Sugar baby

1.4K 47 2
                                    

Ep1 : រើសប្តី?

កម្លោះសង្ហាមានងារជាAlphaជាច្រើន បានមកចូលរួមកម្មវិធីជួបជុំអ្នកធ្វើធុរៈដែលជាកម្មវិធីរបស់លោក យ៉ុនហ៊ូ មីន តាមការអញ្ជើញ ដែលគាត់ត្រូវបានគ្រប់គ្នាស្គាល់ថា ម្ចាស់ធនាគារនិងមានជំនួញជាច្រើននៅក្នុងដៃ។

«បងទៅយកវ៉ែនតាមកពីណាហ្នឹង? ហើយពាក់ធ្វើអី? មើលទៅបងដូចNerdអញ្ចឹង! បងទី២» ជុងគុកគី ថាឲ្យបងប្រុសទី២របស់ខ្លួនដែលមានអាយុច្រើនជាងខ្លួន២ឆ្នាំ ដែលមិនចាំអារម្មណ៍ជាមួយគេ បែរជាមើលទៅក្រោមលិចកើតៗទៅវិញ។

«បងទី២!! និយាយជាមួយខ្ញុំមក!!» ជុងគុកគី

«ប៉ាឲ្យបង ឯងសាកពាក់ទៅ» ហូស៊ុក ក្រោយពីមើលទៅមនុស្សក្នុងពិធីខាងក្រោមអស់ចិត្តហើយ ក៏ដោះវ៉ែនតាហុចទៅឲ្យប្អូនប្រុសពៅជាទីស្រលាញ់របស់ខ្លួន។

«ខ្ញុំអត់ម្ញូបទេ» ជុងគុកគី ឆ្លើយទាំងមុខស្អុយដាក់។

«វាមិនមែនវ៉ែនតាម្ញូបទេ វាគ្រាន់តែជំនួយភ្នែក ច្បាស់ដូចមើលកែវយិតចឹង បងនិយាយមែន» ហូស៊ុក ពន្យល់ហើយជុំរុញឲ្យប្អូនយកវ៉ែនតាខ្លួនទៅសាក។ គេបានសុំអ្នកជាឪពុកកាត់វាជាពិសេស ដែលសំខាន់គេក៏មិនបានម្ញូបដែរ គ្រាន់តែចង់បានវ៉ែនតាមកពាក់ជំនួយភ្នែកម្តងម្តាលតែប៉ុណ្ណឹង។

«ចឹងហើយមិនថាម្ញូបទៀតហ៎» ជុងគុកគី

«ថាមិនមែនវ៉ែនតាម្ញូបទេ ឯងសាកពាក់ទៅ បើវិលមុខដួល បងឲ្យឯងវៃបង» ហូស៊ុក ញាក់ចិញ្ចើមដាក់ប្អូន។ ជុងគុកគី បូយមាត់សម្លក់មុខបងប្រុស ខណៈយកវ៉ែនតាមកកាន់..

«សាកក៏សាក»

«ពាក់ហើយមើលទៅខាងក្រោមទៅ..យប់នេះប៉ាអញ្ជើញប្រុសសង្ហាមកច្រើនណាស់ បងមើលឡើងមួយជុំហើយសុទ្ធតែមនុស្សប្រុស គ្មានឃើញស្រីម្នាក់ផង» ហូស៊ុក រអ៊ូប្រាប់ប្អូន។ គេដឹងថាប្អូនក៏មិនចង់មកកម្មវិធីស្អីនេះដែរ តែត្រូវឪពុកបង្ខំឲ្យមក។ មកមធ្យម ងំឲ្យនៅខាងលើមិនឲ្យចុះទៅក្រោមលូកលំជាមួយអ្នកណា ព្រោះមិនចង់ឲ្យអ្នកណាឃើញពួកគេទាំងពីរនាក់។

ពួកគេទាំងពីរជាកូនប្រុសរបស់លោក យ៊ុនហ៊ូ មីន ម្ចាស់កម្មវិធីនេះ។ ពួកគេមានបងប្រុសម្នាក់ផងដែរឈ្មោះ យ៉ុនហ្គី មីន។ មានមនុស្សមិនច្រើនទេដែលដឹងថាលោក យ៉ុនហ៊ូ មីន មានកូនប្រុសបីនាក់ ព្រោះគាត់លាក់ជិតឈឹងតែម្តង បង្ហាញមុខតែកូនប្រុសច្បងឲ្យសង្គមបានស្គាល់ ចំណែកឯពីរនាក់ទៀត សូមបីតែឈ្មោះក៏មិនបង្ហើបចេញមកក្រៅ។ គាត់ធ្វើបែបនេះព្រោះបារម្ភពីសុវត្ថិភាពកូនប្រុសពីរនាក់ទៀតរបស់គាត់ខ្លាំង ដោយសារពួកគេទាំងពីរនាក់ជាOmegaហើយអ្នកដែលដឹងគាត់មានកូនបីនាក់ សុទ្ធតែដឹងថាពួកគេទាំងពីរជាក្មេងទម្រើសចិត្តតាំងពីតូចមក ចង់បានអីក៏បាន ចឹងហើយភាគរយដែលមានអ្នកចង់ចាប់ជម្រិតមានច្រើន ទើបគាត់បិទបាំងអត្តសញ្ញាណកូនទាំងពីរជិត មិនឲ្យអ្នកស្គាល់មុខ។

Sugar baby Where stories live. Discover now