ក្រោយពីជួយជុងគុកផ្លាស់សម្លៀកបំពាក់រួចគេក៏បានចេញទៅក្រៅបន្ទប់ដើម្បីទៅមើលថាប៉ារបស់គេទៅវិញឬក៏ចាំពួកគេ. តែពេលដែលចេញទៅគេមិនបានឃើញពួកគាត់ឡើង គេក៏បានសួរកូនចៅទើបពួកគេប្រាប់ថា គាត់ទាំងពីរចេញទៅបាត់ហើយគេក៏ធូរទ្រូវព្រោះខ្ចិលបកស្រាយ.
" ប៉ាទៅបាត់ហើយហេស "
" ហឺម.... "
" ថ្ងៃក្រោយអូនមិនគួរធ្វើបែបនេះឡើយ "
" យ៉ាងមិច ឬចង់ឲ្យខ្ញុំតេប្រាប់គាត់ថាកុំឲ្យមកព្រោះរវល់រំលោភលោកត្រូវទេ "
" មិនមែនបែបនិងទេ "
" បើមិនមែនបែបនិង បែបណាទៅ ហាសគួឲ្យធុញមែនខ្ញុំធ្លាប់ប្រាប់លោកហើយ លោកជាទាសករស*ចរបស់ខ្ញុំទោះខ្ញុំចង់ធ្វើបែបណា កន្លែងណា ពេលណា ក៏ជារឿងខ្ញុំលោកគ្មានសិទ្ធិតវ៉ានោះទេ.... "" អូនទុកបងបានត្រឹមប៉ុន្នឹងទេហេស " ជុងគុកនិយាយទាំងទឹកមុខស្រពោននៅជាមួយគ្នាយូរហើយថេយ៉ុងដូចជាគ្មានអារម្មណ៍អីលើគេសោះ .
" ប៉ុន្នឹងចាត់ទុកថាលោកសំណាងហើយ កុំសួរច្រើនពេកគួរឲ្យរំខានធុញណាស់ "" បន្ដិចទៀតអូនលែងមានអ្នករំខានហើយ " ជុងគុកនិយាយតិចៗម្នាក់អែងទាំងអោនមុខចុះ តែអ្វីដែលគេនិយាយមុខនេះធ្វើឲ្យថេយ៉ុងឮល្ហៀងៗ
" លោកនិយាយស្អីមិញនេះ "
" គ្មានទេ មែនហើយបងចង់សួរអូនរឿងមួយទៀត "" រឿងស្អី "
" គឺរឿងរៀ.... " ជុងគុកនិយាយមិនទាន់ចប់ផងក៏ត្រូវថេយ៉ុងយកដៃលើកហាមឃាត់បញ្ជាក់ប្រាប់ថាកុំឲ្យនិយាយបន្ដព្រោះមានអ្នកទូរស័ព្ទចូលមក
" អាឡូ ... "
" ហាឡូបងថេ "
" អ្នកណាគេ "" អូនឡៃឡានោះអី "
" ឡៃឡាអូនមកពីបារាំងវិញហើយហេស "
" ចាសបងមករកអូនបន្ដិចបានទេ "
" បានៗបងនិងទៅ ប្រាប់ទីតាំងមក "
" កន្លែងចាស់របស់ពួកយើងណា ជុបៗ "" Ok bye បន្ដិចទៀតបងទៅដល់ហើយណាសំណព្វ
ចិត្តជុបៗ ទីតៗ... " គ្រាន់តែបិតទូរស័ព្ទវិញធ្វើឲ្យថេយ៉ុងញញឹមបិទមាត់មិនជិតតែម្ដងដូចជាមានក្ដីណាស់ចឹង
" ថេយ៉ុងគឺបង... "
" ធុញណាស់ស្មឿកនិងហើយមិនបាច់និយាយទេខ្ញុំទៅហើយ បើអាចថ្ងៃនិងទៅផ្ទះតែម្ដងទៅកុំនៅអំពល់ទុក្ខគេអែងពេក " ថារួចថេយ៉ុងក៏ដើរចេញទៅយ៉ាងរំភើយដោយមិនងាកមើលជុងគុកសូម្បីបន្ដិច
.ពេលដែលឮថេយ៉ុងនិយាយបែបនេះជុងគុកក៏រកិលខ្លួនចុះពីលើរគ្រែហើយបង្វិលរទេះចេញទៅក្រៅបន្ទប់ដើម្បីទៅផ្ទះវិញព្រោះមិនចង់ឲ្យថេយ៉ុងថាគេអំពល់ទុក្ខនោះទេ.
YOU ARE READING
💫ប្រពន្ធបង💫
Short StoryJk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm