ភាគ១៥:អូនស្រឡាញ់បង❤

230 20 0
                                    

<ផ្អែមណាស់....>បន្ទាប់ពីថើបគ្នាយ៉ាងរោលរាលរួចហើយ ជុងហ្គុកក៏យកអណ្តាតលិតលើគែមមាត់ដែលទើបតែថើបថេហ៍មិញហើយ និយាយទៅកាន់រាងតូចដោយបង្អូសសម្លេងធ្វើឲរាងតូចព្រឺរោមមកខ្ញាក់ៗ ជុងហ្គុកនៅពេលនេះមិនដូចជារាល់ដងទេគឺដូចជាមនុស្សរោគចិត្តយ៉ាងច៊ឹង ទាំងទឹកមុខទាំងកាយវិការដូចប្រៀបដូចជាមនុស្សរោគចិត្ត100%តែម្តង

<បានហើយបងឆាប់ចុះទៅធ្ងន់ណាស់>ថេហ៍ព្យាយាមតាំងអារម្មណ៍អោយមូលមកវិញហើយយកដៃតូចៗរបស់ខ្លួនទៅរុញទ្រូងហាប់ណែនរបស់ជុងហ្គុកចេញ។មើលចុះចេះមកសង្កត់ពីលើគេទៅកើតមាឌឡើងដូចដំរី

<មិនចុះទេទាល់តែអូនព្រមទៅងូតទឹកជាមួយបង>ជុងហ្គុកពេបមាត់នឹងប្រើសម្លេងធម្មតាវិញ

<ទេ...ពួកយើងមិនទាន់រៀបការទេណា>ថេហ៍ប្រកែកដាច់ខាតថាមិនព្រមព្រោះខ្លាចជុងហ្គុកធ្វើស្អីផ្តេសផ្តាសលើគេ

<គ្រាន់តែងូតទឹកទេ......>ជុងហ្គុកទម្លាក់ខ្លួនទៅលើពូកនឹងលើកដៃអោបចង្កេះរាងតូច ពេបមាត់ធ្វើចរិកញិកញ៉ក់ដាក់រាងតូច

<មិនបានទេ ចាំរៀបការហើយសិននៅសល់តែពីរថ្ងៃទៀតតើ>កាយវិការនិងសម្តីរបស់រាងក្រាស់ធ្វើឲថេហ៍ហួសចិត្តជាខ្លាំងមើលចុះមុននេះធ្វើចរិកឡើងTopតែឥឡូវវិញមកធ្វើចរិកឡើងដូចកូនក្មេង ចរិកផ្លាស់ប្តូរលឿននោះលឿន ម្តងកាច ម្តងស្លូត ម្តងញិកញ៉ក់ ម្តងដូចមនុស្សរោគចិត្ត ម្តងច្រលើមធ្វើឲថេហ៍តាមមិនទាន់ទាល់តែសោះ

<អូននិយាយហើយណា....>ក្រោយឮសម្តីរាងតូចចប់ជុងហ្គុកក៏ងើបមុខមកមើលរាងតូចបន្តិចហើយធ្វើទឹកមុខច្រលើមដាក់រាងតូច ចំណែករាងតូចមិនមាត់តែគ្រាន់តែងក់ក្បាលជាការឆ្លើយតបហើយរើខ្លួនចេញពីរង្វង់ដៃរាងក្រាស់

<អូនចង់ទៅណា>គ្រាន់តែថេហ៍រើចេញពីដៃខ្លួនភ្លាមនាយក៏ស្ទុះងើបអង្គុយយ៉ាងលឿន រួចច្រួញចញ្ចើមសួរទៅរាងតូច

<អូនទៅងូតទឹក.....ខ្សឺត....>ថេហ៍តបរួចក៏អោនទៅថើបជុងហ្គុកមួយខ្សឺតទើបចុះពីលើគ្រែដើរទៅយកកន្សែងហើយចូលទៅបន្ទប់ទឹកបាត់ ចំណែករាងក្រាស់ក៏ដាក់ខ្លួនគេងលើពូកបន្តរងចាំថេហ៍ចេញមកវិញទើបនាយចូលទៅងូតម្តង

12 o'clock at nightWhere stories live. Discover now