ក្រោយពីថេយ៉ុងឆ្លើយរួចហើយ រាងតូចទាំងពីរក៏អង្គុយអេះក្បាលនៅលើពូកទាំងស្មុកស្មាញនឹកគិតមិនឃើញសោះថាគួរតែស្លៀកពាក់បែបណាឲសមនឹងកម្មពិធី អង្គុយគិតមួយសន្ទុះថេហ៍ក៏លិចគំនិតមួយឡើងមក
<បងមីន ខ្ញុំនឹកឃើញហើយបងមីន>ថេយ៉ុងស្រែកបន្តិចពេលដែលខ្លួននឹកឃើញថាត្រូវស្លៀកពាក់បែបណា តែការស្រែករបស់គេធ្វើឲជីមីនដែលអង្គុយសញ្ចឹកគិតភ្ញាក់ព្រើតនឹងការស្រែករបស់ថេហ៍
<ហើុយ.... នេះគ្រាន់តែនឹកឃើញចាំបាច់ស្រែកដែរដឹងទេបងភ្ញាក់ស្ទើរតែស្លាប់ទៅហើយ>ជីមីនដកដង្ហើមធំបន្តិចរួចក៏ថាឲប្អូនកំហូចរបស់ខ្លួន
<ខ្ញុំសុំទោសណាដែលធ្វើឲបងភ័យ>រាងតូចធ្វើកាយវិកាម្ញិម្ញក់ គួរឲស្រឡាញ់ដាក់អ្នកជាបង ធ្វើឲជីមីនអត់នឹងខ្នាញ់មិនបានចង់តែចាប់ក្រញិកឲស្លាប់ទេ ប្អូនប្រុសគេម្នាក់នេះពូកែខ្លាំងណាស់អាខាងធ្វើញិកញ៉ក់ យកចិត្តយកថ្លើមនឹងគឺលេខមួយតែម្តងអាយុ22ឆ្នាំទៅហើយតែចរិកវិញដូចក្មេង
<បានហើយ ឯងនឹកឃើញអីឆាប់និយាយមក>ជីមីន
រាងតូចមិនមាត់ដើរសំដៅទៅទូរសម្លៀកបំពាក់រួចទាញយកសម្លៀកបំពាក់ពីរឈុតចេញមកមួយមានពណ៍ទឹកប៊ិច មួយទៀតមានពណ៍សហើយដើរសំដៅមករកជីមីមវិញនឹងហុចឈុតពណ៍សរឲទៅជីមីន
<បងពាក់ពណ៍សនេះទៅមើលទៅវាសមនឹងបងខ្លាំងណាស់>ថេយ៉ុងញញឹមយ៉ាងស្រស់ទៅកាន់ជីមីនហើយប្រាប់ថាឈុតនេះសមនឹងជីមីនណាស់ចាំមើលពេលពាក់ទៅមិនដឹងថាស្អាតយ៉ាងណាទេ
<ពិតមេនហេ៎ស?>ជីមីនទទួលឈុតពីដៃថេយ៉ុងទាំងញញឹមតបទៅប្អូនវិញហើយនៅឆ្លៀតសួរទៀតថាពិតឬអត់
<ពិតហើយ ខ្ញុំគិតថាវានឹងស្រស់ស្អាតពេលដែលបងស្លៀកវា>ថេយ៉ុង
<អរគុណហើយណាថេហ៍ ខ្សឺត...បងទៅសិនហើយណាចាំជួបគ្នាយប់នេះណា>ជីមីននិយាយអរគុណរាងតូចដែលជួយរកឈុតឲហើយក៏ហក់ទៅថើបថេយ៉ុងមួយខ្សឺតរួចរត់ចេញទៅបាត់ទាំងញញឹមយ៉ាងស្រស់ដូចកូនក្មេងយ៉ាងច៊ឹង
YOU ARE READING
12 o'clock at night
Vampirosការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...