ភាគ7.ជំងឺរើឡើង

2.5K 275 25
                                    

" ធ្វើស្អីនិង " ថេយ៉ុងដែលទើបនិងមកដល់បានឃើញជីមីនអង្គុយលើជុងគុកដែលមើលពីចម្ងាយដូចប្រុងថើបគ្នាអីចឹង.

" អុស៎....បងថ្លៃ " ឮសម្លេងភ្លាមជីមីនក៏ក្រោកចេញពីជុងគុកហើយក្រឡេកមើលប្រភពសម្លេងឃើញថាជាថេយ៉ុង
" នាងជាអ្នកណា " ថេ
" គឺខ្ញុំឈ្មោះជីមីនជាប្អូនរបស់បងគុក " ជីមីនជាក្មួយរបស់ជុងគុកការដែលគេហៅជុងគុកថាបងព្រោះទម្លាប់មាត់តាំងពីតូច

" អរបងប្អូនគេអង្គុយអោបថើបគ្នាចឹងហេសថោកទាបខ្លាំងណាស់មិនបាច់មកយកលេសថាជាបងប្អូននិងគ្នាទេ "
" ថេអូនយល់ច្រឡំហើយ ស្ដាប់បងបកស្រាយសិន "

" ហឹសបកស្រាយនិយាយខ្ញុំចាំស្ដាប់ "
" គឺ..."
" បងគុកខ្ញុំថាទោះបងបកស្រាយដល់បែកពពុះមាត់ទៀយក៏គេមិនជឿដែល "

" ជីមីន...កុំស្ដាប់សម្ដីប្អូនបងអីថេគេនៅក្មេងនិយាយស្ដីមិនសូវចេះគិតនោះទេ រឿងមុននេះគឺជីមីនទាក់ជើងនិងថ្មហើយក៏ដួលលើបង នោះទេ "

" ល្បិចដោះសារហួសសម័យហើយ "
" ឃើញទេបងគុក អូននិយាយអីខុស "
" ជីមីន " រាងក្រាស់ហៅឈ្មោះជីមីនក្នុងន័យឃាត់កុំឲ្យគេនិយាយទៀតព្រោះក្មឹងនេះមាត់ឆៅខ្លាំងណាស់

" យ៉ាងមិចបងគុកនិយាយប៉ុន្នឹងហើយមិនជឿចាំខ្ញុំបញ្ជាក់ " គេដឹងច្បាស់ខ្លាំងណាស់ថាថេយ៉ុងប្រាកដជាមិនជឿជុងគុកនោះឡើយទើបខ្លួននឹកឃើញវិញមួយឡើងមកគឺ....

" នេះ " គ្រាន់តែជីមីនដោះសក់ក្លែងក្លាយចេញពីលើក្បាលភ្លាមគេភ្ញាក់ផ្អើលជាខ្លាំង ជាមនុស្សប្រុសទេតែហេតុអីក៏ស្អាតដូចស្រីបែបនេះគេវង្វេងអស់ហើយ

" មិនបាច់មកភ្ញាក់ផ្អើលទេខ្ញុំជាប្រុសទេ ដែលខ្ញុំតែងខ្លួនជាស្រីព្រោះគេចពីអង្គរក្សប៉ាខ្ញុំប៉ុណ្ណោះ បើមិនជឿខ្ញុំដោះខោអាវអោយមើលទៀតយ៉ាងមិចដែលឆឹស " ប្រាប់មិនជឿទាល់តែចឹង

" ហឹសមិនបាច់យើងមិចចង់ដឹង កាលដែលយើងចាំកាលបកស្រាយរបស់អ្នកទាំងពីតមិនមែនយើងប្រច័ណ្ឌឡើយកុំសប្បាយចិត្តពេក យើងខ្លាចមានមនុស្សធ្វើរឿងស្មោកគ្រោកក្នុងផ្ទះយើងនោះទេ "

ផាច់

" ជីមីន ថេ " ទ្រាំនិងសម្ដីថេយ៉ុងមិនបានជីមីនក៏វ័ត្ធមួយកំភ្លៀងធ្វើឲ្យថរយ៉ុងងាកតាមកម្លាំងដៃរបស់គេ ឯជុងគុកភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញជីមីនទះថេយ៉ុងគេភ័យណាស់ជីមីននិងថេយ៉ុងជាមនុស្សដៃឆៅ និងឆេវឆាវដូចគ្នាវីវរមិនខានទេ

💫ប្រពន្ធបង💫 Onde histórias criam vida. Descubra agora