នៅពាក់កណ្តាលរាត្រីម៉ោង12យប់មួយដ៏សែនស្ងប់ស្ងាត់ឮសូរតែសម្លេងខ្យល់បក់បោកចុះឡើងតិចៗយើងបានឃើញក្មេងប្រុសរាងកាយស្តួចស្តើងម្នាក់កំពុងតែសម្រាកនៅលើគ្រែដ៏ធំមួយនៅក្នុងបន្ទប់ដ៏ធំទូលាយមួយដែលកំពុងតែគេងមិនសុខ រសាប់រសល់ពេញគ្រែអមដោយញើសពាសពេញថ្ងាសទៀតផងទាំងភ្នែកនៅបិទនៅឡើយហាក់ដូចជាកំពុងតែយល់សុបិន្តអ្វីមួយយ៉ាងច៊ឹង.
_______នៅក្នុងសុបិន្ត__________
<នេះជាកន្លែងណាទៅហេតុអីក៏ខ្ញុំមកនៅទីនេះទៅវិញ?>រាងកាយតូចស្តើងដូចមនុស្សស្រីបន្លើរឡើងទាំងភ្ញាក់ផ្អើលនិងភាពភ័យខ្លាចលាយលំគ្នាពេលដែលនៅសុខៗខ្លួនបែរជាមកនៅកន្លែងងងឹតគួរឲខ្លាចទាំងដែលគេចាំបានថាគេកំពុងតែគេងនៅគ្រែរបស់គេសោះ
<ត្រឹប ត្រឹប...>សម្លេងសម្រឹបជើងបន្លើរឡើយដូចមានអ្នកណាកំពុងតែដើរមករកគេធ្វើឲក្មេងតូចកាន់តែភ័យលើសដើម
<លោក....លោកជាអ្នកណា?កុំ...កុំចូលមកជិតខ្ញុំឲសោះ បា៉ម៉ាក់ជួយកូនផងកូនខ្លាចណាស់ ហុឹក ហុឹកៗ>ក្មេងតូចនិយាយទាំងអណ្តើតអណ្តកយំសុំជំនួយឲម៉ាក់បា៉មកជួយខ្លួនពេលដែលឃើញបុរសមាឌមាំ មុខមាត់សង្ហារម្នាក់ដើរតម្រង់មករកខ្លួនកាន់តែកៀកទៅៗ
<អឹប ល...លោកលេងខ្ញុំទៅខ្ញុំខ្លាចហើយ ហឹកៗ>ជំហានជើងវែងៗបានដើរមកដល់រាងតូចដែលកំពុងតែយំហើយទើបទាយយកមកអោបយ៉ាងណែននៅចន្លោះទ្រូងហាប់ណែនរបស់នាយហាក់ដូចជានឹកគ្នាណាស់អញ្ចឹង តែក្មេងតូចម្នាក់នេះបែរជាយំកាន់តែខ្លាំងនឹងសុំឲបុរសមាឌមាំម្នាក់នោះដោះលេងខ្លួនទៅវិញ
<កុំយំអីបងមិនធ្វើបាបអូនទេ បងនឹកអូនខ្លាំងណាស់ដឹងទេថេហ៍>នាយកម្លោះបង្ហើបសម្លេងដ៏ស្រទន់ពោពេញទៅដោយមុនស្នេហ៍ទៅកាន់ក្មេងតូច
<នេះ លោកស្គាល់ឈ្មោះខ្ញុំបានយ៉ាងមិច?ហើយហេតុអីក៏លោកនិយាយថានឹកខ្ញុំទាំងដែលយើងមិនដែលជួបគ្នាម្តងផង?>រាងតូចចងចញ្ចើមឡើងនៅពេលបានឮសម្តីរបស់នាយកម្លោះមិនដែលស្គាល់មុខម្នាក់នេះឡើងមក គេស្គាល់ឈ្មោះខ្លួនបានយ៉ាងមិចបើមិនដែលជួបគ្នាផងនឹងហើយនៅឆ្លៀតនិយាយសិទ្ធតែពាក្យបងនឹងអូនណាស់មកបន្ថែមទៀត ដោយអត់នឹងឆ្ងល់មិនបានរាងតូចក៏ប្រមូលភាពក្លាហានសួរបកទៅនាយវិញ
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...