ភាគ42 .បងហត់

2.3K 244 40
                                        

" ឆាប់ជូនជើងឲ្យគេភ្លាម ..."
" ថេយ៉ុងមិនអីទេវាគ្រាន់តែផ្សារតិចៗប៉ុណ្ណោះយើងអាចលាងខ្លួនអែងបានមិនបាច់ដល់ថ្នាក់និងទេ "
" មិនអីយ៉ាងមិច មនុស្សធ្វើខុសត្រូវចេះទទួល ឆាប់ឡើង "
'' ហឹសៗ ...បាន " ជុងគុកងក់ក្បាលតិចៗជាច្រើនដងក៏ដើរសម្ដៅទៅផ្ទះបាយហើយមកវិញជាមួយនិងកន្សែងពណ៍មួយនៅក្នុងដៃ ពេលដែលដើរមកដល់ជិតលីយ៉ុងជុងគុកក៏លុតជង្គង់ចុះអង្គុយផ្ទាល់ការ៉ូហើយយកកន្សែងមកជូតជើងលីយ៉ុងថ្នមៗរហូតដល់អស់កាកបបរលើជើងគេ . គិតមើលទៅមាត់បដិសេដតែសម្ងំស្ងៀមឲ្យជុងគុកជូតឲ្យ .

" រួចហើយ ...ខ្ញុំសុំទោសផងដែលមិនប្រយ័ត្នធ្វើឲ្យរលាកជើងអ្ន ...អ្នកប្រុស " ជុងគុកនិយាយទាំងរដាក់រដុបនៅត្រង់ពាក្យអ្នកប្រុសវាអួលដើមករនិយាយមិនចង់ចេញតែត្រូវតែខាំមាត់សង្កត់ចិត្ត

" ហឹម ...មិនអីទេ លើកក្រោយគួរតែប្រយ័ត្នជាងនេះបន្ដិចទៅបើនៅកន្លែងផ្សេងលោកអស់ការងារធ្វើយូរហើយ ដឹងទេ កុំខំប្រឹងពេកចុងក្រោយឈឺតែខ្លួនអែងនោះទេអាល្ងង់ " ប្រយោគចុងក្រោយលីយ៉ុងបានអោនទៅខ្សឹបត្រចៀកជុងល្មមឮតែពីអ្នកធ្វើឲ្យជុងគុកដែលកំពុងតែអង្គុយអោនមុខចុះស្រាប់តែចាប់ភ្លឹកនិងសម្ដីរបស់លីយ៉ុងភ្លាមៗគេចង់ដៀមដាមឲ្យខ្លួនមែនទេ .មើលទៅអាម្នាក់នេះពិតត្បុតសាហាវណាស់ សម្បកក្រៅដូចជាទេវបុត្រតែខាងក្នុងដូចជាបិសាច

" អែង ... " ជុងគុកបានស្ទុះក្រោកឡើងហើយចប់ក្រ
វួចករអាវរបស់លីយ៉ុង .អាម្នាក់នេះពិសពុសខ្លាំងណាស់
" ចន ជុងគុកលោកអែងធ្វើអីនិងលែងភ្លាមទៅ "
" អូនមិនឮវាជេបងទេឬ "
" ជេអីឆ្កួតទេហេស ...ខ្ញុំមិនបានឮលែងភ្លាមទៅកុំមកធ្វើចរិកឡប់ៗនៅមុខខ្ញុំឲ្យសោះកុំឲ្យខ្ញុំអស់ការអត់ធន់មិនចឹងទេលោកដឹងគ្នាមិនខាន "

" បើបងមិនលែង ...យ៉ាងមិចអូនចង់ធ្វើអីបង "
" ចេញពីផ្ទះខ្ញុំទៅ "
" ហឹស ...រឿងប៉ុន្នឹងអូនហា៊នដេញបងចេញពីផ្ទះ អស្ចារ្យណាស់ បើជ្រុលជាចឹងហើយយើងលែងលះគ្នាតែម្ដងទៅថេយ៉ុងបងអស់ទ្រាំនិងអូនហើយ ទង្វើបងកន្លងមកអូនមើលមិនដែលឃើញទេឬ បងខំយកចិត្តទុកដាក់ តាមអូនគ្រប់យ៉ាង មិនថាអូនធ្វើអីក៏បងមិនដែលថា ទោះអូនយកស្រីមកដេកនៅនិងមុខបងក៏បងមិនហ៊ានជំទាស់ បងអោយអូនធ្វើអ្វីដែលអូនចង់ប៉ុន្នឹងហើយមើលមិនឃើញក្ដីស្រឡាញ់របស់បងចំពោះអូនទេហេស រឿងទាំងប៉ុន្មានបងមិនដែលប្រកាន់ខឹងបងស៊ូខាំមាត់សង្កត់ចិត្ដធ្វើដូចគ្មានរឿងអ្វើកើតឡើង ហឹស ...តែ ...តែពេលនេះបងឆ្អែតហើយ ...បងចាញ់ហើយបងព្រមដោះលែងអូនឲ្យមានសេរីភាពហើយ ...បងចាញ់. ..ចាញ់គ្រប់យ៉ាង
ចាញ់ក្នុងការធ្វើឲ្យអូនស្រឡាញ់បងវិញ បងហត់ខ្លាំងណាស់យើងចែកផ្លូវគ្នាទៅ ពីពេលនេះទៅយើងជាអ្នកដទៃបើជួបមុខគ្នានៅខាងក្រៅកុំបាច់ធ្វើស្គាល់គ្នាអីលាហើយ ពេលអត់ពីបងទៅអូនលែងទើសទាល់ហើយ ថែរក្សាសុខភាពខ្លួនអែងផងបងបារម្ភ ញុាំបាយឲ្យទៀងទាត់ កុំចូលគេងយប់ជ្រៅពេក បងទៅហើយ " ថារួចជុងគុកក៏ដើរចេញទៅបាត់ដោយមិនងាកក្រោយសូម្បីបន្ដិច ពេលនេះគេចង់សម្រាកគេហត់និងនិងតាមស្រឡាញ់ថេយ៉ុងខ្លាំងណាស់កាន់តែយូរគេកាន់តែមើលមិនឃើញតម្លៃ ទង្វើរកន្លងមកប្រែជាឥតន័យ .

💫ប្រពន្ធបង💫 Where stories live. Discover now