#បន្ទប់ថេយ៉ុង
ជុងហ្គុកបីរាងតូចមកដល់ខាងលើហើយបើកទ្វារចូលក្នុងបន្ទប់ដោយមិនភ្លេចចាក់គន្លឹះទ្វារយ៉ាងត្រឹមត្រូវទើបបន្តបីរាងតូចដើរសំដៅទៅគ្រែ
<ហុឹកៗ........>សម្លេងយំរបស់រាងតូចនៅតែបន្តតាំងពីខាងក្រោមរហូតមកដល់ខាងលើ គេស្រែកយំឲម៉ាក់ប៉ាគេជួយដោយប្រាប់ថាជុងហ្គុកចង់រំលោភគេមករហូត
<បានហើយថេហ៍....ឈប់យំទៅណា៎....បងមិនបានរំលោភអូនទេ....>ជុងហ្គុកដាក់រាងតូចឲអង្គុយលើពូករួចឈរក្រវីក្បាលហួសចិត្តនឹងថេយ៉ុងបន្តិចទើបបន្ទន់ជង្គុងម្ខាងចុះដាក់នឹងការ៉ូទប់មុខរាងតូច នឹងយកដៃមាំក្រាស់ទៅប៉ះនឹងមុខសរលោងរាងតូចដើម្បីវាសទឹកភ្នែកចេញ លួងលោមឲរាងតូចឈប់យំដោយសម្តីទន់ភ្លន់បំផុត
<ឈប់យំទៅ.....បងមិនទាន់បានធ្វើអីទេ បងគ្រាន់តែចង់នៅក្បែរអូនប៉ុណ្ណោះ>ថេហ៍នៅតែមិនព្រមតបគេនៅតែយំដូចដើម ទើបរាងក្រាស់ក្រោកទៅអង្គុយលើពូកជាមួយនឹងទាញរាងតូចយកមកអោបក្នុងផែនទ្រូងដ៏រឹងមាំរបស់នាយ
<ហុឹកៗ....ហុឹកៗ....អូនចង់ឲបងធ្វើយ៉ាងមិចទើបអូនឈប់យំ>ថេហ៍នៅតែបន្តយំ ចំណែករាងក្រាស់ដោយអស់ជម្រើសគេក៏សួរថាថេហ៍ចង់បានអីទើបព្រមឈប់យំ ព្រោះរាងក្រាស់គេមិនសូវចេះលួងទេ
<ហុឹកៗ.....ខ្ញុំចង់បាន....>ឮរាងក្រាស់សួរថាចង់បានអីហើយថេហ៍ក៏ងើបមុខចេញពីទ្រូងហាប់ណែននឹងសម្លឹងមើលមុខនាយធ្វើភ្នែកម៉ក់ៗដាក់រាងក្រាស់
<ចង់បានអីឆាប់និយាយមក>នាយយកដៃអង្អែលលើសក់ទន់រលោងរបស់រាងតូចថ្នមៗពោពេញទៅដោយភាពកក់ក្តៅ
<ហុឹក...អឹម.....គឺបែបនឹងហើយ...ហិហិ...>ថេហ៍យកដៃវាសទឹកភ្នែកចេញហើយស្ទុះទៅចាប់ទាយមុខរាងក្រាស់ឲមកជិតរួចចាប់ថើបបបូរស្តើងក្រហមព្រឿងៗរបស់រាងក្រាស់ធ្វើឲជុងហ្គុកបើកភ្នែកធំៗភ្ញាក់ផ្អើលមិនស្ទើទេពេលដែលថេយ៉ុងចាប់ខ្លួនថើបជាលើកដំបូងរាល់ដងនាយជាអ្នកចាប់គេថើបតែលើកនេះគេចាប់នាយថើបវិញម្តង បន្ទាប់ពីចាប់ថើបរាងក្រាស់រួចហើយថេហ៍ក៏និយាយទៅកាន់នាយនឹងសើចតិចៗដាក់នាយដែលខុសពីមុននេះដែលអង្គុយយំអណ្តើតអណ្តកឲនាយលួងសោះនឹងឥឡូវបែរជាសើចហិៗដាក់នាយវិញ
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...