ភាគ71 .ជួបគ្នាម្ដងទៀត

1.9K 163 8
                                    

" ជុងហា .. "
" បាទ "
" អូនអស់ទឹកអប់ប្រើហើយយើងចូលទៅទិញសិនទៅសឹមទៅញុាំអី "
" Ok ... " បន្ទាប់ពីបានចម្លើយយល់ព្រមពីជុងគុករួចថេយ៉ុងក៏អូសដៃជុងគុកចូលក្នុងហាងតែម្ដង

" ជុងមើលអានេះមើលក្រអូបទេហិតមើល
ទៅ "
" ហឹម ឆួលពេកហើយ "
" អូនក៏ថាចឹងដែល " ថេយ៉ុងទម្លាក់ទឹកអប់នោះចុះហើយក៏ក្រឡេកឃើញទឹកអប់មួយដបទាក់ចិត្តគេខ្លាំងណាស់គេក៏លូកដៃទៅចាប់ទាញវាមកតែមានដៃមកពីណាមិនដឹងមកចាប់វាដែល

" អ៎ុះ ... "
" សុំទោសផង បងថេ "
" នាង ... " ធ្វើមុខឆ្ងល់
" សួស្តីយើងជួបគ្នាម្ដងទៀតហើយបងថេ កុំប្រាប់ណាថាបងមិនចាំខ្ញុំ "
" ចាំ ហើយក៏ចាំច្បាស់ទៀតផង "

" សប្បាយចិត្តណាស់ដែលបងថេនៅចាំខ្ញុំ
នោះ ហិហិ "
" ថេ អូនរើសទឹកអប់រួចឬនៅ "
" បងទើបមកពីណា "
" បងទើបមកពីបន្ទប់ទឹក "
" សួស្ដីចនជុងគុកខានជួបគ្នាយូរហើយ "

" មីមី ... "
" ចាស គឺខ្ញុំ មើលទៅលោកនិងបងថេពិតជាមានសេចក្ដីសុខដល់ហើយន៎ "
" ពិតហើយ " ជុងគុក
" ខ្ញុំថាយើងគួរកកន្លែងគួរសមនិយាយគ្នាសិនទៅ " មីមី

" តោះ " មួយម៉ាត់ផ្ដាច់គំនិតរបស់ជុងគុកធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងទ្រូងចាប់ផ្ដើមឈឺពឺតៗលោតឮសូរដឹបៗភ័យញ័រយ៉ាងខ្លាំង ថេយ៉ុងចង់ធ្វើអីនិង
" ជុងបងនៅឈរធ្វើអីឆាប់តាមមក "
" បាទ "

មកដល់ហាងអាហារអឺរ៉ុបមួយកន្លែងថេយ៉ាងដាក់គូទអង្គុយចុះភ្លាមមីមី ក៏ប្រញាប់រត់ទៅអង្គុយក្បែរគេភ្លែតចំណែកជុងគុកវិញនៅឈរឡេឡង់មើលទៅស្រីស្រស់ដែលអង្គុយក្បែរប្រពន្ធរបស់គេ

" បងថេសុខសប្បាយទេ ខានជួបគ្នាយូរហើយមិននឹកស្មានថាបងថេនៅតែសង្ហាដូចដើមសោះ ក្មេង18សុំចាញ់ "
" នាងក៏នៅតែស្អាតដូចដើម មិនឃើញប្រែទៅណាសោះ "
" ហិហិ "

" ចុះមាននឹកខ្ញុំខ្លះទេ "
" នឹក "
" អូមិនគួរឲ្យជឿសោះនៀកចុះនៅមានចិត្តលើខ្ញុំទេ ឯខ្ញុំវិញនៅតែស្រឡាញ់បងដូចដើម " មីមី និយាយទាំងយកដៃអង្អែលទ្រូងថេយ៉ុងបែបកាយវិការសិចសុីនាងមិនខ្លាចអ្នកណាមកឃើញនោះទេព្រោះនេះជាបន្ទាប់ vip . តែនាងមិនបានដឹងថាក្រសែភ្នែកមួយគូរកំពុងសម្លឹងមើលមកនាងនោះទេគ្មានអ្នកណាក្រៅពីជុងគុកឡើយ ឲ្យដៃប្រពន្ធគេទាំងមូលបើគេមិនមើលទើបចម្លែក

💫ប្រពន្ធបង💫 Tempat cerita menjadi hidup. Temukan sekarang