៊ ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ថ្មិចបើកៗក៏កន្លងទៅមួយអាទិត្យទៀតហើយនៅសល់មិនដល់មួយអាទិត្យទៀតទេក៏ដល់ថ្ងៃដែលជុងហ្គុកនឹងរៀបការហើយ ពីដំបូលអ្នកស្រីគីមគិតថាចាំ២ខែទៀតតែជុងហ្គុកគេមិនព្រមគេចង់ឲបានរៀបការនឹងរាងតូចឲឆាប់ៗគេមិនចង់ចាំទៀតទេទើបអ្នកស្រីគីមនិងលោកគីមយល់ព្រមតាមបំណងរបស់គេ
រយ:ពេលមួយសប្តាហ៍មកនេះជុងហ្គុកមើលថែរាងតូចបានល្អខ្លាំង ពេលទៅធ្វើការក៏គេយករាងតូចទៅជាមួយដែលគេមិនដែលទុកឲថេហ៍នៅតែម្នាក់ឯងទេ ចំណែករាងតូចវិញគេក៏ចាប់ផ្តើមសុាំនិងការរស់នៅក្នុងភូមិគ្រិះដ៏ចម្លែកនេះដែរតែពេលខ្លះគេក៏នៅមានអារម្មណ៍ថាខ្លាចព្រោះយប់ខ្លះគេបានឮសម្លេងចម្លែកមិនដឹងថាជាសត្វស្អីទេ សម្លេងវាគួរឲខ្លាចខ្លាំងណាស់ តែជាសំណាងល្អរាងក្រាស់តែងតែនៅក្បែរគេរហូតលើកលែងតែម៉ោង12យប់រាងក្រាស់តែងតែចេញទៅបន្ទប់មួយដែលនៅឆ្ងាយពីបន្ទប់គេបន្តិច មិនដឹងថារាងក្រាស់ទៅធ្វើអីនៅទីនោះទេ រាងតូចក៏ធ្លាប់សួរដែរតែរាងក្រាស់ប្រាប់ថា(ពេលរៀបការរួចអូននឹងដឹង)គ្រប់ពេលដែលថេហ៍សួរនាំគេពីរឿងចម្លែកៗទាំងអស់គេតែងតែប្រើពាក្យនឹងជានិច្ច បើពេលរៀបការគង់តែដឹងដដែលគ្រាន់តែប្រាប់ឲហើយទៅវាថី
<បងទៅសិនហើយ សឺត....>ជុងហ្គុកនិយាយលាទៅកាន់រាងតូចដែលកំពុងតែគេងលក់ ព្រោះតែពេលនេះគឺម៉ោង12ក៏ដល់ពេលដែលគេត្រូវទៅតែគេនឹងត្រឡប់មកវិញនៅម៉ោង១
<យ៉ាងមិចហើយរឿងដែលយើងឲឯងធ្វើនោះ>ជុងហ្គុកលើកកែវឈាមយកមកក្រេបបន្តិចទើបសួរទៅកូនចៅជំនិត
<បាទ ចៅហ្វាយរៀបរយល្អណាស់កុំបារម្ភអី>ដេវ៉ូអោនក្បាលជាការគោរពនឹងតបទៅជុងហ្គុកវិញ
<ពិធីមង្គលការយើងត្រូវតែល្អឥតខ្ចោះ ហើយប្រយ័ត្នរឿង ឆរ ជេអុនបន្តិចព្រោះយើងមិនទាន់រកនាងឃើញនៅឡើយទេ>ជុងហ្គុកបង្គាប់ទៅកូនចៅវិញដោយសម្តីស្មើទឹកមុខមាំ នឹងប្រាប់ឲប្រយ័ត្នចំពោះជេអុន គេមិនមែនខ្លាចនាងទេគ្រាន់តែគេខ្លាចថានាងនឹងបង្ហាញខ្លួនហើយបំផ្លាញមង្គលការគេនិងធ្វើឲមានមនុស្សស្លាប់តែប៉ុណ្ណោះព្រោះពេលនេះគេមិនទាន់រកនាងឃើញនៅឡើយទេ
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...