ភាគទី16

289 25 0
                                    

ភាគទី16 [ គេយា៉ងម៉េចទៅហើយលេាកគ្រូពេទ្យ ]

<< បើឯងចាត់ទុកគេជាទាសករ បងនឹងមិនឲគេទៅឯងនេាះទេជីមីនជាក្មែងស្លូតបូតហើយបងជាអ្នកយកគេមកចិញ្ចឹមចំណែកឯងគឺគ្មានសិទ្ធទៅលើរូបគេនេាះទេ ព្រេាះឯងមិនមែនជាអ្នកយកគេមក >>ជុងគីមក៏ចាប់ក្របួចក៎អាវប្អូនប្រុសវិញដូចគ្នា បើពួកគេទាំងពីរមិនមែនជាបងប្អូនបង្កើតវាប្រហែលជាមានសង្គ្រាមដណ្តើមរាងតូចជាមិនខានទេមើលទៅ.កែវភ្នែកខ្មៅងិលពីរគូរសម្លឹងមុខគ្នាចំៗម្នាក់ៗខឹងចង់បែកផ្សែងទៅហើយ.ជុងគីមបញ្ឈប់សកម្មភាពរុញអ្នកជាប្អូនមួយទំហឹងបិះតែដួលដាច់ផ្ងារទៅហើយតែក៏សំណាងនាយចេះទប់លំនឹងខ្លួនទាន់កុំអីឈឺខ្លួន😑.

<< គ្រប់យា៉ងបងគ្មានសិទ្ធិសម្រេចទាំងអស់នេាះទេ យា៉ងណាៗក៏ខ្ញុំនៅតែមិនឲគេទៅជាមួយបងដដែល !! ប្រា៉វ!!!!! >>រាងក្រាសបន្តនិយាយទៅកាន់បងប្រុសខ្លួនទាំងមិនចុះចាញ់បន្ទាប់មកក៏បែក្រេាយទាត់តុមួយទំហឹងដួលខ្ចាត់ខ្ចាយហើយក៏ដើរចេញពីបន្ទប់របស់ជុងគីមបាត់.

<< មនុស្សល្អនៅចំពេាះមុខឯងមើលមិនឃើញ ថ្ងៃណាមួយពេលដែរឯងបាត់បង់ទើបឯងយល់ជុងហ្គុក ហ្ហឺយ!!>>ជុងគីមឈរស្កឹងរង្វង់ភ្នែកប្រែជាស្រទន់វិញសម្លឹងមើលដំណើរប្អូនប្រុសដើរចេញទៅទាំងដកដង្ហើមធំបន្ទាប់មកក៏បន្តប្រយេាគចុងក្រាយចេញមកជាមួយនឹងភាពអស់សង្ឃឹម.

☆ ភូមិគ្រឹះគីម ☆

ងាកមកមើលកម្លេាះសង្ហាររបស់យើងវិញពេលនេះកុំពង់តែអង្គុយរអ៑ូរងូវៗឲម្តាយស្តាប់ ថេយ្យុងនាយពិតជាធុញខ្លាំងពិតមែនក៏ព្រេាះតែអ្នកជាម្តាយបង្ខំឲខ្លួនរកប្រពន្ធ.!

<< មា៉ក់~~~ >>អ្នកកម្លេាះហៅឈ្មេាះម្តាយទាំងបង្អូសសម្លែងវែងអន្លាយវាធ្វើឲលេាកស្រីគីមអត់នឹងខ្នាញ់មិនបាន.

<< កុំមកតរវា៉ មា៉ក់ប្រាប់ឯងហើយថាអាទិត្យនេះនាំកូនប្រសារមកឲមា៉ក់មើល តែមើលចុះសូម្បីស្រមេាលអនាគតកូនប្រសារមា៉ក់ក៏មិនឃើញផង >>លេាកស្រីគីមត្អូញត្អែរឥដ្ធល្ហែស្តីថាឲនាយកម្លេាះផាំងៗមនុស្សចាស់តែអញ្ចឹងតែងតែបង្ខំកូនឲរើសប្រពន្ធតែថាថេយ្យុងមិនទាន់មើលមនុស្សស្រីម្នាក់ណាចូលភ្នែកនៅឡើយទេ.

🐾ហេតុអ្វីមិនស្រលាញ់ខ្ញុំ?🎭Où les histoires vivent. Découvrez maintenant