ភាគទី8

477 26 0
                                    

ភាគទី 8 [ ងូតទឹកជាមួយគ្នា ]

< មុខឯងនេះ.វាធ្វើអេាយយើងចង់តែលេបទុក្ខទេ.ផាកជីមីន !!>>នាយចាប់ចង្ការរាងតូចអេាយងើយមកប្រសព្វភ្នែកនឹងខ្លួនមុននឹងនិយាយលេបខាយទៅជីមីនតែសម្លែងគឺមាំខុសពីធម្មតាបន្ទាប់មកក៏ក្រវៀសចេញមួយទំហឹងដៃ

<< កុំ!!!!!>> រាងតូចបិតភ្នែកនៅពេលដែរឃើញរាងក្រាសលើកដៃបម្រុងនឹងទះខ្លួនតែវាផ្ទុយពីការគិតនាយចាប់ទាញចង្កេះរាងតូចអេាយខិតមកជិតខ្លួនគេរួចហើយក៏អេាបក្រសេាបរាងតូចនៅក្នុងរង្វង់ដៃជីមីនបិតភ្នែកដាក់ក្បាលផ្អែកនឹងទ្រូងហាប់ណែនមុននឹងកម្រើកដៃតូចៗរបស់គេចាប់ខ្ញាំជាយអាវរាងក្រាសជាប់នេះជាលើកទីមួយហើយដែរឃើញជុងហ្គុកអេាបគេដេាយក្តីស្រលាញ់បែបនេះវាពិតជាកក់ក្តៅខ្លាំងណាស់បើអាចគេពិតជាចង់អេាយពេលវាលាឈប់ត្រឹមនេះ.

<< ឈប់យំទៅ.!>>នាយអេានថើបសក់ទន់រលេាងរបស់រាងតូចទាំងពេញចិត្តមុននឹកងើបមុខឡើងយកដៃអង្អែលក្បាលរាងតូចថ្នមៗទុក្ខជាការលួងលោម.

<< ថ្ងៃនេះយើងចង់នាំឯងទៅទិញសម្លៀកបំពាក់.ឆាប់ទៅសម្អាតខ្លួនទៅយើងទៅចាំនៅខាងក្រេាមមុន.!!>>ជុងហ្គុកចាប់ស្មារាងតូចទាំងពីរុញចេញពីទ្រូងរបស់គេបន្តិចកែរភ្នែកខ្មៅងិលប្រសព្វជាមួយនឹងភ្នែកពណ៍ទឹកសមុទ្រដែរដាបជាប់ដេាយទឹកភ្នែក.នាយញញឹមបន្តិចមុននឹងនិយាយប្រាប់ទៅជីមីន.ចំណែកឯរាងតូចអង្គុយគាំងពេញទី នេះគេញញឹមហេស៎មិនតែប៉ុណ្ណេាះនៅនិយាយផ្អែមដាក់គេថែមទៀតតើនាយបម្រុងធ្វើអីអេាយប្រាកដ.

<< ចុះ.លេាក.!>>សួរដេាយស្ទាក់ស្ទើរ

<< បន្ទប់យើងមានមួយទៀត.ហេតុអីក៏ធ្វើមុខបែបនេះ !>>លើកចិញ្ចើមម្ខាងសួរបកទៅវិញនាយក្រវីក្បាលពេលឃើញទឹកមុខរបស់រាងតូចដែរកំពង់តែសម្លឹងមើលនាយភ្លឹសៗ

<< ខ្ញ_ខ្ញុំគឺ.ខ្ញុំចង់ទៅសម្អាតខ្លួនហើយ .អាយយ>>រកពាក្យតបលេងត្រូវទើបរាងតូចរហ័សរកលេសមកនិយាយបង្វែររឿងជីមីនយកដៃទប់ចង្កេះទម្លាក់ជើងតូចស្រលូនទាំងពីចុះបង្រុងនឹងងើបដើរទៅបន្ទប់ទឹកតែក៏ទន់ជង្គង់បិះនឹងដួចផ្កាប់មុខនឹងឥដ្ធទៅហើយតែសំណាងបានដៃមាំមួយគូររហ័សជាងចាប់ទាញក៎ដៃរាងតូចបកមកក្រេាយវិញធ្វើអេាយជីមីនភ័យស្ទើរស្លាប់.

🐾ហេតុអ្វីមិនស្រលាញ់ខ្ញុំ?🎭Where stories live. Discover now