ភាគ ២២.

1.8K 71 2
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ២២.

« បងទិញពាក្យ ' ចៅហ្វាយ ' នេះដាច់ហើយ! អូនកុំផ្ទួនការឈឺចាប់មកអោយបងបានទេ? ហឹកៗ បងស្រលាញ់អូន បងស្រលាញ់កូនរបស់ពួកយើង អោយបងនៅក្បែរអូនផងបានទេ? បងក៏ចង់អោយកូនហៅបងថាប៉ាដែរ » ជុងហ្គុកនៅតែបន្តលុតជង្គង់មុខនាង ដោយមាននាងនៅយំដង្ហក់ស្ទើដាច់ខ្យល់ នាងយំខ្លាំងណាស់ អាចរាប់បានថាថ្ងៃនេះនាងយំខ្លាំងបំផុតហើយក្នុងជីវិតរបស់នាង។
« ខ្ញុំមិនចង់គិតពេលនេះទេ! សុំត្រឹមលោកចេញពីខ្ញុំសិនបានទេ? ខ្ញុំចង់នៅម្នាក់ឯង! » ឡាណានិយាយត្រឹមតែពិននេះនាងក៏ទាញភួយមកគ្របជិតខ្លួន រាងកាយញ័រទទ្រើករបស់នាងក៏កាន់តែធ្វើអោយចិត្តអ្នកកំលោះប្រេះឆាឡើង នាយក៏មិនព្រមងើបទៅណា ដោយនៅតែលុតជង្គង់ផ្ទាល់ដីដដែល។
...

- 2 ម៉ោងក្រោយ

« អ្ហឹមម » ត្របកភ្នែកស្តើងដែលបិទបានប៉ុន្មានម៉ោងនេះ ទីបំផុតក៏បើកឡើងវិញដោយ ភ្នែករបស់នាងមាមសភាពហើមគួរសមព្រោះតែការយំមុននេះខ្លាំងពេក អ្វីដែលកាន់តែធ្វើអោយនាងធ្មឹងជាថ្មីនោះគឺវត្តមានរាងក្រាស់ដែលលុតជង្គង់ចុងគ្រែ ទាំងភ្នែកគេកំពុងបិទ មើលទៅគេក៏ហត់នឿយណាស់ដែរ ហេតុអីក៏គេមិនងើបពីការលុតជង្គង់នោះមកគេងអោយស្រួលបួលទៅ? តស៊ូម្ល៉េះ? គេពិតជាដឹងខុសពិតមែនឬអត់ហ្នឹង?
« អឹស » រាងស្តើងបិទភ្នែកទាញផ្តាច់សេរ៉ូមចេញ មុននឹងនាំខ្លួនចុះចេញពីលើគ្រែយ៉ាងស្ងាត់ស្ងៀម មិនបង្កសម្លេងនាំជាការរំខានអោយរាងក្រាស់ខាងនោះភ្ញាក់ទេ។

ក្រាក

ទ្វារបើកឡើងដោយសម្លេងស្រាលបំផុត , ឡាណានាំខ្លួនចេញទៅ ទាំងចិត្តមិនទាន់នឹងដាច់អាល័យនៅឡើយ តែនាងក៏ត្រូវតែធ្វើវាដើម្បីខ្លួនឯងនិងកូនរបស់នាងដូចគ្នា។
_____________________________________
ប៉ុន្មានម៉ោងក្រោយ

ស្មាលនេះគឺជាម៉ោង 3 យប់ទៅហើយ , រាងក្រាស់ដែលលុតជង្គង់រយៈពេលជាច្រើនម៉ោងនេះ ទីបំផុតគេក៏ដឹងខ្លួនឡើង ដោយគេបើកភ្នែកឡើងមកគេក៏ចិត្តភ្ញាក់ផ្អើល ភ័យព្រួយភ្លាមៗតែម្តង ព្រោះតែការបាត់វត្តមានឡាណាហ្នឹងឯង។

« ស្កាយឡាណា... » ជុងហ្គុកងើបឈរអស់កម្ពស់តែនាយក៏ស្រាប់តែដួលវិញដោយសារតែស្ពឹកជើង មូលហេតុគឺលុតជង្គង់យូរពេកនោះ។
« លោកគ្រូពេទ្យៗ បាត់អ្នកជំងឺហើយ » ជុងហ្គុករត់ត្រដាបត្រដួសចេញពីបន្ទប់ ទៅរកគ្រូពេទ្យទាំងទឹកភ្នែកជោគពេញផែនថ្ពាល់ គេបានរកនាងពេញបន្ទប់អស់ហើយតែគេរកមិនឃើញសោះតែម្តង ចិត្តមួយក៏ប្រាប់ថានាងមិនទៅណាឆ្ងាយទេ ចិត្តមួយទៀតក៏ប្រាប់ថានាងពិតជាទៅចោលគេមែន។
« ហឹក ឡាណា » ជុងហ្គុកប្តូរពីការចាប់អង្រួនគ្រូពេទ្យមុននេះដោយជ្រើសការរត់ចេញទៅខាងក្រៅវិញ ក្រែងលោថាអាចនឹងរកនាងឃើញ។

ឈូៗ

រត់ចេញមកខាងក្រៅទើបដឹងថាភ្លៀងផ្គរខ្លាំងណាស់ នេះ ចុះបើឡាណារត់ចេញទៅហើយនាងរអិលឬក៏មានគ្រោះថ្នាក់អីផ្សេងទេអោយគេធ្វើបែបណា?

ផាំង

សម្លេងឡានប៉ះទង្គិចឮឡើងមួយទំហឹងដល់ថ្នាក់រង្គើមកដល់ជុងហ្គុកដែលក្រាបយំនៅខាងនេះ គ្រប់គ្នាក៏ចាប់ញាប់ញ័រឡើង ដោយអ្នកខ្លះក៏រត់មករាយការណ៍ដល់ខាងមន្ទីរពេទ្យ ពាក្យរាយការណ៍មួយប្រយោគដែលគេបានឮបន្តិចនេះ គេឮហើយគេសឹងតែលែងមានដង្ហើមដកតែម្តង...

« ហៅគ្រូពេទ្យអោយឆាប់ឡើង ប្រលោះជើងរបស់នាងតូចនោះហូរឈាមច្រើនណាស់ នាងមានកូនទេដឹង? អោយឆាប់ឡើងទៅ! »

To be continued...

អួយ😭😭😭

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now