ភាគ57 .គេជាប្ដីយើង

1.8K 219 7
                                    

ផាច់ អូយ
" មីបញ្ញើក្អែក "
" អាយ៎ ...អាក្មេងឆ្កួត "
" ចង់ត្រូវទៀតហេសបានប្រឹងជំទាលម្ល៉េះ "
" មីនគូ ...បានហើយអែងមិនខ្មាសគេទេហេស "

" ខ្មាស ...ហេតុអីត្រូវខ្មាសប្រុងឲ្យខ្ញុំឈរឲ្យមីស្រីនិងជេមែនទេស្គាល់គីម មីនគូតិចពេកហើយ " មិនគូច្រត់ចង្កេះស្រែកថាឲ្យថេយ៉ុងផាំងៗមិនសំចៃមាត់លែងខ្វល់លែងអីហើយ ចង់អ្នកណាមើលអីមើលទៅសំខាន់គេចង់វៃនាង ...ថាប្រុសវៃស្រីថោកក៏បានតែបើស្រីចរិកថោកមិនថ្លៃថ្នូរមិនឲ្យប្រុសគោរពផងដាក់សិនហើយ .

'' អែងមិនខ្មាសតែយើងខ្មាសអែងក៏ដឹងថាយើងជាអ្នកណា "
" អ៊ូខ្មាសគេចឹងអូនឲ្យបងឈរឲ្យនាងដៀលកប់មាត់និងហេស បងក៏ជាមនុស្សមានចិត្តមានបេះដូងដែលអ្នកណាទ្រាំបានពេលឮគេថាយកខ្លួនធ្វើតួជំនួសអូនថាទៅមើល បើជាអូនគិតយ៉ាងមិចហឹស "

ដោយមិនចង់មានរឿងកាន់តែធ្ងន់ធ្ងរមីនគូក៏សម្រេចចិត្តដើរចេញពីរទីនោះតែម្ដង វាឈឺខ្លាំងណាស់គ្មានអ្នកណាម្នាក់ចង់យកខ្លួនអែងទៅជំនួសអ្នកដទៃឡើយ គេមកក្នុងនាមជាគីម មីនគូ មិនមែន ចនជុងគុកឡើយ ...ជុងគុកស្លាប់បាត់ហើយនៅសល់តែមីនគូប៉ុណ្ណោះ

" មីនគូ ... "
" លោកថេ ..លោកត្រូវចាត់ការក្មេងម្នាក់នោះឲ្យខ្ញុំណាខ្ញុំមិនសុខចិត្តទេ លោកឃើញគេទះខ្ញុំទេមើលនៀកឡើងជាំអស់ទៅហើយ " ពេលដែលមីនគូដើរចេញទៅបាត់ស៊ូមីនក៏ក្រោកមកអោបដៃថេយ៉ុងជាប់នាងមុខក្រាស់ជាងស៊ីម៉ង់ត៍ទៅទៀត

" លែងយើង ... "
" មិនលែងទេ " ព្រូស
" នាងបង្ខំយើងខ្លួនអែងទេ ..ហើយចាំទុកក្នុងខួរនាងផងគេជាប្ដីរបស់យើងហាមទៅរវីរវល់ជាមួយគេឲ្យសោះបើមិនចង់អស់សម្រស់ខានទាក់ប្រុសនោះ
ទេ កុំចង់មកពាក់ពន្ធនិងជីវិតពួកយើងឡើយបើស្រឡាញ់ជីវិតហឹស " ថេយ៉ុងគ្រវាសមុខនាងចេញបន្ដិចរួចក៏ដើរទៅតាមមីនគូបាត់មិនដឹងជាងរដើរដល់ណាណីបាត់ទៅហើយទេគេនិយាយមិនទាន់អស់សេចក្ដីផងមិញនេះ

" ហឹស ...ខ្មាសគេៗមិចប្រុងឲ្យយើងឈរស្ងៀមដូចម៉ាឡាកាំងឲ្យគេឈរជេនិងហេសគីម មីនគូ វើយ មិនមែនចន ជុងគុកទេ " ដើរបណ្ដើររអ៊ូបណ្ដើរខឹងចិត្តណាស់មិនទាន់បានវៃនាងស្រីជើងល្អនោះឆ្អែតផង

💫ប្រពន្ធបង💫 Tempat cerita menjadi hidup. Temukan sekarang