#ភូមិគ្រិះJeon
បន្ទាប់ពីញ៉ាំអាហារនៅខាងក្រៅជាមួយគ្នារួចរាល់ហើយជុងហ្គុកបាននាំរាងតូចទៅដើរលេងនៅកន្លែងជាច្រើនពេញមួយថ្ងៃ ពេលនេះគឺម៉ោង8យប់ហើយទើបពួកគេត្រឡប់មកវិញ
<ជុងហ៎ា....>រាងតូចដែលកំពុងតែស្លៀកឈុតគេងយប់បានដើរទៅជិតរាងក្រាស់ដែលកំពុងធ្វើការដោយហៅអ្នកជាប្តីបង្អូសសម្លេងបែបញិកញ៉ក់
<បាទ ប្រពន្ធសម្លាញ់....>ជុងហ្គុកបែវមុខចេញពីឯកសាររួចសម្លឹងមុខប្រពន្ធបន្តិចទើបទាញរាងតូចឲអង្គុយលើភ្លៅរឹងមាំរបស់នាយដាក់ដៃម្ខាងអោបចង្កេះរាងតូចនិងម្ខាងទៀតយកទៅច្បិចចុងច្រមុះរាងតូចលែង
<អូន...អូនសួរមួយបានទេ?>
<សម្រាប់អូនសួរច្រើនប៉ុន្មានក៏បានដែរ ខ្សឺត...>ជុងហ្គុកបានប្តូរពីច្បិចចុងច្រមុះរាងតូចទៅជាអង្អែលថ្នមៗផ្ទៃមុខម៉តរលោងសខ្ចី រួចតបទៅវិញដោយសម្តីផ្អែនស្រទន់ពេលបានស្តាប់ហើយគួរឲចង់ស្តាប់ទៀតជាសម្តីដែលពោពេញទៅដោយមន្តស្នេហ៍
<ហេតុអីបងតែងតែទៅបន្ទប់នោះរាល់ម៉ោង12យប់ច៊ឹង?>ពេលបានឪកាសរាងក្រាស់បើកឲសួរហើយរាងតូចក៏សួរតែម្តងសំណួរនេះគេឆ្ងល់យូរហើយតែពេលសួរលើកណារាងក្រាស់មិនដែលប្រាប់សោះ
<អូនចង់់ដឹងមែនហ៎>
<អឹម>រាងតូចងក់ក្បាលជាការយល់ស្រប
រាងក្រាស់មិននិយាយអីច្រើនក៏ដាកើរាងតូចឲឈរវិញរួចងើបឈរពេញកម្ពស់ទើបកាន់ដៃរាងតូចនាំចាកចេញពីបន្ទប់គេងទៅកាន់បន្ទប់សម្ងាត់នោះ រាងតែចូលមកដល់ភ្លាមរាងតូចមានអារម្មណ៍ថាព្រឺរោមមកភ្លេត ចូលមកដល់ឃើញតែភាពងងឹតមានតែពន្លឺភ្លើងទៀនដែលនៅលើតុធំមួយប៉ុណ្ណោះ ក្នុងបន្ទប់មានសភាពគួរឲខ្លាចត្រជាក់គ្រប់កន្លែង ហើយរូបរាងកាយជាមនុស្សរបស់រាក្រាស់ក៏ប្រែទៅជារូបរាងបិសាចគ្រាន់តែចូលមកដល់ទីនេះភ្លាម
<ជុង...>រាងតូចបង្ហើបសម្លេងតិចៗហៅរាងក្រាស់គេមានអារមហមណ៍ថាដូចជាចម្លែកយ៉ាងមិចមិនដឹងទេ ក្នុងខួបក្បាលរាងតូចចាប់ផ្តើមលេចពេញនៅរូបភាពជាច្រើនហើយឃើញខ្លួនឯងត្រូវរលាយបាត់ម្តងបន្តិចៗនៅក្នុងរង្វង់ដៃរាងក្រាស់ ឃើញមាននារីម្នាក់យកកាំបិតមកចាក់គេ ឃើញរាងក្រាស់ស្រែកយំដោយក្តីឈឺចាប់ ឃើញរូបភាពសប្បាយរីករាយរបស់គេនិងរាងក្រាស់ឃើញគ្រប់រូបភាពដែលធ្លាប់កើតឡើងកាលពីជាង200ឆ្នាំមុនធ្វើឲគេមានអារម្មណ៍ថាវិលវល់ជាខ្លាំងព្រោះគេមិនទាន់យល់ថាវាជាអ្វីនៅឡើយទេតែគេពិតជាឈឺចាប់ខ្លាំងណាស់ឈឺទ្រូងខាងឆ្វេងរបស់គេពេលបានឃើញរាងក្រាស់ស្រែកយំដោយភាពឈឺចាប់វេទនាធ្វើឲទឹកភ្នែករបស់រាងតូចចាប់ផ្តើមស្រក់ចុះមកដោយមិនដឹងខ្លួន
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...