#ថ្ងៃថ្មី
<តុក...តុក...ថេហ៍ឆាប់ក្រោកឡើងកូនថ្ងៃហើយណា>សម្លេងគោះទ្វារបន្លើឡើងដោយស្នាដៃរបស់អ្នកស្រីគីមនឹងសម្លេងស្រែកដាស់កូនប្រុសសំណព្វចិត្តឲភ្ញាក់ពីគេងព្រោះពេលនេះក៏រៀងថ្ងៃណាស់ហើយ
<ថេហ៍ក្រោកមកកូនជុងមកចាំកូនយូរហើយណា៎>ដោយមិនឮសូរសម្លេងឆ្លើយតបអ្នកស្រីគីមក៏លើកយកឈ្មោះជុងហ្គុកមកនិយាយដើម្បីឲរាងតូចភ្ញាក់
<ហ៎ាស....ជុងហ្គុកគេមកហេ៎ស ម៉ាក់ចុះទៅមុនទៅបន្តិចទៀតកូនចុះទៅហើយ....>គ្រាន់តែឮថាជុងហ្គុកមកភ្លាមស្ទុះក្រោកយ៉ាងលឿនទាំងភ្ញាក់ផ្អើល ហើយទើបតបទៅអ្នកស្រីគីមចុះទៅមុន គេនៅងូចទឹករៀបចំខ្លួនសិនមិនអាចចុះទៅទាំងបែបនេះបានឡើយ
<ចា៎ ឲលឿនមកណាកូន>អ្នកស្រីគីមក្រវីក្បាលហួសចិត្តនឹងកូនប្រុសគាត់បន្តិចដែលគាត់ដាស់ធម្មតាមិនភ្ញាក់តែគ្រាន់តែឮឈ្មោះជុងហ្គុកភ្លាមគេក៏ភ្ញាក់ភ្លាមតែម្តង បន្ទាប់មកគាត់ក៏ដើរចុះទៅខាងក្រោមវិញ
ក្រលែកមកមើលខាងក្រោមឯណេ៎ះវិញយើងក៏បានឃើញលោកគីម ជុងហ្គុកនិងអ្នកស្រីគីមដែលទើបតែចុះមកពីខាងលើអំបាញ់មិញអង្គុយនិយាយគ្នាពីនេះពីនោះយ៉ាងស្និតស្នាល ជុងហ្គុកបើទោះជាគេជាបិសាចពិតមែនតែគេក៏មិនងាយបង្ហាញចរិកឃោឃៅ កាចសាហាវរបស់នាយមនុស្សដែលនាយពេញចិត្តឃើញឡើយនាយបង្ហាញចរិកបែបនេះទៅលើមនុស្សដែលមិនល្អ មនុស្សដែលនាយមិនចូលចិត្តតែប៉ុណ្ណោះ
<អរ...នោះថេហ៍ចុះមកហើយ>លោកគីមបន្លើរឡើងពេលដែលឃើញកូនប្រុសគាត់ចុះ ថេហ៍ដើរមកដល់ហើយក៏ដាក់ខ្លួនអង្គុយចុះជិតអ្នកស្រីគីម
<លោកមកមានការអីទៀតហើយ?>បន្ទាប់ពីដាក់ខ្លួនអង្គុយរួចហើយថេហ៍ក៏សួរទៅជុងហ្គុកដោយសម្លេងស្មើ
<ថេហ៍មិចក៏ហៅជុងថាលោកច៊ឹងត្រូវហៅគេថាបងណាកូន>ដោយឃើញថេហ៍និយាយជាមួយជុងហ្គុកលោកបែបនេះគាត់ក៏បង្គាប់ឲកូនហៅជុងហ្គុកថាបងព្រោះគ្មានគូរដណ្តឹងឯណាគេហៅគ្នាថាលោកទេស្តាប់ទៅវាដូចជាអ្នកដទៃ
<ខ្ញុំមិនទម្លាប់ទេម៉ាក់>ថេហ៍ប្រកែកឡើងមកភ្លាមឲគេហៅរាងក្រាស់ថាគេបងគេដូចជាយ៉ាងមិចមិនដឹងទេហើយណាមួយគេក៏អៀនដែរ
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...