ភាគ ១៦.

1.6K 73 2
                                    

#លេខាម៉ាហ្វៀ [Season II]
ជុងហ្គុក មេដឌីសាន់ X ស្កាយឡាណា រ៉ាឡូស្ទេ
#ភាគ១៦.

« ស្រោមអនាម័យហេស? ខ្ញុំមិនដែលមានទេ ព្រោះគេមិនដែលប្រើជាមួយខ្ញុំ! » ឡាណានិយាយតបដោយស្នាមញញឹមទៅកាន់ស្រីម្នាក់នោះបន្តិច មុននឹងទាញកាសមកដាក់ត្រចៀកបើកសម្លេងឮខ្លាំងៗ ឮដល់ថ្នាក់សូម្បីតែអ្នកណាម្នាក់នៅនិយាយជាប់នាងក៏នាងស្តាប់មិនឮ។
« ទាន់ឪកាសល្អបែបនេះ ខ្ញុំសាកអោយហើយល្អទេ? » ឃើញថាស្រីម្នាក់នោះដើរចូលទៅក្នុងបន្ទប់បាត់ហើយ ណាមួយពួកគេមិនមែនធ្វើរឿងមួយនោះលឿនទេ យ៉ាងតិចណាស់ក៏ 30 នាទីដែរ ដូច្នេះនាងមានពេលពិនិត្យកូន! ឧបករណ៍ពិនិត្យក៏មាននៅក្នុងថតតុរបស់នាងជាស្រេចផង ចាំអង្កាលទៀតទៅ?
...

-បន្ទប់ទឹក

« កុំអីៗៗ កុំ... » បន្ទន់ដំណក់ទឹកលើប្រដាប់នោះភ្លាមនាងក៏បិទភ្នែកបន់ស្រន់កុំអោយនាងមានគភ៍អោយសោះ ព្រោះពេលវេលានេះមិនសាកសមទេ! តែថានាងបើកភ្នែកឡើងមកនាងក៏ឃើញឆ្នូត 2 រួចជាស្រេច...មិនខុសពីគ្រូពេទ្យប្រាប់មែន , បើសិនជានាងមានកូនឆ្នូត 2 នោះនឹងលេខឡើងលឿនខ្លាំងដល់ថ្នាក់ស្មានមិនដល់ តែបើសិនជាគ្មានវិញវានឹងប្រើពេលយូរទម្រាំតែចេញលទ្ធផល។
« សង្ឃឹមថាឈាមដែលហូរមុននេះមិនមែនជាកូនទៅចុះ! អាចប្រហែលជាដាច់រហែកសាច់ណាមួយ... កូនមិនទាន់លូតលាស់ខ្លាំងបែបនេះមិនអីទេៗ » ស្កាយឡាណាទម្លាក់ប្រដាប់ពិនិត្យគភ៍ចូលក្នុងធុងសម្រាមមុននឹងនាំខ្លួនចេញមកវិញ ដោយទឹកមុខមិនសូវជាអំណោយផង... នាងមិនចង់មានកូនពេលនេះទេ! គិតទៅមើលវាសមទេ? នាងមកមានកូនចំពេលឪពុករបស់កូនកំពុងតែពេញធ្វើបាប អាក្រក់ដាក់នាងមិនគិតពីមនោសញ្ចេតនាពីមុនសោះ! ខ្លាចហើយពាក្យថាលេខារបស់ម៉ាហ្វៀ នាងលែងប្រាថ្នាចង់ធ្វើវាទៀតហើយ។
...

« មានប្រើការពារឬអត់ហ្នឹង? » ប៉ុន្មានម៉ោងក្រោយឃើញរាងក្រាស់ដើរមកវិញដោយស្នាមញញឹមហើយស្រីម្នាក់នោះក៏ចេញទៅបាត់ផង នាងក៏ឆ្លៀតសួរបន្តិចទៅ យ៉ាងណាគេក៏មាននាមជាមិត្តប្រុសរបស់នាង។
« មិនប្រើម៉េចនឹងបាន? បងមិនចូលចិត្តប៉ះរបស់សល់ពីគេទេ! ត្រូវតែប្រើហើយមានស្តុកស្រាប់ តែថាអូនសួរធ្វើអី? ប្រច័ណ្ឌ? ឈឺចាប់? អន់ចិត្ត? » ពាក្យសម្តីរបស់គេនិយាយមក គ្រាន់តែនាងសម្លឹងកែវភ្នែកគេបន្តិចក៏ដឹងថាគេកំពុងបញ្ឈឺឌឺដងនាង តែគិតថានាងមកយំយែកមុខគេហេស? ស្កាយឡាណាមិនមែនមនុស្សដែលគេជាន់សប្បាយតែគេម្នាក់ទេ! នាងជាមនុស្សដែលសុខចិត្តឈឺខ្លួនអោយតែបានឈ្នះគេ!
« ប្រច័ណ្ឌ? ឈឺចាប់? អន់ចិត្ត? ហឹស ស្រមៃទៅ! » រាងស្តើងតបទៅកាន់គេវិញ បញ្ជួសអោយគេកើនកំហឹងឡើង រលុបអារម្មណ៍ល្អៗមុននេះចោលអស់ជំនួសដោយកំហឹងពេញទីតែម្តងហើយ។
« ខ្ចិលធ្វើបាប! នេស ញុំាទៅ! ស្ករគ្រាប់ផ្អែមៗជួយអោយបាត់ស្ត្រេសពីការងារ! » រាងក្រាស់ដកដង្ហើមធំរំសាយកំហឹងមុននេះបន្តិច មុននឹងទាញស្ករគ្រាប់មួយចេញពីហោប៉ៅហើយក៏បកអោយនាងយ៉ាងស្អាត ប្រើទឹកមុខស្រទន់ៗវិញខ្លាចថានាងនឹងមិនញុំា។
« ពណ៍សបែបនេះរសជាតិអីពីខាងក្នុង? »
« ស្ត្របឺរី! » ឮបែបនេះនាងក៏ព្រមហើបមាត់ទទួលការបញ្ចុកគេ ហើយក៏មិនបានគិតច្រើនទំពារបែកខ្ទិចខ្ទីពេញមាត់ក៏ព្រោះនាងចូលចិត្តស្ត្របឺរីណាស់! តែអ្វីមិនដូចនាងគិតទេ!
« ឆ្ងាញ់ទេ? » ជុងហ្គុកញញឹមចុងមាត់យ៉ាងគំនួចអោបដៃសម្លឹងទៅកាន់នាង ហាក់បានសប្បាយចិត្តណាស់ដែលគម្រោងរបស់គេបានជោគជ័យជាថ្មី!
« នេះមិនមែនជាស្ត្របឺរីទេ! វាជាសូកូឡា? ហឹក ជុងហ្គុក!!! លោកចង់សម្លាប់ខ្ញុំហេស? លោកក៏ដឹងថាខ្ញុំប្រតិកម្មនឹងសូកូឡា!! »
« បាទទទទ បងដឹងច្បាស់ណាស់! »

To be continued...

ដឹងថាគ្នា Allergies អាឡាក់ហ្សីហើយ នៅលេងចឹងទៀត អស់យោបល់...

លេខាម៉ាហ្វៀ - Season 2 Where stories live. Discover now