ភាគ ១៧.

1.6K 69 1
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ១៧.

« ហឹក ខ្ញុំរមាស់ណាស់ជុងហ្គុក! ថ្នាំៗ! អ្ហឹកៗ ជួយខ្ញុំផងខ្ញុំពិបាកទ្រាំណាស់ វាក្តៅខ្លាំងណាស់លោកឮទេ? អ្ហឹកៗ » សម្រែកយំយែកដោយភាពឈឺចាប់ នាងស្អប់បំផុតគឺសូកូឡានេះឯង ហើយវាក៏ធ្វើអោយនាងខ្លាចខ្លាំងដូចគ្នា ពេលដែលនាងអាឡែសុីម្តងៗគឺក្តៅសព្វសាច់ ហើយក៏រមាស់ខ្លាំងបែបនេះ។
« សន្យាជាមួយនឹងខ្ញុំសិន! »
« សន្យាអីទៅ? អោយឆាប់ឡើងមក!!! »
« ស្អែកចុះអេតាសុីវិលជាមួយខ្ញុំ! »
« អត់ទេ!!! » គ្រាន់តែឮពាក្យអេតាសុីវិលនាងឆ្អែតតែម្តង ប្រុងអោយនាងក្លាយជាប្រពន្ធរបស់គេអោយគេកាន់តែមានសិទ្ធធ្វើបាបនេះហេស? មាននាមជាប្រពន្ធទាំងដែលគេជិះជាន់ ធ្វើអោយនាងឈឺចាប់រាល់ថ្ងៃនេះហេស? នាងស្អប់គេសឹងតែដល់ឆ្អឹងទៅហើយ គ្មានថ្ងៃដែលនាងត្រូវមកធ្វើជាប្រពន្ធរបស់គេទេ។
« អញ្ចឹង មិនបាច់លេបទេ » ជុងហ្គុកនិយាយត្រឹមពិននេះនាយក៏ចាក់គ្រាប់ថ្នាំចោលលើឥដ្ឋទាំងអស់ ហើយក៏យកជើងជាន់ថ្នាំបន្សាបអាឡែសុីនោះទាំងអស់ គ្មានទុកអោយនាងបានសូម្បីតែរើសពីដីមកលេប។
« អ្ហឹកៗ លោកធ្វើបាបខ្ញុំម្ល៉េះជុងហ្គុក? លោកគ្មានចិត្តមេត្តាបន្តិចសោះមែនទេ? បេះដូងរបស់លោកសាងពីអី??? » ឡាណាក្រាបនឹងដីយំមិនខ្មាស់អៀនតទៀត ស្បែករបស់នាងក៏ឡើងក្រហមដូចមានអ្នកស្រោចទឹកក្តៅពីលើ ឯរាងក្រាស់ខាងនោះវិញនាយក៏ឈរមើលដោយមិនមាត់អ្វីសោះ ហើយក៏គ្មានបង្ហាញកែវភ្នែកអាណិតអាសូរដល់នាងសូម្បីបន្តិច។
« យើងមានថ្នាំមួយកំប៉ុងទៀត! សួរជាលើកចុងក្រោយ ព្រមចុះអេតាសុីវិលឬអត់? » សំណួររបស់រាងក្រាស់នាំអោយស្កាយឡាណាត្រូវងើបមុខឡើង ទាំងទឹកភ្នែកដក់ពេញរង្វង់ភ្នែក , នាងមិននិយាយអ្វីទៅកាន់គេច្រើន ជំនួសដោយការងក់ក្បាលតិចៗជាការឆ្លើយតប តែក៏នាំអោយរាងក្រាស់ញញឹមដោយក្តីពេញចិត្ត បោះថ្នាំទៅអោយនាងភ្លាមៗមិនចាំយូរ។
« កុំកុហកបងណា! ប្រយ័ត្នត្រូវធ្ងន់ជាងនេះ! »
...

-ថ្ងៃថ្មី

« សួស្តីបងប្រុសសស » មកដល់ក្រុមហ៊ុននាព្រឹកព្រលឹមថ្ងៃថ្មីភ្លាម វត្តរាងក្រាស់ម្នាក់ទៀតដែលនាំខ្លួនមកដល់បន្ទប់អូហ្វីសទាំងព្រឹក មុនម្ចាស់បន្ទប់ឯនេះទៀត នាំអោយជុងហ្គុកត្រូវនិយាយស្វាគមន៍គេ តែគេនោះហាក់មិនបានញញឹមត្រេកអរ រំភើបដូចជុងហ្គុកសោះ។
« សួស្តីបងមីន! » ឡាណាដែលដើរមកពីក្រោយជុងហ្គុកឯណោះក៏ញញឹមទទួលជីមីនដូចគ្នា ហេតុការណ៍ក៏ស្រាប់តែស្ងាត់ទៅមានតែទឹកមុខកំណាចមួយដែលសម្លក់មកកាន់ជុងហ្គុកមិនដាក់ភ្នែក។

ក្រិកៗ

សម្លេងកេះកៃកាំភ្លើងលាន់ឡើង ដោយជីមីនភ្ជិងកាំភ្លើងមកចំកណ្តាលថ្ងាសរបស់ជុងហ្គុកតែម្តង មូលហេតុអ្វីពួកយើងក៏មិនទាន់ដឹងដូចគ្នា។

« ដោះលែងឡាណាទៅ! » ត្រឹមតែមួយប្រយោគនេះក៏នាំអោយគ្រប់គ្នាស្មានដឹងថាជីមីនគេដឹងរឿងគ្រប់យ៉ាងដែលកើតមានលើឡាណាទៅហើយ គេគួរតែមកសង្រ្គោះស្កាយឡាណាអោយលឿនជាងនេះបន្តិច។
« បងមីនៗ បានហើយណា ខ្ញុំមិនអីទេ » រាងស្តើងចូលខ្លួនមកឈរពាំងជុងហ្គុកដោយទាញកាំភ្លើងពីដៃរបស់រាងក្រាស់ខាងនោះមកផង ការពារខ្លាចថាជីមីននឹងជ្រុលដៃនាំអោយនរណាម្ន់មានគ្រោះថ្នាក់។
« ខ្ញុំនឹងដោះលែងស្កាយឡាណា ពេលដែលខ្ញុំចង់ដោះលែង! ហើយកាលដែលបងមកចេញមុខជួយនាងបែបនេះ នាងមានតែត្រូវធ្ងន់ជាងមុនទៀតទេ! បំណងល្អពីខ្ញុំ! សូមចេញពីទីនេះទៅទាន់ខ្ញុំកំពុងចិត្តត្រជាក់! »
« បើយើងមិនចេញឯងធ្វើស្អីយើង? »
« សម្លាប់នាងនៅមុខបងទេដឹង? »

To be continued...

មួយម៉ាត់សម្លាប់ 2 ម៉ាត់សម្លាប់ មាត់អត់គម្របសាហាវ អត់មានចេះអាណិតចិត្តអ្នកស្តាប់សោះ🤡

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now