ភាគ46 .ប្រុសស្អាត

2K 232 13
                                    

" ចឹងគម្រោងការរបស់យើងសម្រេចថាធ្វើតាមចឹងចុះ តើអ្នកទាំងអស់គ្នាយល់យ៉ាងមិចដែល " លេខារបស់ថេយ៉ុងបានពន្យល់ទៅគ្រប់គ្នាយ៉ាងក្បោះក្បាយគ្រប់គ្នាយកចិត្តទុកដាក់ស្ដាប់ខ្លាំងណាស់និងយល់ស្របនិងគំនិតរបស់នាងគ្រប់គ្នាលើកលែងតែ
" លោកអគ្គនាយកយល់យ៉ាងមិចដែល "
" .... "

" លោកអគ្គនាយក "
" ហឺយ ...."
" លោកអគ្គនាយកកើតអីនិង "
" គ្មានអីទេ "
" ចាស ...ចឹងលោកអគ្គនាយកយល់យ៉ាងណាចំពោះគម្រោងនេះដែល "

" គម្រោងអីទៅ "
" អោវ ...លោកអគ្គនាយកមិនបានស្ដាប់អ្វីដែលខ្ញុំនិយាយទេឬ "
" គឺ ...គឺ ...ធ្វើតាមគំនិតនាងទៅ បិទការប្រជុំត្រឹមនេះចុះហើយថ្ងៃនេះខ្ញុំមិនបាននៅធ្វើការនៅក្រុមហ៊ុនឡើយ នាងជួយផ្ញើឯកសារទៅផ្ទះខ្ញុំផង " និយាយរួចគេក៏ដើរចេញទៅបាត់ទុកឲ្យបុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់ងឿងឆ្ងល់ជាខ្លាំង ថ្ងៃនេះអគ្គនាយករបស់គេកើតអីចម្លែកខ្លាំងណាស់រាល់ដងធ្លាប់តែ ជាមនុស្សម៉ត់ចត់ក្នុងការងារ មុឺនម៉ាត់ ម៉ោងការងារដឹងការងា មុនអាចលេងសើចបានទេតែនេះអគ្គនាយករបស់ពួកគេដូចគ្មានប្រលឹងក្នុងខ្លួនសោះ

ងាកមកមើលថេយ៉ុងដែលដើរចេញទៅអម្បាញ់មិញនេះគេបានដើរសម្ដៅទៅឡានយ៉ាងលឿនដូចប្រញាប់ទៅណាចឹង .

" អាឡូអាហ្វុង ... "
" អេងមានការអី "
" ទំនិញក្រៅប្រទេសលើកនេះយើងជាអ្នកទៅដោះដូរខ្លួនអែង .អែងមិនបាច់ទៅទេរៀបចំខោអាវរបស់យើងឥឡូវនេះទៅយើងត្រូវទៅជាបន្ទាន់ "

" ឈប់សិន ...អែងចង់ទៅខ្លួនអែងហេស ..តែវាគ្រោះថ្នាក់ណាស់ ឬក៏ទៅខ្លាចមិនហ៊ានប្រឈមមុខនិងជុងគុកហាស "
" ឡប់អ្នកណាថាយើងគ្រាន់តែចង់ទៅមើលដោយផ្ទាល់តែប៉ុណ្ណោះ "

" ហឹសៗ ...ok ជឿអែងសិនក៏បាន យើងគ្រាន់តែប្រាប់ទេបើស្រឡាញ់សារភាពទៅ វាមិនគួរឲ្យខ្មាសអៀនត្រង់ណាទេឬអែងខ្លាចជ្រុកផ្កាថ្កុល នែ៎ ...ប្រយ័ត្នគេរត់ចោលមែនទែនទៅវើយ លួងគេទៅ អែងធ្វើបាបគេមានទាំងរំលោភផង វៃគេផង គ្រាន់តែលួងគេប៉ុន្នឹងអែងកំសាកខ្លាំងម្ល៉េះអែងមិនមែនគីម ថេយ៉ុង នោះទេក្រែងអែងប្រាប់យើងថាអែងមិនដែលខ្លាចអ្វី ចឹងគ្រាន់តែរឿងលួងប្ដីប៉ុន្នឹងរឿងប៉ុនចុងក្រចករបស់អែងទេត្រូវទេ "

💫ប្រពន្ធបង💫 Onde histórias criam vida. Descubra agora