ភាគ៣:ត្រៀមខ្លួនធ្វើជាប្រពន្ធបងទៅ

362 31 0
                                    

<គឺជាលោកពិតមែន>រាងតូចនិយាយឡើងទាំងភ្ញាក់ផ្អើលនេះនាយកម្លោះJeon Jungkookនឹងបុរសក្នុងសុបិន្តខ្លួនជាមនុស្សតែម្នាក់ពិតមែន

<ត្រូវហើយគឺជាបង អូនស្អាតខ្លាំងណាស់យប់នេះ>ជុងហ្គុកបង្ហើបសម្លេងដ៏សែនស្រទន់ទៅកាន់រាងតូចប្រាប់ថាគឺជាខ្លួនពិតមែនហើយនៅឆ្លៀតសរសើររាងតូចទៀតផង

<លោកជាអ្វីឲប្រាកដទៅ ហេតុអីក៏ធ្វើឲខ្ញុំយល់សប្តិឃើញលោកបាន?>ដោយមានចម្ងល់រាងតូចក៏សម្រេចចិត្តសួរគេឆ្ងល់ខ្លាំងណាស់ថាជុងហ្គុកជាអ្វីឲប្រាកដទៅហេតុអីក៏អាចធ្វើឲគេយល់សប្តិឃើញនាយបាន បើគេទាញមិនខុសទេជុកហ្គុកមិនមែនជាមនុស្សធម្មតាឡើយ

<គឺបងជាប្តីរបស់អូននឹងហើយ>ជុងហ្គុកឆ្លើយតបទៅវិញហីៗដូចជាមិនខ្វល់ពីអ្វីសោះ តែចម្លើយរបស់ធ្វើឲថេយ៉ុងមិនសុខចិត្ត ស្រែកថាឲនាយវិញខ្លាំងៗតែម្តង

<ប្តីឆ្កួតយ៎ស្អី ខ្ញុំមិនដែលទាំងស្គាល់លោកផងជាប្តីខ្ញុំយ៉ាងមិចនឹងកើត>មែនហើយមនុស្សមិនដែលស្គាល់ មិនដែលជួបផងជាប្តីគេយ៉ាងមិចទៅ

<បងប្រាប់ហើយថាបងជាប្តីអូនជាប្តីតាំងពីយូរណាស់មកហើយ>ជុកហ្គុកនិយាយបែបនេះក៏ត្រូវម្យា៉ងដែរព្រោះគេនឹងថេយ៉ុងពីមុនគឺជាប្តីប្រពន្ធនឹងគ្នាពិតមែន ទាស់ត្រង់ថាថេយ៉ុងបានស្លាប់ហើយកើតមកជាថ្មីមិនចាំគេតែប៉ុណ្ណឹងឯង

<ខ្ញុំមិនមែន អឹម.....>ថេហ៍បម្រុងនឹងប្រកែកទៅវិញថាគេមិនត្រូវជាអ្វីនឹងនាយទៅហើយ តែនិយាយមិនទាន់ចប់ផងកម្លោះសង្ហារម្នាក់នេះបានចាប់ទាញកញ្ជឹងកគេយកមកហើយថើបបបិទមាត់តែម្តង

<អឹម.....>រាងតូចពេលដែលជុងហ្គុកចាប់ថើបដំបូងគេក៏មិនព្រមដែរ តែដោយសារតែការថើបយ៉ាងទន់ភ្លន់ ពោពេញទៅដោយក្តីស្រឡាញ់របស់នាយធ្វើឲថេហ៍មិនដាច់ចិត្តទើបតបស្នាមថើបទៅនាយវិញ

   ការថើបដ៏ផ្អែមល្ហែមក៏បន្តទៅមុខរហូតដល់រាងតូចជិតអស់ខ្យល់ លើកដៃតូចៗទៅវៃដើមដៃនាយទើបនាយព្រមព្រលែងបបូរមាត់តូចឲមានសេរីភាពវិញ

    <លោកឆ្កួតទេហេ៎ស?>គ្រាន់តែបបូរមាត់ខ្លួនមានសេរីភាពវិញភ្លាមរាងតូចក៏ស្រែកថាឲនាយកម្លោះជុងហ្គុកភ្លាមតែម្តង

12 o'clock at nightWhere stories live. Discover now