ភាគ ១២.

1.6K 76 0
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ១២.

///

« អូខេ ការពិសោធន៍លើកទីមួយចាប់ផ្តើម! » ងាកមកមើលរាងកាយស្តើងដែលសម្ងំខ្លួនក្នុងបន្ទប់សម្រាករបស់ជុងហ្គុកឯនេះវិញ នាងក៏នាំខ្លួនមកពួនក្នុងបន្ទប់នេះដោយសារតែគេមានភ្ញៀវនៅខាងក្រៅ ហើយក៏ជាភ្ញៀវស្រីទៀតហើយ។
« ឈឺតែបន្តិចទេឡាណា! ទ្រាំទៅ! បើមិនធ្វើម៉េចនឹងដឹងថាគេស្រលាញ់យើងឬអត់ទៅ? » ស្កាយឡាណាខ្ចឹបមាត់ដោយភាពស្ទាក់ស្ទើ , ស្ទាក់ស្ទើរនឹងអ្វីដែលនាងរៀបនឹងធ្វើបន្តិចទៀតនេះ! ដៃរបស់នាងក៏មានកាន់ឡាមថ្មីចេសបញ្ជាក់ពីភាពមុតខ្លាំងតែម្តង នាងចាប់ផ្តើមពិសោធន៍ថាគេស្រលាញ់នាងឬអត់ដោយការធ្វើអោយឈឺសាច់ខ្លួនឯងនេះហេស?

អូយយ

សម្រែករបស់ឡាណាបន្លឺឡើងនាំអោយអ្នកដែលអង្គុយខាងក្រៅនេះបញ្ឈប់ការនិយាយរបស់គេ សម្លឹងទៅកាន់ប្រភពសម្លេងដែលបង្ហាញពីភាពឈឺចាប់មុននេះ។

« ខ្ញុំសុំបញ្ចប់ការសន្ទនាត្រឹមនេះសិនណា! ខ្ញុំព្រមឬមិនព្រម ខ្ញុំនឹងផ្ញើសារប្រាប់អ្នកនាងតាមក្រោយ! ម៊ូន! ជូនដំណើរអ្នកនាងទៅវិញ! » ថាតែពិននេះជុងហ្គុកក៏ងើបខ្លួនដើរទៅបន្ទប់សម្រាកយ៉ាងឆាប់រហ័ស ចិត្តព្រួយបារម្ភក៏កាន់តែកើតមានឡើងដោយសារតែសម្រែកឈឺចាប់នោះមិនព្រមបាត់ទៅសោះ។
« កើតអីហ្នឹងអូនសម្លាញ់? » ជុងហ្គុកចូលមកខាងក្នុង ដោយទាញទ្វារបិទស្រាលៗផង កែវភ្នែកទន់ជ្រាយបង្ហាញមកចំពោះនាងដោយសារតែគេបានឃើញឈាមដាបពាសពេញដៃរបស់នាង ហើយនិងទឹកភ្នែករបស់នាងដែលគេមិននឹកស្មានថាវានឹងស្រក់ចេញមកនោះ បង្ហាញនឹងមុខស្រស់ៗធ្វើអោយចិត្តរបស់គេទន់ជ្រាយទៅតាមហ្នឹងដូចគ្នា។
« អូនសាកឡាមនេះនឹងក្រដាស តែក្រដាសក៏របូតពីដៃហើយឡាមក៏ឆូតលើដៃរបស់អូនជំនួសវិញ...ឈឺណាស់ ហឹកៗ » ឃើញនាងបង្ហាញភាពទន់ជ្រាយបែបនេះក៏គេមិនសូវជាស្រណុកចិត្តប៉ុន្មានដែរ ព្រោះនាងធ្លាប់ត្រូវកាំភ្លើងម្តងនាងមិនយំផង មកយំដោយសារតែផ្លែឡាមនេះហេស?
« បានហើយឈប់យំទៅ ចាំបងរុំរបួសអោយណា » ពាក្យសម្តីទន់ភ្លន់បូករួមនិងការថើបលួងលោមយ៉ាងទន់ភ្លន់ធ្វើអោយចិត្តរបស់រាងស្តើងរង្គោះរង្គើជាថ្មី... ពាក្យសម្តីរបស់គេ ការយកចិត្តទុកដាក់របស់គេធ្វើអោយនាងកាន់តែយល់ជាក់ច្បាស់ថាគេពិតជាស្រលាញ់នាងមែន!
« ម៉ោះ លាដៃមក! » រាងក្រាស់យកប្រអប់ថ្នាំមក ហើយក៏ទាញដៃរបស់នាងស្រាលៗ លើកសំឡីជាមួយទឹកអាល់កុលមកជូតថ្នមបំផុតដល់ថ្នាក់នាងមិនទទួលដឹងការឈឺចាប់សោះ ធ្វើអោយនាងបានត្រឹមអង្គុយស្ងៀមទ្រឹងសម្លឹងមុខគេមិនដាក់ភ្នែក។
« បងសម្លាញ់! »
« បាទ? »
« បងស្រលាញ់អូនទេ? »
« បើមិនស្រលាញ់ បងមិនមែនរំសាយការនិយាយជាមួយភ្ញៀវ មកមើលក្មេងមុតដៃទេ! »
« ចុះបើថ្ងៃណាមួយអូនក្បត់បង? »
« ហាសហា...បងនឹងសម្លាប់អូន »

To be continued...

កុំនិយាយចឹងមើល ព្រឺសម្បុរណាស់ z'kook😔😔

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now