ភាគ ៤

2.1K 88 2
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ៤.

« នៅស្ងៀមមើល! » ដៃក្រាស់លើកផ្តិតសំឡីលើស្មាសខ្ចីស្រាលៗ ក្រោមភាពមិនពេញចិត្តរបស់ម្ចាស់សមីខ្លះ , ឡាណាក្តាប់មាត់សម្លក់គេមិនឈប់ព្រោះនាងបានហាមច្រើនដងហើយថាមិនអោយគេប៉ះនាងទេ ពេលនេះគេក៏ធ្វើវាទាល់តែបាន។
« មិនបាច់សម្លក់ទេ! ព្រោះបន្តិចទៀតខ្ញុំរំលោភនាងហើយ! ពិន័យនាងពីបទដោះលែងនាងតូចអ៊ែលសាអោយចេញទៅ! » ជុងហ្គុកខាំមាត់សម្លក់ទៅកាន់នាងតិចៗកាលបើនឹកឃើញរឿងនេះម្តងៗ , ស្រីម្នាក់នេះហ៊ានណាស់ ហ៊ានដោះលែងកូនបំណុលរបស់គេចេញទៅទាំងគេមិនទាន់អនុញ្ញាត។
« ឬក៏លោកប្រុងធ្វើបាបទាំងកូនក្មេងអាយុ 4 ឆ្នាំទៀត? លោកមិនគិតថាលោកឃោរឃៅពេកទេហេស? បើចង់ធ្វើបាបអ៊ែលសាក៏ធ្វើដាក់ខ្ញុំជំនួសមក ចាត់ទុកថាខ្ញុំដោះលែងនាងចេញទៅអោយលោកធ្វើបាបខ្ញុំជំនួសវិញ! » នាងនិយាយបែបនេះមកកាន់តែធ្វើអោយគេច្បាស់ចិត្តថានាងជាមនុស្សដែលចិត្តល្អ មានចិត្តសន្តោសប្រណីបំផុតនៅក្នុងវិមាននេះ! ឃើញនាងសម្តីអាក្រក់ រឹងមាំផ្នែកខាងក្រៅបែបនេះ តែចិត្តនិងបេះដូងរបស់នាងខាងក្នុងគឺទន់ភ្លន់និងទន់ជ្រាយណាស់។
« ខ្ញុំដឹងតែធ្វើបាបនាងជំនួសហើយ! កុំភ័យអីយប់នេះយើងមានរឿងត្រូវលេងជាមួយគ្នាច្រើនណា ស្កាយឡាណា! »
« ខ្ញុំអោយលោកធ្វើបាបមិនប្រាកដថាខ្ញុំអនុញ្ញាតអោយលោកប៉ះពាល់និងរំលោភរាងកាយខ្ញុំទេ! » ឮនាងនិយាយបែបនេះឡើង ជុងហ្គុកក៏ក្តាប់មាត់សម្លឹងទៅកាន់នាងដោយទឹកមុខខិលៗ គឺចូលចិត្តណាស់ពេលដែលនាងរឹងក្បាល តមាត់យ៉ាងដាច់អហង្ការបែបនេះ! នាងគួរអោយចង់ប៉ះជាងមុនទៅទៀត។
« នាងមានដឹងទេឡាណា? តាំងពីខ្ញុំកើតមក... គ្មានអ្នកណាបដិសេធខ្ញុំបានទេ! » និយាយតែពិននេះ ជុងហ្គុកក៏នាំខ្លួនចេញទៅវិញបាត់ ទុកអោយរាងស្តើងនៅក្តាប់មាត់ ខឹងគេជាងមុនទៅទៀត នាងស្អប់គេបំផុតហើយ ស្អប់ដែលតែងតែអាត្មានិយមគិតតែពីខ្លួនឯង។
...

« ធ្វើស៊ុបមួយចានមក! យើងយកទៅអោយឡាណា អោយលឿនបន្តិចផង! »

///

« ចូលមកធ្វើស្អីទៀតហើយ? » ប៉ុន្មានម៉ោងក្រោយ វត្តមានរាងក្រាស់ក៏ចូលមកក្នុងបន្ទប់នាងជាថ្មីដោយដៃរបស់នាយក៏មានកាន់ថាសមួយចូលមក ជាថាសស៊ុបដែលនាយបញ្ជាអោយគេធ្វើមុននេះឯង។
« មកលួងក្មេង! » ជុងហ្គុកញញឹមឡើងបន្តិច មុននឹងចូលខ្លួនមកអង្គុយជិតនាង លើកចានស៊ុបក្តៅៗមកក្បែរនាង។
« ហារមាត់! »
« ខ្ញុំមានដៃហើយ មិនបាច់មកបញ្ចុកស្អីទេ! » ឃើញទេ? មិនអោយគេស្រួលបួលជាមួយនាងហើយផង នាងក៏ស្រែកគំហកឡើងរហូត ដឹងហើយថាគេមិនចូលចិត្តអោយអ្នកណាស្រែកដាក់គេទេ តែនាងនៅតែផ្គើនរហូត។
« ញុំាទៅចឹង! » និយាយតែពិននេះ រាងក្រាស់ក៏ងើបខ្លួនដើរចេញពីបន្ទប់របស់នាងជាថ្មីដោយស្នាមញញឹមចុងមាត់ជាប់រហូតដល់ថ្នាក់អ្នកដែលញុំាទឹកស៊ុបញាប់ៗនេះជ្រួញចិញ្ចើមឡើងឈប់ញុំាភ្លាមតែម្តង។
« លោកដាក់ថ្នាំអីក្នុងស៊ុបមែនទេ? »
« ថ្នាំសម្រើប! » ជុងហ្គុកបែរមកញញឹមដាក់នាងយ៉ាងស្រស់ នាំខ្លួនដើរមករកនាងវិញ កាន់តែធ្វើអោយរាងតូចខាងនោះកើតចិត្តខឹងក្រេវក្រោធទៅលើគេ។
« ខ្ញុំប្រាប់លោកណា! បើលោកពិតជាឃ្លានចង់បានខ្លួនប្រាណរបស់ខ្ញុំបែបនេះមែន ខ្ញុំប្រគល់អោយលោកហើយ ខ្ញុំនឹងស្អប់លោកជាងមុនទៅទៀត! »
« នាងមិនដែលចូលចិត្តខ្ញុំស្រាប់ហើយ! ខ្ញុំមិនខ្វល់ទេ ខ្ញុំនឹងចាំមើល! »

To be continued...

ភាគក្រោយភាគពិសេសហើយអ្នក😔

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now