ជីមីនត្រឡប់មកដល់ភូមិគ្រិះវិញហើយប្រញាប់រត់ទៅខាងលើយ៉ាងលឿនទាំងទឹកភ្នែកហូរសស្រាក់ អ្នកបម្រើឃើញហើយមានការព្រួយបារម្ភយ៉ាងខ្លាំងតែមិនហ៊ានទៅតាម
<ហ្អឹក>មកដល់បន្ទប់ជីមីនដាក់គន្លឹះជាប់ រួចសម្រូតខ្លួនអង្គុយយំក្បែជើងគ្រែ។គេខកចិត្តខ្លាំងណាស់ចំពោះនាយក្រាស់មិនគួរសោះ អ្វីគ្រប់យ៉ាងកំពុងតែល្អប្រសើរទៅហើយហេតុអីក៏មានរឿងបែបនេះកើតឡើង?ក្នុងទ្រូងរបស់ជីមីនពេលនេះសែនឈឺប្រៀបដូចជាគេយកកាំបិតមកចាក់យ៉ាងអញ្ចឹង ឈឺដល់ថ្នាក់និយាយមិនចេញ។តើវាសមទេមនុស្សកំពុងតែល្អជាមួយគ្នា ហើយនាយក្រាស់ក៏បានធ្វើឪ្យគេបាក់ចិត្តស្រឡាញ់នាយបាត់ទៅហើយតែនៅសុខៗមេចក៏នាយទៅធ្វើទង្វើបែបនឹងទៅវិញ?គេមិនយល់ពីនាយក្រាស់នោះទេ មាត់ប្រាប់ថាស្រឡាញ់តែបែរជាលួចទៅឪបថើបស្រីផ្សេងទៅវិញ តើវាសមដែរទេ?
<តុកៗ...ជីមីនបើកទ្វារឲបងបន្តិចបានទេ...បងសុំអង្វរ>បន្តិចក្រោយមកសម្លេងគោះទ្វាព្រមគ្នាជាមួយសម្លេងនាយក្រាស់បន្លើឡើង នាយព្យាយាមបើកទ្វារចូលមកខាងក្នុងតែបើកមិនបានព្រោះជីមីនដាក់គន្លឹះជាប់ សូហ្គាគោះទ្វាបណ្តើស្រែកអង្វរជីមីនបណ្តើបំណងចងឪ្យរាងតូចបើកទ្វាឪ្យនាយ តែក៏ទទួលបានមកវិញនូវភាពស្ងាត់ជ្រងំមិនឮសម្លេងតបតមកវិញសូម្បីតែបន្តិច ធ្វើឪ្យនាយកាន់តែមានការព្រួយបារម្ភយ៉ាងខ្លាំង
<គ្រាំង ជីមីន...>សូហ្គាព្យាយាមប្រើកម្លាំងទម្លុះទ្វាចូលទៅខាងក្នុងមួយទំហឹង ធ្វើឪ្យគន្លឹះខាងក្នុងរបើក នាយចូលដល់ក្នុងបន្ទប់ក៏ស្រាប់តែឃើញរាងតូចអង្គុយយំយ៉ាងដង្ហក់នៅក្បែជើងគ្រែ ទ្រូងខាងឆ្វេងរបស់នាយស្រាប់តែឈឺខ្ទកៗដូចគេយកម្ជុលមកចាក់ ក្រោយឃើញសភាពមនុស្សជាទីស្រឡាញ់
<ជីមីន...បងសុំទោស...>នាយបន្ទន់ជង្គុងចុះទាយរាងតូចយកមកក្រសោបក្នុងរង្វង់ផែនទ្រូងរឹងមាំ និយាយសុំទោសស្រាលៗអាចស្តាប់ឮតែពីរនាក់ ជ្រុបមុខនិងសក់ទន់រលោងសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់។ឃើញជីមីនឈឺបែបនេះនាយឈឺជាងគេរាប់រយដង មនុស្សធ្លាប់តែស្រឡាញ់ថ្នាក់ថ្នមដូចជាពេជ្យតែពេលនេះមកត្រូវអង្គុយយំយ៉ាងកម្សត់ទៅវិញ នាយពិតជាខឹងខ្លួនឯងខ្លាំងដែលធ្វើឪ្យរាងតូចត្រូវស្រក់ទឹកភ្នែក តែវាគឺជារឿងដែលកើតឡើងដោយអចេតនានាយគ្មានបំណងធ្វើវាឡើយ។
YOU ARE READING
12 o'clock at night
Vampireការរងចាំមនុស្សដែលខ្លួនស្រឡាញ់អស់រយះពេលជាង200ឆ្នាំវាមិនងាយនោះទេតែដោយសារតែក្តីស្រឡាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាននាយកម្លោះដែលជាកូនកាត់បិសាចជញ្ជក់ឈាមនិងបិសាចចចកសុខចិត្ត រស់នៅទ្រាំចាំមើលមនុស្សដែលខ្លួនស្រឡាញ់វិលត្រឡប់មកវិញ មកបង្កើតស្នេហាជាមួយនាយម្តងទៀត។ ...