( ត )
" បងជាប្ដីមិនមែនទាសករស*ចនោះទេ " ជុងគុកប្រឹងនិយាយទាំងសម្លេងខ្សោយៗទៅកាន់ថេយ៉ុងវិញ កន្លងមកឋានៈរបស់គេក្នុងចិត្តថេយ៉ុងបានតែប៉ុន្នឹងទេឬគួរឲ្យសង្វេកខ្លួនអែងណាស់" ត្រង់ណាថាលោកជាប្ដីខ្ញុំនោះ " ថេយ៉ុងនិយាយបណ្ដើរសម្លឹងមើលទៅជុងគុកដែលដេកក្រាបនៅលើឥតបណ្ដើរទាំងទឹកមុខនិងក្រសែភ្នែកបែបឌឺដងជុងគុក
" ហឹម....ត្រង់ណាហឹសៗ....ត្រង់បងមានអេតាសុីវិល ជាមួយអូន មានចាស់ទុំដឹងឮ ប៉ុន្នឹងហើយថាមិនមែនទៀតហេស " ជុងគុក
" ហឹសៗ...រឿងប៉ុន្នឹងលោកយកសម្អាងចាំរៀបការសិនទៅសឹមថាខ្លួនជាប្ដីជុកៗគួរឲ្យអាណិតណាស់ " ថេយ៉ុងជញ្ជក់មាត់ហើយយកដៃមកទះថ្ពាល់ជុងគុកតិចៗ" ចឹងរៀបការទៅពេលនោះបងនិង មានសិទ្ធិពេញលេចតែម្ដងក្រែងអូនប្រាប់អ្នកនាងមីមីថាពួកយើងនិងរៀបការឆាប់ៗនេះមិនចឹង " កុំឆ្ងល់ថាជុងគុកដឹងមកពីណាគឺហ្វៃជាអ្នកប្រាប់ព្រោះតែរឿងរ៉ាវថេយ៉ុងនិងនាងតូចមីមីទាំងអស់នាងទាំងឃើញទាំងឮពេញត្រចៀកតែម្ដង ធ្វើឲ្យនាងសប្បាយចិត្តជំនួសជុងគុកខ្លាំងណាស់ មិនចាំយូរពេលដែលនាងបានជួបជុងគុកនាងក៏រៀបរាប់តាមដំណើររឿងតែម្ដង
" លោកដឹងមកពីណាហាស... " ថេយ៉ុងបានដូរពីទឹកមុខញញឹមឌឺជុងគុកប្រែមកជាទឹកមុខខឹងសម្បារវិញភ្លាមលឿនជាងរន្ទះខែចេត្រទៀត
" ដឹងមកពីណាមិនសំខាន់ តែថាអូនប្រាប់នាងហើយបើអូនមិនធ្វើនាងក៏អាចមករកអូនម្ដងទៀតក៏ថាបានព្រោះអូនកុហកនាងសាកគិតមើលទៅ ថារៀបការ ឬក៏ មិនរៀបការ " ជុងគុកនិយាយទាំងញញឹមជាអ្នកឈ្នះពេលនេះគេមានប្រៀបជាងថេយ៉ុងហើយ
" ស្មានតែខ្ញុំខ្វល់ហេស ត្រឹមនាងមួយខ្ញុំចង់បាញ់ចោលពេលណាក៏បាន "
" អូនឃោរឃៅរខ្លាំងណាស់ថេយ៉ុង ហេតុអីក៏អូនបែបនេះក្រែងនាងជាមនុស្សដែលអូនស្រឡាញ់មិនចឹង " ជុងគុកនិយាយទាំងហួសចិត្ដមាត់ថាស្រឡាញ់តែចង់សម្លាប់នាង ចុះគេវិញមិនត្រឹមតែមិនស្រឡាញ់ទេថែមទាំងស្អប់ទៀតចឹងគេចង់បាញសម្លាប់ចោលពេលណាក៏បសនដែល" ឃោរឃៅ...ចឹងខ្ញុំធ្វើឲ្យលោកមើល " ថេយ៉ុងញញឹមចុងមាត់ដូចជាគិតឃើញគំនិតអ្វីម្យ៉ាងឡើងមក ដែលអ្នកផ្សេងមិនអាចស្មានដឹង
" ក្រោកឡើងមក " ថេយ៉ុងបានដើរមកជួយគ្រាជុងគុកដើម្បីឲ្យគេឡើងអង្គុយលើរទេះចំណែកជុងគុកវិញក៏មិននិយាយអ្វីក៏ព្រមហុចដៃឲ្យរាងតូចជួយគ្រាបន្ទាប់ពីឡើងអង្គុយលើរទេះរួចគេត្រូវបានថេយ៉ុងរុញទៅក្រៅបន្ទប់វិញ ឃើញគេតមាត់ជាមួយថេយ៉ុងមិនដាច់ពីមាត់ចឹងកស្មាតែគេមិនឈឺរបួសនោះ តាមពិតវាឈឺណាស់តែគេសុខចិត្តទ្រាំ.

VOUS LISEZ
💫ប្រពន្ធបង💫
NouvellesJk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm