនខ្ចីជូតដោយស៊ូបិទភ្នែកយ៉ាងសង្វេគទាំងបែបនេះ។
« បងមិនទៅណាឆ្ងាយពីអូនទៀតទេ បងនឹងនៅក្បែរអូនរហូត ហើយពេលនេះបងក៏មិនគេងដូចគ្នា បងនឹងមើលថែអូនមិនអោយផុតពីក្រសែភ្នែកទេ » ជុងហ្គុកនិយាយឡើងដោយស្នាមញញឹមស្រាលៗ រួចក៏អោនផ្តិតស្នាមថើបលើថ្ពាល់ដែលជោគជាំទៅដោយទឹកភ្នែកនោះបន្តិច មុននឹងសម្រេចចិត្តប្រើដៃទាំងសងខាងរបស់គេជិតទឹកភ្នែកអោយនាងយ៉ាងស្អាតហើយក៏អង្គុយសម្លឹងមុខនាង មិនគិតគេងឬសម្រាកអីបន្តិចទេ។
« អូនមានដឹងទេ? អូនជាមនុស្សស្រីដែលរឹងមាំបំផុតដែលបងមិនដែលបានជួបក្នុងជីវិតបង! បើសិនជាបងស្លាប់ហើយកូនរបស់យើងអាចមកវិញ បងសុខចិត្តស្លាប់! »

To be continued...

យកជីវិតមួយប្តូរជីវិតមួយឬអត់អ្នកទាំងអស់គ្នា?😭

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now