ភាគ30 .រៀងនៅ🔞

2.6K 242 2
                                    

ងាកមកមើលជុងគុកវិញគេមិនបានទៅសួនច្បារតាមដែលហ្វុងប្រាប់នោះទេគេបែរជាទៅតាមថេយ៉ុងព្រោះតែចម្ងល់របស់គេនៅមិនទាន់អស់នៅឡើយ ( រករឿងដាក់ខ្លួនហាស😂 )

តុកតុក

" ថេថេហា ...បើកទ្វារឲ្យអូនតិចមោ " បន្ទប់
ថេយ៉ុងនៅជាន់ខាងក្រោម
តុកតុក
" ថេថេ ... " ជុងគុកនៅតែបន្ដគោះដដែលព្រោះតែថេយ៉ុងមិនមកបើកទ្វារឲ្យខ្លួនដឹងស្រាប់ហើយថាតាំងពីដូរចរិកមកជាកូនក្មេងវិញជុងគុកខូចប៉ុណ្ណា គោះទាល់តែថេយ៉ុងបើកទ្វារទើបគេព្រមឈប់

តុកតុក
" ថេថេ ...ថេថេ...តុកតុក ថេថេ ហាបើកទ្វារ ថេថេ "
តុកតុក
" ថ... ក្រាក ...ថេថេហិហិ " ទ្វារបន្ទប់បានបើកដោយស្នាដៃ របស់ថេយ៉ុងតែមិនបាច់មើលមុខទេឲ្យឡើងក្រញូវ សូម្បីតែខ្លួនក៏ស្លៀកពាក់មិនត្រឹមត្រូវដែលស្លៀកតែកន្សែងត្រឹមចង្កេះបង្ហាញឲ្យឃើញល្វែងលើរបស់គេមកច្បាស់ៗព្រោះមនុស្សធំចរិកក្មេងខ្លះគោះដាច់ដៃចោលមិនមែនគេមិនចង់ឆ្លើយទេតែមិញនិងគេនៅក្នុងបន្ទប់ទឹកងូតមិនទាន់រួចត្រឹមត្រូវផង

" យ៉ាងមិចគោះស្អីគោះសម្បើមម្ល៉េះ ដៃនិងតិចកាត់ចោលទៅពូកែអាខាងគោះមិនដកដៃនិង " ជុងគុកគ្រាន់តែឮថេយ៉ុងរកកាត់ដៃខ្លួនភ្លាមគេក៏យកដៃមកដាក់ក្នុងអាវរបស់ខ្លួនអែងខ្លាចថេយ៉ុងកាត់មែន

" ថេថេដាច់ចិត្តកាត់ដៃអូនមែនហេស " ពេបមាត់
" រឿងអីមិនដាច់ចិត្ត "
" ហឹកៗ ...ចាំមើលប្រាប់ប៉ាៗ(លោកចន គីម)ហើយ ថេថេធ្វើបាបអូន "
" ស្អីធ្វើបាបស្អីមិនទាន់បានវៃមួយដៃផង ពូកែទួល
ពិត ចឹងទាល់តែធ្វើឲ្យដូចសម្ដីទួលពិតខ្លះទើបសម " ថេយ៉ុងឈរច្រត់ចង្កេះសម្លឹងមើលទៅជុងគុកទាំងទឹកមុខឃៅរ ក្រពុលមុខនិងជុងគុកជាខ្លាំង មួយថ្ងៃៗមិនដឹងជាខលទៅទួលពិតស្អីប៉ាគេទេ ប៉ាគេខលមកស្ដីឲ្យតែញយ

" ហិហិ ...ថេថេអូនថាលេងតាស ថេថេថយចេញតិចមើលអូនចង់ចូលក្នុងបន្ទប់ " ជុងគុក
ពេលចូលមកដល់ក្នុងជុងគុកក៏បង្វិលរទេះទៅជិតគ្រែរបស់ថេយ៉ុង
" ថេថេជួយអូនតិចមើល "
" ហឹសមោះ អំពុលទុកមែន " គ្រាន់តែថេយ៉ុងជួយលើកគេឡើងលើគ្រែដាក់ឲ្យអង្គុយរួចគេក៏ចាប់ផ្ដើមនិយាយទៅកាន់ថេយ៉ុងម្ដងទៀត

💫ប្រពន្ធបង💫 حيث تعيش القصص. اكتشف الآن