part12. ដាក់ថ្នាំ

2.6K 243 6
                                    

( ត )
" ហឹសស្មានតែខ្លាំង " ថេយ៉ុងញញឹមសមចិត្តពេលដែលឃើញលោកតាចន និងជុងសុកត្រឡប់ទៅវិញចង់ឈ្នះគីមថេយ៉ុងមិនងាយស្រួលឡើង ដូចយកខ្លួនអែងទៅប្រលែងនិងភ្លើងចឹង កុំគិតថាជាលោកតាក្មេក គេមិនហ៊ានធ្វើអីនោះមនុស្សដូចជាគីមថេយ៉ុងធ្វើបានគ្រប់យ៉ាងលើកលែងតែ ដោះលែងចនជុងគុក ប៉ុណ្ណោះគេធ្វើមិនបានគេក៏មិនយល់ពីខ្លួនអែងដូចគ្នាថាហេតុអីមិនព្រមឲ្យជុងគុកទៅ កាលពីដំបូងឡើយបន់ឲ្យតែគេទៅឲ្យឆ្ងាយពីខ្លួនតែឥឡូវខុសពីមុនចនជុងគុកត្រូវតែនៅក្បែរគេគ្រប់វេលា.រវល់តែគិតក្នុងចិត្តសុខៗក៏បានឮសម្លេងមួយបានបន្លឺឡើង

" អ្នកប្រុសជុងគុក ចង់ទៅសម្រាកទេបងជូនទៅ " ហ្វីដែលបានឈរមើលហេតុការណ៍ទាំងមូលក៏និយាយឡើងព្រោះតែឃើញទឹកមុខរបស់ចៅហ្វាយគេមិនសូវជាល្អប៉ុន្មានទេស្រួលមិនស្រួលនឹកឃើញគំនិតធ្វើបាបរាងក្រាស់ទៀតក៏មិនដឹង (រំលឹកពេលមួយមិនដឹងថាថេយ៉ុងគេទៅមួមៅក្ដៅក្រហាយមកពីណាទេមកដល់ផ្ទះភ្លាមបោករបស់របរចោលខ្ទិចស្រែកជុងគុកឲ្យមកជួប គ្រាន់តែជុងគុកមកដល់មិនទាន់បាននិយាយអីផងត្រូវសុីពីរកំភ្លៀងពីថេយ៉ុងដោយមិនបានដឹងអីទាំងអស់ )

" តោះបងខ្ញុំចង់សម្រាក " ជុងគុក
" ឈប់សិនយកគេទៅដាក់បន្ទប់ផ្សេង ហើយកុំភ្លេចរើអីវ៉ាន់របស់យើងក្នុងដាក់បន្ទប់គេផងចាប់ពីពេលនេះទៅយើងដេកបន្ទប់ជាមួយគេស្រួលខ្ញុំមើលថែរ " គ្រាន់តែថេយ៉ុងហាមាត់ចប់សេចក្ដីភ្លាមធ្វើឲ្យជុងគុកនិងអ្នកបម្រើផ្សេងទៀតបើកភ្នែកធំៗតែម្ដង គីមថេយ៉ុងនេះហេសចង់មើលថែរជុងគុក

" ហឺម.....មិនអីទេយើងនៅដូចដើមទៅ នាំតែពិបាកដល់អូនទេ " ជុងគុកបាននិយាយបដិសេធឡើង .ព្រោះខ្លួនមិនចង់ឲ្យថេយ៉ុងគិតថាខ្លួនជាបន្ទុកគេឡើយ

" ខ្ញុំប្រាប់ឲ្យធ្វើអីក៏ធ្វើនិងទៅកុំរឿងច្រើពេក " ថេយ៉ុង
" បងមិនបានរឿងច្រើនតែបងមិនចង់ឲ្យអូនហត់ដែលត្រូវមកមើលមនុស្សពិការដូចជាបង " ជុងគុក

" ខ្ញុំនិយាយហើយត្រូវតែធ្វើ រៀបចំឲ្យរួចរាល់ទៅពេលដែលយើងមកពីជួបមីមីវិញមិនទាន់រៀបរយទៀតមានរឿងមិនខាន " ថេយ៉ុងថារួចក៏ដើរទៅទៅក្រៅព្រមជាមួយកូនចៅពីនាក់សម្ដៅរទៅឡានហើយក៏បើកចេញដើម្បីទៅរកមីមីស្រីស្នេហ៍សំណព្វចិត្តរបស់គេ ព្រោះតែគេនិងនាងបានណាត់គ្នារួចហើយ

💫ប្រពន្ធបង💫 Donde viven las historias. Descúbrelo ahora