<ឬមួយយើងធ្លាក់ក្នុងអន្លុងស្នេហ៍គេហើយ>ថេយ៉ុងគិតក្នុងចិត្តហើយក៏អង្គុយអៀនតែម្នាក់ឯងពេញមួយថ្ងៃមិនចុះទៅញ៉ាំអាហារជាមួយបា៉ម៉ាក់គេឡើយ.(អការ:អ្នកមានស្នេហា😂😒)
#ពេលយប់
<ហឹម.....>សម្លេមក្រហឹមដើមករបស់រាងតូចបានបន្លើរឡើយព្រោះគេសង្ងំអៀននៅក្នុងបន្ទប់រហូតដល់គេងលក់ទើបតែក្រោក
<នេះយប់ហើយហ៎េស?>ថេហ៍ងើបអង្គុយរួចហើយទើបស្រវា៉រកទូរស័ព្ទមកមើលឃើញថាពេលនេះម៉ោង១០យប់ទៅហើយ ទើបរហ័សក្រោកចេញពីគ្រែដើរសំដៅទៅបន្ទប់ទឹក ដើម្បីងូតទឹកចេញព្រោះគេមានអារម្មណ៍ថាស្អិតខ្លួនហើយណាមួយថេហ៍មិនចេះគេងទាំងមិនងូតទឹកឡើយ
ក្រលែកមកខាងកម្លោះសង្ហារយើងឯណ៎េះវិញកំពុងតែអង្គុយនៅក្នុងបន្ទប់ងងឹតមួយជាមួយនឹងកូនចៅរបស់គេម្នាក់
<ឯងត្រូវតែរកនាងឲឃើញហើយធ្វើយ៉ាងណាចាប់នាងយកមកឲយើឲបានបានយើងមិនអាចឲនាងមកធ្វើបាបថេហ៍ម្តងទៀតបានទេ>សម្តីដ៏រឹងកញ្រ្ជឹសរបស់នាយអបទៅដោយទឹកមុខមាំ បញ្ជាទៅកូនចៅជំនិតឲទៅតាមសម្លាប់នរណាម្នាក់
<បាទចៅហ្វាយ ខ្ញុំនឹងព្យយាមរកនាងឲឃើញ>កម្លោះសង្ហារដែលជាជំនិតជុងហ្គុកអោនក្បាលចុះបន្តិច ទទួលបញ្ជារបស់អ្នកជាចៅហ្វាយខ្លួន ហើយកម្លោះម្នាក់នេះមានឈ្មោះថា ចាង ដេវ៉ូជាជំនិតតែម្នាក់គត់របស់ជុងហ្គកដែលនាយទុកចិត្តជាងគេហើយដេវ៉ូគេគឺជាបិសាចជញ្ជក់ឈាម ដេវ៉ូទទួលបញ្ជាពីចៅហ្វាយខ្លួនហើយក៏ដើរចេញទៅខាងក្រៅបាត់បន្សល់ទុកនាយកម្លោះជុងហ្គុកឲនៅក្នុងបន្ទប់ងងឹតនោះតែម្នាក់ឯង
<ឆរ ជេអុនយើងគ្មានថ្ងៃឲនាងមកធ្វើបាបថេយ៉ុងរបស់យើងបានម្តងទៀតទេ យើងនឹងឲនាងសងមកយើងវិញយ៉ាងសាកសម>កែវភ្នែកក្រហមច្រាលសុទ្ធតែសរសៃរ ទឹកមុខកំណាចពោរពេញទៅដោយកំហឹង
ហើយនារីឈ្មោះ ឆរ ជេអុនម្នាក់នេះហើយដែលធ្វើឲថេយ៉ុងត្រូវស្លាប់កាលពី200ឆ្នាំមុនដោយសារតែនាងស្រឡាញ់ជុងហ្គុកប៉ុន្តែជុងហ្គុកបែរជាមកស្រឡាញ់ថេយ៉ុងទើបធ្វើឲនាងខឹង គុំគួននឹងថេយ៉ុងហើយបានរកមធ្យោបាយតាមសម្លាប់ថេហ៍រហូតដល់បានសម្រេចដោយយកកាំបិតអាគមន៍សម្លាប់បិសាចទៅចាក់ចំបេះដូងរបស់ថេហ៍ធ្វើឲថេហ៍បាត់បងជីវិតរួចនាងក៏រត់បាត់ បន្សល់ទុកនៅជុងហ្គុកឲឈឺចាប់ព្រោះបាត់បង់អ្នកដែលខ្លួនស្រឡាញ់នឹងរងចាំថេយ៉ុងវិលត្រឡប់មកវិញអស់រយះពេល200ឆ្នាំយ៉ាងវេទនាផ្លូវចិត្តបំផុតទម្រាំតែបានជួបថេហ៍វិញ អស់រយះពេល200ឆ្នាំមកនេះជុងហ្គកបានឲដេវ៉ូតាមរកនាងមករហូតតែបាត់ដំណឹងនាងសូន្យឈឹងមិនដឹងថាទៅដល់ទីណា គេស្បថថានឹងសម្លាប់នាងឲបានដើម្បីឲនាងសងនូវការឈឺចាប់ វេទនាដែលគេធ្លាប់ជួបប្រទះគេនឹងឲនាងសាកល្បងនូវរសជាតិកាំបិតអាគមន៍ដែលនាងបានចាក់ថេយ៉ុងវិញម្តងថាវាឈឺចាប់ប៉ុណ្ណា។រាល់បិសាចទាំងអស់ដែលត្រូវកាំបិតអាគមន៍ចាក់ចំបេះដូងហើយនឹងត្រូវរងទុក្ខវេទនាបំផុតមុនពេលស្លាប់វាប្រៀបដូចជាត្រូវគេកាត់សាច់ចេញពីខ្លួនម្តងមួយដំៗយ៉ាងច៊ឹង មិនថាគេជាបិសាចអ្វី មានថាមពលខ្លាំងយ៉ាងណាក៏មិនអាចឈ្នះកាំបិតនេះបានដែរ លើកលែងតែចាក់មិនចំបេះដូងតែប៉ុណ្ណោះតែវាក៏ធ្វើឲមានការឈឺចាប់ខ្លាំងដែរ
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...