ភាគ ១៩.

1.8K 74 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ១៩.

-ថ្ងៃថ្មី
+ម៉ោង 10 ព្រឹក

« ក្រងើបម្ល៉េះ? » រាងកាយសង្ហារអង្គុយជ្រឹមចិញ្ចើមនៅនឹងតុធ្វើការ ភ្នែកក៏ងាកសម្លឹងទៅបន្ទប់សម្រាកក្បែរនោះដែលមិនឃើញវត្តមានរាងស្តើងម្នាក់ទៀតចេញមកសោះ ទាំងដែលពេលនេះគឺម៉ោង 10 ព្រឹកទៅហើយ គេខំទុកពេលអោយនាងគេងអោយបានយូរ តែនេះមិនយូរពេកទេហេស? នាងមិនដែលគេងយូរដល់ថ្នាក់នេះទេ។
« ចង្រៃយ៎អើយ » ជុងហ្គុកងើបឈរអស់កម្ពស់ដើរសម្តៅទៅរកទ្វារបន្ទប់ បំណងទៅមើលសភាពដ៏សែនដុនដាបរបស់ឡាណាហ្នឹងឯង គេនៅគិតថានាងមិនអីទាំងដែលនាងស្មាលនេះមិនទាន់ក្រោកហើយគេនៅចិត្តខឹងនាងទៀត។
« ស្កាយឡាណា! » ជុងហ្គុកបើកទ្វារឡើងស្រែកហៅនាមរបស់រាងស្តើងម្នាក់ទៀតតែគេក៏ត្រូវស្ងាត់នាត់ឈឹងភ្លាមកាលបើបានឃើញដំណក់ឈាមនៅជាប់នឹងប្រលោះជើងរបស់នាង ហើយវាក៏មានប្រឡាក់មកលើពូកផង វាមិនមែនជាឈាមកាលពីយប់មិញទេ វានៅមានពណួក្រហមស្រស់ៗបង្ហាញថាវាទើបនឹងកើតឡើងប៉ុន្មានម៉ោងនេះទេ។
« ឡាណា!!! » ជុងហ្គុកចូលខ្លួនទៅត្រកងកាយស្តើងឡើងដោយទ្រូងក៏ចាប់ភ័យញ័រចម្លែក , នាយបីនាងរត់ចេញពីក្រុមហ៊ុនដោយកាយវិការប្រញាប់ប្រញាលនាំអោយគ្រប់គ្នាកើតចិត្តឆ្ងល់តែក៏មិនហ៊ានសួរព្រោះជារឿងរបស់ចៅហ្វាយនាយ។
...
-មន្ទីរពេទ្យ

មកដល់មន្ទីរពេទ្យភ្លាម រាងកាយសន្លប់ស្តូកស្តឹងរបស់ឡាណាក៏ត្រូវពេទ្យបញ្ជូនចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ទុកអោយរាងក្រាស់ដែលជាអ្នកបង្ករឿងខាងនេះនៅឈរជ្រប់មុខនឹងជញ្ជាំង ប្រើដៃរបស់គេ ដាល់ទៅលើជញ្ចាំងសក្បុសនោះមិនចេះស្រាល ដល់ថ្នាក់ដៃរបស់គេឡើងក្រហមជាំទៅហើយ។

« ខ្ញុំធ្វើអីដាក់នាងខ្លះ? » ជុងហ្គុកគិតក្នុងចិត្តដោយភាពតប់ប្រមល់ពេញទំហឹង គេប្រៀបដូចជាមនុស្សទើបតែមានការចងចាំឡើងវិញ មានសតិធម្មតាមកវិញ នឹកស្រមៃឃើញសម្រែកយំនិងទឹកភ្នែករបស់នាងម្តងៗគេក៏កាន់តែគិតថាគេធ្វើបែបនោះទៅលើនាងធ្វើអី! ទទួលស្គាល់ថានាងជាអ្នកធ្វើអោយគេខឹង! បោកប្រាស់គេសម្តែងធ្វើជាក្បត់គេ តែនាងធ្វើទាំងអស់នេះគឺដោយសារតែនាងចង់អោយគេដោះលែងនាង! អ្វីៗគ្រប់យ៉ាងនៅពេលនេះគឺត្រឡប់ត្រឡិនមិនគួរអោយយល់ ជាពិសេសគឺរូបគេផ្ទាល់! គេធ្វើបាបមនុស្សស្រីមិនដឹងអីម្នាក់បែបនេះ គេសប្បាយទេ?
« អូនអាចនឹងលើកលែងទោសអោយបងទេ? ប្រាកដជាគ្មានថ្ងៃទេត្រូវទេ? តើបងគួរធ្វើបែបណាទើបសងការឈឺចាប់អោយអូនគ្រប់? » កាន់តែគិតនាយក៏កាន់តែដឹងខុស ទម្រាំតែគេដឹងខុសវាហួសពេលបាត់ទៅហើយ។
...

1 ម៉ោងក្រោយបន្ទប់សង្រ្គោះបន្ទាន់ក៏បិទភ្លើងបញ្ជាក់ថាការវះកាត់និងពិនិត្យបានបញ្ចប់ គ្រូពេទ្យផ្សេងៗបានរុញគ្រែឡាណាដែលមានសភាពរៀងគ្រាន់បើជាងមុនបន្តិចចេញទៅ ទុកអោយលោកដុកទ័រធំមកនិយាយជាមួយគ្រួសារអ្នកជំងឺនេះ។

« នាងកើតអីទៅ? នាងងើបពីសន្លប់ហើយមុននេះ...
« នាងពិតជាបាត់បង់កូនមែន! ពួកយើងមិនអាចសង្រ្គោះជីវិតតូចមួយនោះបានទេ! សង្ឃឹមថាលោកនឹងអាចទទួលយកបានហើយមើលថែភរិយារបស់លោកអោយល្អជាងនេះ ហើយសូមជួយលើកទឹកចិត្តនាងផង នាងមើលទៅពិបាកទទួលយកណាស់! »

To be continued...

អោយសមចិត្ត🤡

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now