ភាគទី13

354 18 0
                                    

ភាគទី13 [ គាត់មិនដែរបែបនេះទេ !! ហុឹម ! ]

<< ត្រឹមជាតួររងយា៉ងណា៎ក៏មិនអាចជំនួសកន្លែងតួឯកបានដែរ.!!??>>ជុងគីមនិយាយក្នុងចិត្តបន្ទាប់មកនាយក៏ចុះពីលើគ្រែដើរចេញទៅខាងក្រៅបាត់.

@Room jungkook

<< អូនចង់ទៅដើរលេងនៅកន្លែងណាទេ ជីមីន ស្អែកជាថ្ងៃបងឈប់សម្រាក !!>>សម្លែងមាំបន្លឺសួរទៅកាន់មនុស្សប្រុសមាឌតូចដែរនាយគេងឱបរិតជាប់ ផ្ទៃមុខទាំងពីរគឺនៅជិតគ្នា.

<< អូនគិតថា ហុឹម ដំណើរកំសាន្តនៅកេាះជេជូតើល្អទេ នេះជាក្តីស្រម៉ៃដែរអូនតែងតែចង់បាន .!>>ភ្នែកក្រឡង់ភ្លឺថ្លាដូចជាផ្កាយសម្លឹងចំកែងភ្នែកមនុស្សមាឌធំនៅចំពេាះមុខរៀបរាប់តាមក្តីស្រម៉ៃដែរខ្លួនចង់បាន នេះជាឱកាសដែរខ្លួនអាចទៅលេងនៅកេាះជេជូបើមិនឆក់យកច្បាស់ជាអត់ទៀតហើយ.

<< បើអូនសម្រេចចិត្តហើយ ស្អែកយើងទៅតែម្តងទៅល្អទេបងជុងគីមគាត់ក៏ទៅជាមួយយើងដែរ !!>>ជុងហ្គុក សសៀរដៃចុះក្រេាមបន្ទាប់មកក៏ចាប់ក្រសេាបដៃតូចៗទាំងគូររបស់រាងតូចជាប់.

<< ហុឹម.!>>ស្នាមញញឹមដូចចំណិតព្រះខែបង្ហាញឡើងលើផ្ទៃមុខស្រស់ស្អាតដូចជាព្រនាង.ជីមីនគេគ្រាន់តែក្រហឹមនៅដើមក៎បន្តិចបន្ទាប់មកក៏ខិតមុខចុះក្រេាមឈ្មុលមុខនឹងទ្រូងមាំសម្ងំគេងបាត់.

@ព្រឹកថ្ងៃថ្មី

<< ជីមីន មកនេះបន្តិច !!>>ខណ:ដែរខ្លួនកុំពង់តែរៀបចំអាហាពេលព្រឹកដាក់លើតុ នាងក៏ប្រទាក់ភ្នែកនឹងរាងតូចដែរដើរចុះពីលើកាំជណ្តើចុះមកក្រេាម មិនចាំយូរនាងក៏ដលរទៅជិតចាប់អូសដៃកម្លេាះមាឌតូចចូលផ្ទះបាយរកតែជីមីនប្រកែកមិនទាន់

+ផ្ទះបាយ

<< បងអូសខ្ញុំមកទីនេះធ្វើអី !>>រាងតូចឈរស្កឹងជ្រួញចិញ្ចើមចូលគ្នា បន្លឺពាក្យសួរទៅកាន់នាងក្រមុំ

<< ហេតុអីក៏ឯងនឹងលេាកប្រុសតូចស្និទ្ធស្នាលនឹងគ្នាខ្លាំងម្លេះ ឆាប់ប្រាប់បងមក.!>>លីនចាប់ដៃរាងតូចកាន់ថ្នមៗសួរដេាយការចង់ដឹង.

<< ខ្ញុំក៏មិនដឹងដែរបង សុខៗក៏ប្រែមកជាល្អនិយាយផ្អែម មិនធ្វើបាបខ្ញុំដូចពីមុនគាត់ថែមទាំងប្រាប់ថាស្រលាញ់ខ្ញុំថែមទៀត !>>ជីមរៀបរាប់រឿងគ្រប់យា៉ងប្រាប់ទៅនាង ព្រេាះគេចាត់លីនដូចជាបងស្រីម្នាក់មានរឿងអីក៏លីនជួយគេដែរ.

🐾ហេតុអ្វីមិនស្រលាញ់ខ្ញុំ?🎭Where stories live. Discover now