ភាគ ២១.

1.8K 79 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ២១.

-3 ថ្ងៃក្រោយ

រយៈពេល 3 ថ្ងៃទៅហើយសភាពហាក់មិនល្អប្រសើរឡើងសោះ រាងស្តើងខាងនេះក៏នៅសម្រាកនៅមន្ទីរពេទ្យរងចាំការតាមដានសុខភាពរបស់នាង ជាពិសេសគឺជំនួយដល់កូន 2 ក្នុងផ្ទៃដែលនៅសល់ នាងទើបនឹងបាត់បង់កូនមួយបើមិនចាំតាមដានអាការៈនាងទេ ខ្លាចថានឹងមានរឿងអ្វីផ្សេងកើតឡើងទៀត។

« ញុំាស៊ុបបន្តិចទៅអូនសម្លាញ់! » កំលោះជុងហ្គុកដែលតាមនាងតូចជាប់ស្អិតនេះ គេក៏នៅតែយកចិត្តទុកដាក់នឹងនាងខ្លាំងដូចប៉ុន្មានថ្ងៃមុនដដែល គេកាន់ស៊ុបក្តៅៗដោយមិនមានអីជាទម្រ ដល់ថ្នាក់ដៃរបស់គេឡើងក្រហមដោយសារតែកម្តៅក្តៅនៃស៊ុប តែមើលទៅគេហាក់មិនឈឺស្កៀបអីសោះគេនៅតែខំព្យាយាមខិតស្លាបព្រាទៅជិតមាត់នាងបំណងអង្ចរអោយនាងញុំាហ្នឹងឯង។
« ដាក់វាចុះសិនបានទេ? » នេះជាប្រយោគទីមួយក្នុងរយៈពេល 3 ថ្ងៃដែលនាងទើបនឹងហើបមាត់បន្លឺវាទៅកាន់គេ , ឃើញគេឈឺបែបនេះនាងក៏មិនមែនដាច់ចិត្តខ្លាំងឯណាដល់ថ្នាក់ឃើញគេស្លាប់ក៏មិនជួយទេ មនុស្សល្អនៅតែជាមនុស្សល្អ។
« បងសុំទោសណាអូនសម្លាញ់ បងសុំទោសពិតមែនឡាណា! » ជុងហ្គុកទម្លាក់ចានស៊ុបក្តៅគគុកនោះចុះ ជំនួសដោយការទាញដៃរបស់នាងមកផ្អឹបនឹងថ្ងាសគេស្រាលៗ បន្លឺសម្លេងយំខ្សឹកខ្សួល ភាពទន់ជ្រាយដែលនាងមិនដែលឃើញ នាងក៏មកឃើញវានៅពេលនេះ។
« ពួកយើងដើរផ្លូវផ្សេងគ្នាល្អទេ? » សំណួរមួយនេះធ្វើអោយជុងហ្គុកត្រូវងើបមុខឡើងសម្លឹងមុខនាងដោយភាពស្ងៀមស្ងាត់ ទ្រូងក៏ចាប់អួលណែនពិបាកនឹងនិយាយឆ្លើយតប...បានឃើញទឹកភ្នែកដែលដក់ជាប់នឹងកែវភ្នែកនាងទៀត គេកាន់តែទទួលដឹងអារម្មណ៍ឈឺចាប់ ពិបាកបរិយាយ ឈឺស្ទើប្រេះទ្រូងជាពីរទៅហើយ គេទទួលបានបទពិសោធន៍មួយនេះហើយ គេល្មមយល់ឬនៅថានាងឈឺពិនណានោះ។
« បងធ្វើមិនបានទេស្កាយឡាណា! បងនិយាយមែនណា បងមិនព្រមដោះលែងអូនទេ ទោះជាត្រូវធ្វើយ៉ាងណាក៏ដោយ! »
« លោកប្រុងចងកម្មពារនឹងខ្ញុំដល់ពេលណាទៀត? ខ្ញុំឈប់ស្រលាញ់លោកហើយ! ខ្ញុំស្អប់លោក លោកស្តាប់ឮទេ ជុងហ្គុក មេដឌីសាន់! » ឡាណាស្រែកឡើងទៅកាន់គេទាំងទឹកភ្នែកជោគផែនថ្ពាល់ ជះភាពឈឺចាប់ចេញពីក្រអៅដើមទ្រូងនាង ទទួលស្គាល់ថានាងនៅស្រលាញ់គេតែនាងឈឺខ្លាំងណាស់ ឈឺដល់ថ្នាក់លែងចង់បន្ត ចង់នៅដោយព្យាយាមកាត់ចិត្តពីគេវិញ។
« អោយបងធ្វើបែបណាទើបអូនព្រមលើកលែងទោសអោយបង? បងក៏ឈឺដែរឡាណា...បងសូមទោស សូមទោសអូនមួយពាន់លានដងក៏បានដែរ អោបបងដូចពីមុន ញញឹមដាក់បងដូចមុនបានទេ? បងនឹកអូនខ្លាំងណាស់ » ជុងហ្គុកស្រាប់តែស្រូតខ្លួន លុតជង្គង់ចុះ សម្លឹងទៅនាងទាំងទឹកភ្នែកពេញផែនថ្ពាល់មិនខុសពីនាងទេ គេមិនដែលឈឺខ្លាំងដល់ថ្នាក់យំទេ នាងពិសេសខ្លាំងបំផុតហើយដែលធ្វើអោយគេយំបាន។
« ចង់អោយខ្ញុំលើកលែងទោសអោយមែនទេ? ទៅអោយបាត់ពីមុខខ្ញុំទៅ! កូន 2 នាក់នេះខ្ញុំចិញ្ចឹមតែឯងបានហើយ! ខ្ញុំសុំចិត្តណា...ចៅហ្វាយ! »

To be continued...

អាពាក្យដេញនុងមិនសូវឈឺដល់អាពាក្យចៅហ្វាយនេះទេ😔

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now