#យប់
#ភូមិគ្រិះចន
ជុងហ្គុកបាននាំរាងតូចមកភូមិគ្រិះរបស់ខ្លួនបន្ទាប់ពីញ៉ាំបាយល្ងាចជាមួយប៉ាម៉ាក់ថេយ៉ុងរួច ថេហ៍ចុះពីលើឡានសម្លឹងមើលទៅភូមិគ្រិះដ៏ធំស្កឹមស្កៃរបស់ជុងហ្គុក ភូមិគ្រិះនេះពិតជាធំខ្លាំងណាស់ធំជាងភូមិគ្រិះរបស់គេដល់ទៅ២ដងឯណុះ គេមិននឹងស្មានសោះថាជុងហ្គុកមានភូមិគ្រិះធំយ៉ាងនេះ
<តោះឆាប់ចូលទៅ>ជុងហ្គុកដើរមកគ្រាកចង្កេះតូចជាប់រួចនាំថេហ៍ចូលទៅខាងក្នុងផ្ទះ
<ហេតុអីក៏ងងឹតម្លេះ?>ចូលមកដល់ខាងក្នុងផ្ទះភ្លាមថេហ៍ក៏ក្រលែកទៅមើលជុំវិញនោះតែគ្រប់យ៉ាងវាមិនដូចពីខាងក្រៅសូម្បីតែបន្តិច មើលពីខាងក្រៅគឺគួរឲចង់រស់នៅខ្លាំងណាស់តែពេលមកដល់ខាងក្នុងវិញគ្រប់យ៉ាងគឺងងឹត មានតែភ្លើងពណ៍ក្រហមពាសពេញភូមិគ្រិះទាំងមូល នឹងមានតាំងរូបគំនូ និងវត្ថុប្លែកៗជាច្រើនមើលទៅវាគួរឲខ្លាចណាស់ ហើយរូបគំនូដែលនៅលើជញ្ជាំងនោះសិទ្ធតែជាងរូបបិសាចជញ្ជក់ឈាម និងគំនូខ្លះជាគំនូរូបឈាមនិងរូចគំនូគួរឲខ្លាចជាច្រើនទៀត
<បងចូលចិត្តបែបនេះ>វាជារឿងធម្មតាទេសម្រាប់គេព្រោះគេជាបិសាចត្រូវតែមានរសនិយមខុសពីមនុស្សតែរាងតូចវិញឈរអោបដៃជុងហ្គុកធ្វើមុខមិនរីកគេមានអារម្មណ៍ថាដូចជាខ្លាចរអានឹងទិដ្ឋភាពទាំងនេះ តាំងពីតូចដល់ធំគេមិនដែលជួបនឹងរឿងបែបនេះសូម្បីតែម្តងដូច្នេះហើយទើបធ្វើឲគេមិនស្រណុកក្នុងចិត្តសោះ
<អូនភ័យមែនទេ?>ដោយឃើញថេហ៍មិនតបនឹងខ្លួនជុងហ្គុកក៏ក្រលែកទៅមើលឃើញថាថេហ៍បែកញើសជោគថ្ងាស ទើបគេសួរ
<ហឹម.....>រាងតូចមិនតបច្រើនគ្រាន់តែគ្រហឹមដើមកបញ្ជាក់ថាខ្លួនខ្លាចហើយសសុលខ្លួនទៅកាន់តែជិតរាងក្រាស់
<កុំខ្លាចអី នេះផ្ទះប្តីខ្លួនឯងតើ>ជុងហ្គុកទាញរាងតូចមកអោបណែនដៃនិងនិយាយលួងលោមរាងតូចកុំឲគេខ្លាច<ត...តែខ្ញុំមិនចូលចិត្តបែបនេះទេ....វាគួរឲខ្លាចណាស់>ថេយ៉ុងរៀបរាប់ប្រាប់រាងក្រាស់វិញថាគេមិនចូលចិត្តបែបនេះ ត្រូវអ្នកណាក៏មិនចូលចិត្តដែរមនុស្សឯណាគេរៀបចំផ្ទះគួរឲខ្លាចដូចផ្ទះខ្មោចបែបនេះនោះ
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...