ភាគ ៧.

2.1K 87 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ៧.

-ព្រឹកថ្ងៃថ្មី

ព្រូស

កាយក្រាស់ដែលគេងប្រទុបនៅលើគ្រែមុននេះ ក៏ស្រាប់តែដួលព្រូសទៅលើដីដោយជើងស្រឡូន... នាងតូចខាងនោះកាលបើឃើញបែបនេះហើយនាងក៏រើសសម្លៀកបំពាក់មកស្លៀកដោយកាយវិការប្រញាប់ប្រញាលហើយក៏នាំខ្លួនដើរតម្រង់ទៅមាត់ទ្វារហាក់ប្រញាប់ប្រញាលណាស់ មិនខ្ចីងាកមកសម្លឹងរាងក្រាស់ខាងនេះផង។

« ម៊ូន...ពួកយើងនិយាយគ្នាសិនបានទេ? »
« មិនមែនពេលនេះ! »
___________________________________

« អាហារពេលព្រឹករៀបចំរួចហើយចៅហ្វាយ! » សម្លេងស្រាលៗបន្លឺឡើងដោយបង្ខំចិត្ត ក៏នាំអោយអ្នកដែលអង្គុយសម្លឹងនាងខាងនេះកើតអារម្មណ៍មិនល្អ ខ្នើសចិត្តពេញទំហឹងហើយ , ឡាណាលើកថាសអាហារពេលព្រឹកមកអោយរាងក្រាស់តាមទម្លាបើធ្វើដូចមិនមានរឿងអីកើតឡើង ទាំងដែលនាងដឹងច្បាស់ថាយប់មិញមានរឿងអីខ្លះហើយនោះ។
« ឡាណា! » ជុងហ្គុកចាប់ក្រសោប កដៃរបស់រាងស្តើងជាប់ជាការឃាត់ដំណើររបស់នាងមិនអោយនាងដើរចេញទៅ គេទទួលស្គាល់ថាយប់មិញគេខុស! ខុសដែលធ្វើអោយនាងឈឺទាំងកាយឈឺទាំងចិត្ត ហើយពេលនេះគេក៏ដឹងដូចគ្នាថានាងស្អប់គេខ្លាំងជាងមុនដូចដែលពាក្យគេនិយាយមែន! នាងមិនចង់ទាំងនិយាយរកគេ មិនខ្ចីសម្លឹងមុខគេផង។
« អញ្ជើញពិសារ! » ថាតែពិននេះស្កាយឡាណាក៏កន្រ្តាក់ដៃរបស់គេចេញ រួចក៏ដើរទៅបន្ត មិនបាននៅក្បែរគេជាប់លាប់ដូចមុនព្រោះនាងឆ្អែត ឆ្អែតនឹងគេពេកទៅហើយ។
...

-ក្រុមហ៊ុន

ប៉ុន្មានម៉ោងក្រោយ នាយកំលោះក៏មកធ្វើការនៅក្រុមហ៊ុនដូចរាល់ដង ដោយមានឡាណាជាលេខារបស់គេដដែល ទោះជាពួកគេមើលមុខគ្នាមិនចំក៏នាងគ្មានសិទ្ធឈប់ដែរ គេមិនអនុញ្ញាតស្រាប់ហើយ។

« ល្ងាចនេះទៅកម្មវិធីប្រជុំគ្រឿងអាវុធជាមួយខ្ញុំ! ខ្ញុមចង់ណែនាំនាងអោយ...
« មិនទៅទេ! មិនចង់អោយគេស្មានថាខ្ញុំជាមិត្តស្រីរបស់លោក! ព្រោះខ្ញុំរអើមនឹងតំណែងមួយនេះណាស់! ជ្រាប? » ខំគិតថានាងនឹងប្រែជាស្ងៀមស្ងាត់ លែងបញ្ឈឺរអោយគេក្តៅក្រហាយទៀតហើយ តែមើលនាងចុះ! ធ្វើអោយគេខឹងគ្រប់ពេលតែម្តង! បែបនេះសួរថាគេធ្វើបាបនាងខុសទេ?
« នាងជឿថាខ្ញុំចាប់ដេរមាត់របស់នាងទេ? »
« បើដេរហើយបានមាត់ឯណាទៅធ្វើចលនាត្រង់អាប្អូនចង្រៃរបស់លោកទៀត? ពិនហ្នឹងក៏មិនចេះគិតដែរ! » និយាយតែពិននេះ ឡាណាក៏ងើបចេញពីតុរបស់នាងប្រុងដើរចេគពីបន្ទប់នេះតែគិតថាគេអនុញ្ញាតហេស?

ផាំង

គ្រាប់កាំភ្លើងហោះទម្លុះកញ្ចក់ទ្វារ មិនបាននាំអោយស្កាយឡាណាកោតខ្លាចកាំភ្លើងអីបន្តិចសោះ! ច្បាប់របស់លេខាម៉ាហ្វៀ អ្នកណាក៏ដឹងដែរ គឺមិនខ្លាចកាំភ្លើងហ្នឹងឯង! គិតថាសម្លេងលាន់ខ្លាំងមួយនេះអាចបង្រ្កាបនាងបានហេស? អត់ទេ! ចិត្តនិងអារម្មណ៍របស់នាងស្លាប់បាត់ទៅហើយ ទោះជារឿងអីក៏សម្លាប់នាងមិនបាន ក៏បញ្ឈឺនាងមិនឈឺទៀតដែរ!

« ខ្ញុំមិនដែលតេស្តថានាងខ្លាចឬមិនខ្លាចកាំភ្លើងទេ! តែពេលនេះបានហើយថានាងសមនឹងតំណែងជាលេខាម៉ាហ្វៀនេះពិតមែន! បងពេញចិត្តណាស់អូនសម្លាញ់! »
« ខ្ញុំគិតថាខ្ញុំនឹងពេញចិត្តដូចគ្នាបើលោកប្រើកាំភ្លើងមួយនោះបាញ់កណ្តាលក្បាលខ្ញុំ! »

To be continued...

មនុស្សតែពេលឈឺខ្លាំងគ្រប់រឿងពេក លែងទទួលដឹងអារម្មណ៍ ល្អ លែងគិតចង់រស់នៅទៀតហើយ...

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now