ភាគ៤:គ្រាន់តែចង់ធ្វើជាប្តីអូន😎❤

342 27 0
                                    

<ម៉ាក់និងបា៉មានការអីមែនទេ លោក...?>ពីដំបូលថេហ៍ក៏មិនបានចាប់អារម្មណ៍នឹងបុរសដែលអង្គុយជាមួយបា៉ម៉ាក់គេទើបដាក់ខ្លួនអង្គុយចុះហើយសួរទៅបា៉ម៉ាក់ខ្លួនថាហេតុអីឲអ្នកបម្រើទៅហៅខ្លួនមកប្រញាប់ប្រញាល់យ៉ាងនេះ តែពេលក្រលែកភ្នែកទៅម្ខាងទៀតក៏ប្រទាក់ខ្សែភ្នែកជាមួយនឹងកម្លោះសង្ហារម្នាក់ធ្វើឲគេភ្ញាក់ផ្អើលយ៉ាងខ្លាំង

<លោកមកផ្ទះខ្ញុំមានការអី?>បន្ទាប់ពីផាំងបានមួយសន្ទុះហើយថេហ៍ក៏បានសួរម្នាក់នោះ នេះលេងមកផ្ទះគេទាំងព្រលឹមតែម្តង

<គឺដូចដែលបងប្រាប់អូនពីម្សិលមិញនឹងហើយ>នាយកម្លោះឆ្លើយតបទៅវិញបែបធម្មតានៅឆ្លៀតញាក់ចញ្ចើមឌឺរាងតូចទៀតផង ហើយនាយកម្លោះម្នាក់នេះគឺគ្មានអ្នកណាក្រៅពីកម្លោះសង្ហារ Jeon Jungkookនេះឯងតែថាពាក្យដែលគេនិយាយមកកាន់រាងតូចមានន័យថាមេចទៅ?

<លោកចង់បានន័យថាមេច?>ចញ្ចើមរបស់ថេយ៉ុងចាប់ផ្តើមច្រួញចូលគ្នាពេលកម្លោះសង្ហារនិយាយចប់ គេមិនយល់ពិតមែនថានាយកម្លោះម្នាក់នេះចង់បានន័យថាយ៉ាងមិចកាលពីម្សិលមិញនេះនាយនិយាយជាមួយគេក៏រាងច្រើនដែរមិនដឹងថានាយចង់លើកពាក្យណាមកនិយាយឡើយ

<គឺចញ្ចេះទេណាកូន គឺលោកចនគាត់មកស្អីដណ្តឹងកូនតាមអ្វីដែលគាត់និយាយប្រាប់កូនកាលពីម្សិលមិញហើយគាត់ក៏បានប្រាប់ម៉ាក់រួចអស់ហើយដែរថាកូននឹងគេស្រឡាញ់គ្នា>អ្នកស្រីគីមប្រាប់ទៅកូនប្រុសពីដំណើររឿងទាំងអស់ដែលជុងហ្គុកបានប្រាប់គាត់ហើយគាត់ក៏ជឿដែរ

<ថាមិចស្តីដណ្តឹង?ស្រឡាញ់គ្នា?នេះលោកយកស្អីមកប្រាប់បា៉មា៉ក់ខ្ញុំហ៎ាស?>ថេហ៍ស្តាប់គាត់និយាយចប់ភ្លាមក៏ស្រែកឡើងតែម្តងគេមិនដឹងថានាយកម្លោះជុងហ្គុកគិកគតស្អីចេញមកទេ ទើបតែជួបគ្នាបានម្តងសោះស្អែកឡើងលេងមកចូលស្តីដណ្តឹងយកតែម្តង តែអ្វីដែលសំខាន់នោះសិទ្ធតែប្រាប់ប៉ាមា៉ក់គេថាពួកគេស្រឡាញ់គ្នាទៀត ដោយអត់ទ្រាំមិនបានក៏ស្រែកចាចដាក់នាយកម្លោះសង្ហារតែគេនៅអង្គុយសម្លឹងមកនាយតូចវិញធ្វើមិនដឹងចំណែកឯងប៉ាម៉ាក់ថេហ៍វិញម្នាក់ៗយកដៃទាំងសងខាងខ្ទប់ត្រចៀកព្រោះថ្លង់នឹងសម្រែករបស់កូនខ្លួន

12 o'clock at nightWhere stories live. Discover now