ភាគ៧:ប្រពន្ធ

292 20 0
                                    

<លោកឲគេជួនខ្ញុំមកទីនេះមានការអីដែរ>ស្របនឹងដំណើររបស់រាងក្រាស់ដើរសំដៅមកកាន់ខ្លួនរាងតូចក៏ហាមាត់សួរ

< អឹប....គឺមកពីបងនឹកអូននឹងហើយ>ជុងហ្គុកដើរមកដល់ហើយទាញរាងតូចយកមកអោបរួចពោលទៅរាងតូចដោយសម្តីដែលពោពេញទៅដោយមន្តស្នេហ៍ អោនមុខសង្ហារទៅជិតមុខថេហ៍ ចំណែករាងតូចឯណ៎េះវិញគាំងស្តូកពេលបានមើលមុខជុងហ្គុកចំៗបែបនេះ(លោកសង្ហារណាស់)រាងតូចបន្លើរឡើងនៅក្នុងចិត្តសរសើរជុងហ្គុកច៊ឹងតើបានជាឮគេគ្រប់គ្នានិយាយថាមានស្រីៗជាច្រើនចង់បានជុងហ្គុកឡើងញ័រខ្លួនតែនាយមិនយកភ្នែកមើល

<អរគុណណា៎ប្រពន្ធសម្លាញ់>រាងតូចភ្ញាក់ស្មារតីមកវិញពេលឮជុងហ្គុកនិយាយអរគុណមកកាន់គេទាំងដែរគេមិនទាន់បានធ្វើស្អីសោះ

<អរគុណស្អី ខ្ញុំមិនបានធ្វើស្អីឯណា?>ថេយ៉ុងក៏រាងហួសចិត្តបន្តិចដែរនៅសុខៗមកនិយាយអរគុណបែបនេះទើបសួរទៅនាយវិញថាអរគុណរឿងអី

<អរគុណដែលអូនសរសើរបងនឹងហើយ>ជុងហ្គុកនិយាយផងញាក់ចញ្ចើមម្ខាងព្រមទៅដោយទឹកមុខច្រលើមដាក់រាងតូចផង

<មិចក៏លោកដឹង?>ចញ្ចើមទាំងសងខាងរបស់ថេយ៉ុងជ្រួញចូលគ្នាពេលឮជុងហ្គុកនិយាយចប់ នេះជុងហ្គុកដឹងបានយ៉ាងមិចថាខ្លួនសរសើរគេ.

<មិនប្រាប់>ជុងហ្គុកប្រលែងខ្លួនចេញពីថេយ៉ុងហើយដើរទៅអង្គុយនៅកៅអីធ្វើការរបស់ខ្លួនវិញធ្វើមិនខ្វល់ តែគេក៏បានដឹងថារាងតូចច្បាស់ជាតាមសួរគេមិនខាន

<លោកប្រាប់ខ្ញុំមកថាលោកជាស្អីឲប្រាកដ?>អ្វីដែលជុងហ្គុកគិតគឺពិតជាត្រូវខ្លាំងណាស់ថេយ៉ុងពិតជាតាមសួរគេមែន រាងតូចដើរតម្រង់ទៅតុធ្វើការជុងហ្គុក រួចឈរច្រត់ចង្កេះសួរនាយក្រាស់ញែ៉តៗគេឆ្ងល់ណាស់ថានាយជាស្អីទៅ បើតាមគេគិតនាយមិនមែនជាមនុស្សធម្មតាទេ.ចំណែកជុងហ្គុកអង្គុយមើលកាយវិការរបស់រាងតូចធ្វើឲគេសែនខ្នាញ់នឹងចរិករបស់រាងតូចណាស់គ្រប់សកម្មភាពរបស់ថេយ៉ុងមិនថាធ្វើអ្វីក៏គួរឲស្រឡាញ់ដែរបែបនេះហើយបានជានាយស្រឡាញ់គេមកជាយូរចរិកគេកាលពីមុនយ៉ាងមិចពេលនេះគឺនៅតែដូចដើមមិនប្រែប្រួលសូម្បីតែបន្តិចគឺនៅតែដូចកូនក្មេងដដែល

12 o'clock at nightWhere stories live. Discover now