ភាគ ២៣.

1.9K 84 2
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ២៣.

« ឡាណា... » ងាកទៅកន្លែងដែលមានគ្រោះថ្នាក់នោះហើយ ជុងហ្គុកក៏ងាកទៅម្ខាងទៀតតែគេក៏ស្រាប់តែឃើញរាងស្តើងសក់វែងដល់ចង្កេះម្នាក់ទៀត ដែលគេស្មានមិនខុសនោះគឺជាស្កាយឡាណាហ្នឹងឯង!
« ស្កាយ...ឈប់សិន! » ទម្រាំតែរត់មកទាន់នាង គេក៏ទទឹកជោគខ្លួនមិនខុសពីនាង , នាងដើរទាំងភ្លៀងធ្លាក់មកជោគជាំ សភាពរបស់នាងបង្ហាញពីការស្ពឹកអស់ពេញប្រាណ លែងមានអារម្មណ៍ឈឺ លែងទទួលដឹងអីអស់ហើយ នាងពិតជាមិនកើតអីមែនឬ?
« បងសូមអង្វរអូនសម្លាញ់! ពួកយើងទៅផ្ទះយលងវិញទៅ! អោយបងបានមើលថែអូននិងកូន! អូនមិននិយាយជាមួយបងក៏បានដែរណា! អូនត្រូវការអ្នកមើលថែណាឡាណា! ទាំងផ្លូវកាយនិងផ្លូវចិត្ត! បងមិនអាចបណ្តោយអោយអូនក្លាយជាបែបនេះទេ! » មើលទៅនាងហាក់មានបញ្ហាសតិអារម្មណ៍ ហើយផ្លូវចិត្តរបស់នាងក៏ប៉ះទង្គិចធ្ងន់ធ្ងរ បើបណ្តោយទៀតនាងអាចនឹងសរសៃប្រសាទមិនខាន.
« ក៏បាន...តែខ្ញុំព្រមដោយសារតែកូនទេ! បើគ្មានកូនទេ ខ្ញុំនឹងសម្លាប់ខ្លួនយូរហើយ! មិនអោយលោកសម្រក់ទឹកភ្នែកដ៏កំសាករបស់លោកច្រើនដងទេជុងហ្គុក! » ឡាណាតបទៅកាន់គេដោយមុខស្មើធេង សម្លេងស្រាលៗបញ្ជាក់ពីភាពហត់នឿយរបស់នាងក៏នាំអោយចិត្តគេកាន់តែធ្ងន់កណ្តុក កើនចិត្តអាណិតនាងជាពន់ពេក... នាងពិតជាប៉ះពាល់ផ្លូវចិត្តខ្លាំងពិតមែន! អ្វីដែលមាននៅក្នុងខួរក្បាលរបស់នាងពេលនេះគឺមានតែពាក្យថាស្លាប់ហ្នឹងឯង។

-1 ឆ្នាំកន្លងផុតទៅ

រយៈពេល 1 ឆ្នាំកន្លងផុតទៅហើយ , រយៈពេល 1 ឆ្នាំនេះវាស្រស់បំព្រងជាងមួយឆ្នាំមុន ដោយឡាណាក៏បង្កើតកូនបានប៉ុន្មានខែទៅហើយ! តែសម្ព័ន្ធភាពរបស់នាងនិងប៉ារបស់កូននេះគឺនៅបែកខ្ចាយនៅឡើយ នាងមិនដែលទាំងសម្លឹងមុខគេផង! បើរាប់ពាក្យច្រើនបំផុតដែលនាងនិយាយជាមួយគេក្នុងមួយថ្ងៃ បាន 5 ពាក្យគឺថាច្រើនបំផុតហើយ។

« ស្អែកនេះអូនដឹងថាជាថ្ងៃអីទេ? » សំណួរសួរឡើងទៅកាន់ស្រីស្រស់ដែលអោបកូនទាំងពីរនៅក្នុងដៃជាប់នោះ , ឡាណាមិនឆ្លើយជាមួយគេហើយក៏មិនមើលមុខគេ តែជំនួសដោយការក្រវីក្បាលជាការឆ្លើយតបនាំអោយទ្រូងរបស់គេប្រេះបែកជាចម្រៀកៗជាស្រេច...
« នេះអូនពិតជាមិនចាំថ្ងៃកំណើតរបស់បងមែន? » ប្រយោគរបស់គេធ្វើអោយឡាណាត្រូវងើបមុខស្រាលៗសម្លឹងមុខគេ , បានឃើញទឹកភ្នែកដែលហូរចេញពីរង្វង់ភ្នែករបស់គេហើយ នាងក៏មិននិយាយស្តីអ្វីច្រើនដោយហុចកូនទាំងពីរអោយទៅកាន់គេ រួចក៏ងើបចេញបាត់ដោយមិននិយាយស្តីតបតអីមួយម៉ាត់។
« បងឈឺណាស់ឡាណា! ហឹក អូនត្រឡប់ទៅពីមុនវិញបានទេ? ស្កាយឡាណា រ៉ាឡូស្ទេ! » ជុងហ្គុកស្រែកទៅកាន់អ្នកដែលដើរចេញទៅខាងនោះ តែមើលទៅនាងមិនស្កៀបអីសោះ នាងធ្វើមិនឮហើយក៏ដើរឡើងទៅខាងលើបាត់ នាងដាច់ចិត្តខ្លាំងណាស់! គេតឹងទ្រូងសឹងតែបណ្តាច់ដង្ហើមរបស់គេមួយពេលៗទៅហើយ!
« ម៉ាក់របស់កូនមិនស្រលាញ់ប៉ាទេ ហឹក! ប៉ាសុំទោសដែលបន្ទន់ចិត្តនាងមិនបាន! សុំទោសដែលមិនអាចធ្វើអោយគ្រួសារនេះមានសុភមង្គលបាន ប៉ាសុំទោសណាកូនសម្លាញ់... »

To be continued...

ស្អែកលែងសេដហៃ ញុមស្បថដាក់បងហ្គុក👉👈

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now