ភាគ២០:ខកចិត្ត

242 17 0
                                    

#2សប្តាហ៍កន្លងផុតទៅ

គិតទៅពេលវេលាពិតជាលឿនខ្លាំងណាស់ត្រឹមតែមួយពព្រិចភ្នែកក៏កន្លងផុសទៅ2សប្តាហ៍ទៀតហើយទំនាក់ទនងរវាងសូហ្គានិងជីមីនក៏កាន់តែល្អទៅៗពីមួយថ្ងៃទៅមួយគ្រាន់តែជីមីនមិនទាន់ប្រាប់ថាស្រឡាញ់ទៅកាន់សូហ្គាតែប៉ុណ្ណោះ។ថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់សូហ្គាតែនាយមិនបានចាំថ្ងៃខួបកំណើតរបស់ខ្លួនឯងឡើយតែរាងតូចបានដឹងដោយសារតែលោកមីនឪពុករបស់សូហ្គាជាអ្នកប្រាប់

ជីមីនបោះជំហ៊ានជើងតូចៗចូលទៅក្នុងក្រុមហ៊ុនរបស់សូហ្គាតម្រង់ទៅបន្ទប់ធ្វើការរបស់រាងក្រាស់ដោយមានកាន់នៅនំខេកទៅជាមួយផងដែរគេបានបេ្តជ្ញារួចហើយថានឹងមកSupriceខួបកំណើតសូហ្គាដល់ក្រុមហ៊ុននិងប្រាប់ពីអារម្មណ៍របស់ខ្លួនទៅកាន់នាយ។

<ក្រាក....Happy birth......>សម្លេងទ្វាបន្ទប់រធ្វើការរបស់សូហ្គាបើកឡើងដោយដៃរបស់ជីមីននិងមានកាន់នំខេកដែលអុជទានហើយស្រាប់មកជាមួយនឹងទឹកមុខញញឹមយ៉ាងស្រស់រួចពោលពាក្យHappy birthdayទៅកាន់នាយតែនិយាយមិនទាន់ចប់ផងក៏ត្រូវគាំងទ្រឹងនៅមួយកន្លែងពេលឃើញសូហ្គាកំពុងតែថើបគ្នាជាមួយនារីម្នាក់។ធ្វើឲគេចាប់ផ្តើមឈឺទ្រូងខាងឆ្វេងខ្ទក់ៗទឹកភ្នែកក៏ចាប់ផ្តើមហូរមកដូចបាក់ទំនប់ហួសចិត្តនឹងសូហ្គាជាខ្លាំងពេលនៅជាមួយគេនិយាយថាស្រឡាញ់គេមិនលួសមួយថ្ងៃតែបែរជាមកធ្វើទង្វើរថោកទាបឥតកេរ្តិ៍នៅពីក្រោយខ្នងគេទៅវិញ

ធ្វើឲការតាំងចិត្តថានឹងនិយាយពាក្យស្រឡាញ់ទៅកាន់នាយត្រូវរលាយបាត់អស់នៅសល់តែអារម្មណ៍ឈឺចាប់ ខូចចិត្ត ខឹងនិងខកចិត្តលើនាយតែប៉ុណ្ណោះ។គេពិតជាឈឺចាប់ខ្លាំងណាស់ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់មនុស្សដែលខ្លួនដេកអោបរាងយប់មកថើបគ្នាជាមួយស្រីផ្សេងនៅកន្លែងធ្វើការដោយមិនខ្មាស់គេសូម្បីបន្តិច

<ឌឹម...អូយ....ជីមីន...ស្តាប់បងសិនមិនដូចអ្វីដែលអូនឃើញទេ>សូហ្គាភ្ញាក់ផ្អើលជាខ្លាំងរួចតាំងស្មារតីឡើងទម្លាក់ស្រីស្រស់បបូរមាត់ក្រហមឆេះចេញពីលើភ្លៅមួយទំហឹងឲនាងធ្លាក់ទៅលើការ៉ូរួចប្រញាប់ចូលមករកជីមីនដើម្បីបកស្រាយកុំឲជីមីនយល់ច្រឡំ

12 o'clock at nightWhere stories live. Discover now