ភាគ ៣.

2.3K 91 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ៣.

« អូយយ » ងាកមកខាងបន្ទប់ក្រោមដីឯនេះវិញ ក៏ឃើញថាមានវត្តមានបុរសម្នាក់កំពុងតែទ្រុធទ្រោមខ្លួនដោយសារតែត្រូវនាងសង្ហារវាយដំមិនបន្ធូរដៃនោះ។
« បើឯងគ្មានលុយមកសងទេ ទណ្ឌកម្មរបស់ឯងនឹងធ្ងន់ជាងនេះទៀត! » ជាធម្មតាអ្នកដែលជំពាក់បំណុលគេសុទ្ធតែត្រូវគេធ្វើបាប ដោយគេមានសិទ្ធធ្វើអ្វីតាមតែចិត្តគេ ហើយការធ្វើបាបនេះវាក្លាយជារឿងសាមញ្ញទៅហើយរបស់កូនបំណុលគេ! ការដែលគេធ្វើបាបនេះបំណុលក៏ចុះទៅតាមហ្នឹង ងាយណាស់! បើគ្មានលុយសងគឺឈឺខ្លួន គ្មានអ្នកណាបានរស់ស្រួលទេ! គេមិនមែនយកមកធ្វើការហើយក៏អោយនៅស្រួលឯណា...ដូចជាឡាណាហ្នឹងឯង! គ្មានអ្នកណាដឹងទេថានាងឈឺសាច់សឹងតែរាល់ថ្ងៃ! ដោយសារចរិតរឹងរូសរបស់នាងកែមិនឡើងនោះអី បានជានាយខាងនេះក្តៅក្រហាយធ្វើបាបមិនឈប់នោះ។
« ស្កាយឡាណានៅឯណា? » រាងក្រាស់ងើបខ្លួនចេញពីបន្ទប់ក្រោមដីភ្លាមគេក៏សួររកមនុស្សស្រីពិសេសរបស់គេតែម្តង! គេស្រលាញ់នាងណាស់ ហើយគេក៏ធ្វើបាបនាងខ្លាំងជាងគេដូចគ្នា! អ្នកណាថាធ្វើជាលេខារបស់ម៉ាហ្វៀម្នាក់នេះស្រួលនោះ? គេមិនទាន់យកខ្លួនប្រាណរបស់នាងចាត់ទុកថាសំណាងពេកហើយ មិនដឹងថាថ្ងៃណាគេនឹងនឹកឃើញយកអោយបានគ្រប់សព្វទេ...គេគ្រាន់តែគិតថាទោះជាគេស្រលាញើបាងមែនក៏គេមិនអាចបន្ធូរដៃអោយនាងជាងអ្នកផ្សេងដែរ! វាមិនស្មើភាពគ្នាទេ នាងបានទទួលក្តីស្រលាញ់ពីគេនេះក៏ពិសេសជាងស្រីៗកន្លះប្រទេសទៅហើយ ដូច្នេះនាងសមនឹងទទួលទណ្ឌកម្មធ្ងន់ជាងគេបន្តិចហើយ។

-វិមានហ្គេរ៉េនសុី

« មករកស្អីស្រីតឿ! » កាយតូចឈានជើងចូលខ្លោងទ្វារភ្លាម រាងសង្ហារដែលទើបនឹងដើរចេញមកដូចគ្នានេះក៏ចោទសួរឡើងមកកាន់នាង , Moon មិនមាត់មិននិយាយតបទៅកាន់គេវិញ តែក៏ជំនួសដោយការដើរបំបុកស្មាគេចូលទៅខាងក្នុងតែម្តង។
« នែ! » ប៊េនទាញកន្រ្តាក់ដៃរបស់ម៊ូនមកវិញ មិនអោយនាងបន្តដំំណើរបាន , គេប្រាកដជាមិនអោយចូលហើយ! គ្មានអ្នកណានៅក្នុងផ្ទះផងនាងចូលធ្វើស្អី?
« ជុង មេកសុីប៊េន! »
« ឆេលីម៊ូន សឺសុី! » ការសង្រ្គឺតធ្មេញបញ្ចេញចង្កូមទៅមករវាងជំនិតរបស់ម៉ាហ្វៀទាំងពីររូបគឺជំនិតរបស់ជិមីន ហ្គេរ៉េនសុី និង ជំនិតស្រីរបស់ ជុងហ្គុក មេដឌីសាន់ នេះក៏ធ្វើអោយអង្គរក្សផ្សេងៗដែលយាមកាមនោះលេបទឹកមាត់ក្អឹកៗ ព្រោះពីរនាក់នេះមានឋានៈខ្ពស់ជាងពួកគេ ហើយក៏ស្នាដៃប្រយុទ្ធខ្លាំងជាងពួកអង្គរក្សធម្មតាទៀត បើវាយគ្នាមែនច្បាស់ជារង្គើធរណីមិនខាន!
« ខ្ញុំមានរឿងនិយាយជាមួយនាងណាម៊ូន! គ្មានអារម្មណ៍ឈ្លោះទេ! ថ្ងៃនេះចៅហ្វាយមិននៅផ្ទះទេ! នាំប្រពន្ធកូនគាត់ទៅលេងនៅស្រុកក្រៅបាត់ហើយ »
« ចង់និយាយស្អីឯង? សារភាពស្នេហ៍ហេស? »
« ប្រហែលទេដឹង? »
__________________________________

« ឡាណា!!!! »
« ហូយយ ហៅស្អីក៏ហៅម្ល៉េះ? មនុស្សកំពុងលាងរបួសណា! » បន្ទាប់ពីហត់នឿយនឹងសម្រែកដែលឮឡើងនៅមុខបន្ទប់របស់នាងហើយនោះ ស្កាយឡាណាក៏បើកទ្វារចេញមកដោយគ្រងត្រឹមអាវដៃតូចមួយ បង្ហាញពីសាច់ស្មា និងដៃរបស់នាងជាំទៅដោយស្នាមខ្សែពួរ មិនដឹងថាយប់មិញគេធ្វើអ្វីដាក់នាងខ្លះទេ!
« យប់មិញខ្ញុំស្រវឹងបន្តិចសោះ វាយនាងដល់ថ្នាក់នេះ? ឈឺទេខ្លាំងទេស្កាយ? »
« មកដេកអោយខ្ញុំវាយវិញមកលោកដឹងហើយ! មិនបាច់មកសួរទេ! ស្បែកមនុស្សមិនមែនស្បែកក្របីឯណា! សួរចេញមកក៏គ្មានការគិតដែរ! »

To be continued...

មើលតែសម្តីទៅដឹងហើយ ថាគេវាយអត់ខុស🤣

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now