ផាំង
" អូយ ..."
" អ្នកប្រុសយ៉ាងមិចហើយ សំណាងហើយដែលខ្ញុំលួចតាមមកមិនចឹងទេយ៉ាប់មិនខានហេតុអីមិនគិតពីសុវត្ថិភាពខ្លួនអែងសោះអីចឹង " ហ្វុងនិយាយទាំងទឹកមុខព្រួយបារម្ភនិងជុងគុក ខឹងខ្លាំងពេកក៏ស្ដីឲ្យបន្ដិចទៅ មុននេះគេបានទៅរកថេយ៉ុងនៅក្រុមហ៊ុនព្រោះតែលោកគីមប្រាប់ថាថេយ៉ុងមកធ្វើការ .ពេលដែលមកដល់ក៏ឃើញជុងគុកដើរចេញពីក្នុងក្រុមហ៊ុនគេភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញជុងគុកដើរបានវិញ .ពីដំបូងស្មានតែខ្លួនអែងស្រវាំងភ្នែកតាសតែពេលដែលពិនិត្យមើលឲ្យកាន់តែច្បាស់ទៅទើបដឹងថាជុងគុកមែនតែថាគេកំពុងតែយំមែនទេ ប្រាកដជាមានរឿងអីជាមួយចៅហ្វាយគេមិនខានទៅតាមសិន .តាមយូរៗទៅក៏ឃើញមានឡានមួយគ្រឿងកំពុងតែជិះតាមជុងគុកគេក៏តេហៅកូនចៅរបស់គេឲ្យមកជាបន្ទាន់កំពុងយែនិយាយទូរស័ព្ទសុខៗក៏ក្រឡេកឃើញគ្នាវាម្នាក់ដែលនៅក្នុងឡាននោះតម្រង់កាំភ្លើងមកជុងគុកគេក៏ស្ទុះវឹងរត់ទៅទាញជុងគុកចេញទើបធ្វើឲ្យគ្រាប់ត្រូវបញ្ឆិតដៃរបស់ជុងគុកបើសិនជាគេទៅមិនទាន់ទេជុងគុកស្លាប់បាត់ហើយ
ចំណែកពួកដែលលបតាមជុងគុកវិញក៏ត្រូវចាប់បានទាំងអស់ដំបូងពួកវាបើកឡានរត់គេនតែក៏ត្រូវកូនចៅតបស់ហ្វុងស្ទាក់ចាប់បាន .វាមិនពិបាកនោះទេមុននិងតេទៅកូនចៅរបស់គេហ្វុងបានថតផ្លាកលេខឡានផ្ញើទៅឲ្យកូនចៅជៀសវាងមានការថ្លោះថ្លោយវាក៏ដូចជាគេបានគិតពិតមែន .
នៅរឿងមួយទៀតដែលគេកំពុងតែឆ្ងល់ជុងគុកទៅមានសត្រូវមកពីណាទើបមានមុនស្សចង់សម្លាប់គេបែបនិង .
" ខ្ញុំមិនអីទេ ...អា៎ ...ឈឺ " ជុងគុកបានស្រែកថ្ងូរឡើងទាំងឈឺចាប់ពេលដែលត្រូវហ្វុងយកម្រាមដៃច្របាច់លើរបួសរបស់គេ" ប៉ុន្នឹងហើយថាមិនអីទៀត "
" តែខ្ញុំ អត់ ..."
" នៅថាអត់ទៀត មាត់រឹងពិតមែនមោះទៅផ្ទះខ្ញុំលាងរបួសឲ្យ "
" ខ្ញុំមិនចង់ទៅផ្ទះទេ "" ចឹងចង់ទៅណា "
" ទៅផ្ទះប៉ាខ្ញុំ "
" អត់ ..មោះទៅផ្ទះ " ហ្វុងបានអូសជុងគុកឡានឡើងយ៉ាងពិបាកក្បាលរឹងសាហាវមិនដឹងជាងស្អីនិងចៅហ្វាយគេទេបានជាមិនចង់ទៅវីឡាវិញប្ដីប្រពន្ធគេមួយគូរនេះមិនដឹងជាស្អីទេទើបរៀបកាលម្សិលមិញសោះអីឡូវមកងក់ងដាក់គ្នាអីណាគេឈឺក្បាលជំនួស
តែថាជុងគុកមិនមែនមនុស្សប្រកាន់ច្រើន ពូកែងក់ងអីទេច្បាស់ណាស់ចៅហ្វាយគេធ្វើអីទៀតហើយដល់ថ្នាក់យំនោះ .ចៅហ្វាយគេក៏ចឹងដែលអាងតែគេស្រឡាញ់ខ្មើតសាឡប់ អីតិចជេ អីតិចដៀល អីតិចធ្វើបាបអាងតែជុងគុកមិនតដៃចាំមើលតែគេរត់ចោលមកធ្វើអង្គុយយំអីគេមិនលួងទេចាំមើលទៅ គង់តែមានថ្ងៃទេបើនៅតែចង់ឈ្នះគេបែបនិងស្រឡាញ់ហើយថាមិនស្រឡាញ់ទៀត .គេស្គាល់ថេយ៉ុងច្បាស់ណាស់ជាមិត្តនិងគ្នាយូរហើយតាំងពីរៀននៅវិទ្យាល័យអីឡូវដល់មានការងារទៀតនៅជាមួយគ្នារាល់ថ្ងៃ គេអាចមើលដឹងថាថេយ៉ុងស្រឡាញ់ជុងគុកតែគេជាមនុស្សមាត់រឹងចង់ឈ្នះ ទើបមិននិយាយថាមិនស្រឡាញ់ជុងគុក .មនុស្សដូចថេយ៉ុងបើសិនស្រឡាញ់ស្មានតែខ្វល់ព្រួយបារម្ភហួងហែងគ្រប់ពេលចឹងហេស .
ESTÁS LEYENDO
💫ប្រពន្ធបង💫
Historia CortaJk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm