" មិនពិត ហឹកៗ មិនពិតទេ ...ហឹក ...ជុង ... " ថេយ៉ុងបើកទ្វាររត់សម្រុកចូលទៅរកជុងគុកហេតុអីគេដាច់ចិត្តទៅចោលខ្លួនបែបនេះ គេមិនទាន់បានសារភាពថាខ្លួនស្រឡាញ់គេនៅឡើយទេ .
" ហឹក ...ជុង ..អឹកហឹកៗៗ ...ជុងក្រោកមក ...ក្រោកមកនិយាយជាមួយអូនមកជុងអូនសុំទោស ..ហឹក ៗ. ...ជុងក្រោកមកស្ដាប់អូននិយាយសុំទោសបងសិនណាជុង ...ហឹកៗ ..ជុងក្រោកមកឆ្លើយតបនិងអូនសិនមកជុង កុំស្ងាត់បែបនិងអីជុង ... "
ថេយ៉ុងព្យាយាមអង្រួនរាងកាយដែលគ្មានដង្ហើមគ្មានព្រលឹងខ្លាំងៗតែនៅតែមិនបានផល .ជុងគុកមិនព្រមបើកភ្នែកមកនិយាយរកខ្លួនគេតែគេបិទភ្នែកដដែល .
" ហឹកៗ ...ជុងសុំអង្វរក្រោកមកលួងអូនពេលនេះអូនកំពុងយំហើយបងឃើញទេ ...អឹកៗ ...ជុងគុក បងឃើញទេក្រែងបងប្រាប់ថាមិនចង់ឃើញអូនយំនោះអី ...ហឹក ...ណាជុងណា ...ក្រោក មកឲ្យអូនបាននិយាយសុំទោសបង ក្រោកមកឲ្យអូនបានប៉ះពៅនៅអ្វីៗគ្រប់យ៉ាងដែលអូនបានសាងលើបងណា គុកភ្ញាក់មក ហឹកៗ ...បងចង់ឲ្យអូនយំទាល់តែដាច់ខ្យល់ស្លាប់មែនទេទើបបងក្រោកមក ហឹកៗ ឬ ...ឬបងនៅខឹងអូនហឹកៗ ...អូនសុំទោសអោយអូនធ្វីអីក៏បានដែលណាឲ្យតែបងក្រោកមកវិញ "
ថេយ៉ុងនៅតែយំអោបសាកសពរបស់ជុងគុកមិនព្រមលែងគេយំឡើងខ្សោះអស់ពីខ្លួនទៅហើយ .ស្រែកផងយំផងឡើងស្អកករនិយាយសឹងមិនចេញ .ឯអ្នកដែលនៅឈរមើលសកម្មភាពពីខាងក្រៅនោះក៏យំអាណិតពួកគេទាំងពីរនាក់ដែលពួកយលអារម្មណ៍របស់ថេយ៉ុងច្បាស់ណាស់ .
" ហឹកៗ ...យ៉ុនអូនអាណិតពួកគាត់ណាស់ " ជីមីននិងយ៉ុនហ្គីពួកគេបានក្លាយជាសង្សារនិងគ្នាតាំងពីថ្ងៃការរបស់ថេគុកមកម្ល៉េះ
" មីននីឈប់យំទៅណា "ព្រឹកស្អែកពិធីបុណ្យសពរបស់ជុងគុកបានប្រព្រឹត្តទៅយ៉ាងអធិកអធ៌ម ការស្លាប់របស់គេបានរីកសុះសាយពេញប្រទេស គ្រប់គ្នាមានការសោកស្ដាយនិងអាណិតអាសូរចំពោះគេជាខ្លាំងទើបតែរៀបការមិនបានប៉ុន្មានផងក៏ត្រូវស្លាប់ .មូលហេតុដែលគ្រប់គ្នាដឹងថាជុងគុករៀបការព្រោះតែលោកគីមបានបានប្រាប់អ្នកកាសែត .ងាកមកមើលថេយ៉ុងវិញពេលនេះក៏ជិតដល់ពេលដុតសពជុងគុកដូចគ្នាតែគេនៅមិនព្រមចុះមកឡើយនិយាយរួមតាំងពីចាប់ផ្ដើមពិធីថេយ៉ុង មិនបាននៅជួយទទួលភ្ញៀវឡើយគេនៅសម្ងំក្នុងបន្ទប់មិនព្រមចេញទៅណាទាំងអស់ ធ្វើឲ្យគ្រប់គ្នាព្រួយបារម្ភជាខ្លាំង បើថេយ៉ុងកើតអីម្នាក់ទៀតពិបាកមិនខាន .
![](https://img.wattpad.com/cover/290678754-288-k47135.jpg)
YOU ARE READING
💫ប្រពន្ធបង💫
Short StoryJk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm